Thursday, August 8, 2013

LG Vu F100L ឬ F100S Andriod Jellybean 4.1.2, root ហើយ​និង​ តំឡើង​ យូនីកូដ​ខ្មែរ លើ​ទូរសព្ទ


 English version, click here.

UPDATE: បើ​អ្នក​មាន Jellybean ហើយ,​ អ្នក​អាច​ចូល​ទៅ​ Root តែ​ម្ដង​ក៏​បាន។

សំរាប់​តែ​ទូរសព្ទ LG Optimus Vu F100L ឬ តែប៉ុណ្ណោះ។ F100L និង គឺ​ជា​ទូរស័ព្ទ​ពីរ​ម៉ាក​តែ​មួយ​ គ្រាន់​តែ គឺ​ជា​ប្រភេទសំរាប់​ប្រទេស​​កូរ៉េ,Sគឺ​ជា​ប្រភេទ​អន្តរជាតិ។ ទូរសព្ទ​ត្រូវ​មាន​ថ្ម​ដែល​អាច​នៅ​បាន​ប្រហែល​មួយ​ម៉ោង ឬ​យ៉ាង​ហោច​ណាស់​ក៏ 20% ដែរ។ ការ Root និង ដំឡើង​System File គឺ​ជា​ការ​បំពាន​លើ​កិច្ច​សន្យា​ធានា​ទូរស័ព្ទ។ ខ្ញុំបាន​សាក​​លើ​ទូរសព្ទ LG Vu របស់​ខ្ញុំ ហើយ​បាន​ជោគជ័យ ទោះ​បី​ជា​ធ្វើ​ឡើង​វិញ​ច្រើន​ដង​ក៏​នៅ​តែ​ជោគជ័យ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មិន​ធានា​លើ​ទូរស័ព្ទ​អ្នក​ឡើយ បើ​សិន​គាំង​ទូរស័ព្ទ តែ​ខ្ញុំ​ជឿ​ថា​បើសិន​ជា​អ្នក​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្ហាញ​បាន​ដូច​១០០% នោះ​អ្នក​នឹង​មិន​ជួប​បញ្ហា​ឡើយ។

គោលបំណង៖

តំឡើង​ Android Jellybean 4.1.2 (មិន​ខ្វល់​ថា​ពីមុន​ Version ណា​ក៏​ដោយ)
Root
តំឡើង​យូនីកូដ​ខ្មែរ ទាំង​ពុម្ភ​អក្សរ និង ក្ដារ​វាយ

ប្រភព​ឯកសារ៖

តំរូវ​ការ

ប្រព័ន្ធ​អ៊ីនធើណេត​កុំព្យូទ័រ​ដើម្បី​ដោនឡូដ​ឯកសារ (ប្រហែល​ 750 Megabytes)
ប្រព័ន្ធ​អ៊ីនធើណេត​ទូរស័ព្ទ (WIFI ឬ​ ប្រព័ន្ធ​ទូរស័ព្ទ) (ប្រហែល​ 1 Megabytes)

កំរិត​លំបាក៖ លំបាក​មធ្យម

ពេល​វេលា៖ ប្រហែល 30 នាទី (ដោយ​មិន​គិត​ពី​ពេល​ដោនឡូដ)

ឯកសារ​ត្រូវ​ដោនឡូដ៖ (ចុច​ដើម្បី​ដោនឡូដ)

បើ​មាន Link ណា​ដែល​ខូច​មិន​អាច​ដោនឡូដ​បាន សូម​Commentប្រាប់​ខ្ញុំ​ផង ដើម្បី​អោយ​ខ្ញុំ​បង្ហោះ​ថ្មី។

១-​ Official ROM: Jellybean 4.1.2
            សំរាប់​ F100L
២- LG Driver
៤- LG Root (CWM, Titanium Backup, Root Explorer មាន​ស្រាប់)     |            Mirror

របៀប​ធ្វើ


ក- តំឡើង Jellybean

UPDATE: បើ​អ្នក​មាន Jellybean ហើយ, អ្នក​អាច​រំលង តំណាក់កាល «ក» នេះ​បាន។

1-    ពន្លា (Extract) ឯកសារ LG United Mobile Driver, AIO P990 toolkit និង LG Root Tool
2-    ចូល​ក្នុង​ថត LG United Mobile Driver ហើយ​បើក​ LG United Mobile Driver
3-    ចុច Next បន្ត​បន្ទាប់ ហើយ​រង់​ចាំ​ ដើម្បី​ តំឡើង​ Driver អោយ​បាន​ជោគជ័យ
4-    ចូល​មកថត AIO P990 Toolkit វិញ ហើយ​បើក AIO-ToolKit.cmd (ឯកសារ​ទី៣)
5-    នៅ​លើ Keyboard វាយលេខ 6 បន្តាប់​មក អក្សរ C
6-    រើស​ Select Type យក 3GQCT ហើយ Phone mode យក Emergency
7-    កន្លែង Select kdz file សូម​ចូល​យក​ ROM ដែល​ត្រូវ​នឹង ប្រភេទ​ទូរសព្ទ​អ្នក(ឯកសារ​ទី១)
AIO Upgrade Toolkit

8-    បិទ​ទូរស័ព្ទ ហើយ​ចុច​លើ​ប៊ូតុង Volume + អោយ​ជាប់​បណ្ដើរ​ ដោត​ខ្សែ USB បណ្ដើរ រហូត​ដល់​ទូរសព្ទ​លោត​ថា “Download”
9-    នៅ​លើកុំព្យូទ័ររង់​ចាំ អោយ​វា​តំឡើង​ Driver ហើយ​ ទើប​ចុច Normal upgrade test
1- ចុច​ Upgrade start
1- រើស​ប្រទេស ហើយ​ចុច​ OK
1- រង់​ចាំ​រហូត​ដល់ឃើញ​ពាក្យ S/W Upgrade Complete! (ប្រហែល​15នាទី)។ ក្នុង​ពេល​ការ​តំឡើង​បាន​ប្រហែល 96% ទូរស័ព្ទ​នឹង​ Restart ខ្លួន​វា ដូច្នេះ​មិន​បាច់​ធ្វើ​អ្វី​វា​ទេ។
1- រួចរាល់

ខ- របៀប​ Root

UPDATE: បើ​អ្នក​មាន​ Jellybean ហើយ, សូម​តំឡើង​​ Driver (តំណាក់កាល​ទី ក២ ដល់ ក៣) រួច​ទើប​បន្ត​ធ្វើ​តាម​ខាង​ក្រោម៖
1-    នៅ​ក្នុង​ទូរស័ព្ទ ចូល​ Setting ហើយ Security ហើយ​ធីក​យក Unknown Sources
2-    នៅ​ក្នុង​ទូរស័ព្ទដដែល​ ចូល Setting ហើយ​ Developer ហើយ​ធីក USB Debugging
3-    ហើយ​នៅ​ក្នុង​ Setting ចូល PC Connection ហើយ​យក USB Mode រើសយក MTP
4-    ដោត​ឌុយ​ចូលទូរស័ព្ទ
5-    បើក LG_Root_Pack.exe (ឯកសារ​ទី២)
6-    រង់ចាំ​រហូត​វា​បញ្ចប់​ ដោយ​ចេញ Press any key to continue…​ សឹម​វាយ​អក្សរ​អ្វី​ក៏​បាន​លើ​ Keyboard
7-    ទូរស័ព្ទ​នឹង Restart
8-    រួចរាល់

គ- របៀប​ តំឡើង​យូនីកូដ​ខ្មែរ

1-    នៅ​ក្នុង​ទូរស័ព្ទ ចូល​ Setting ហើយ​ ចូល PC Connection ហើយ​យក USB Mode រើសយក Mass Storage
2-    ដោត​ឌុយ​ទូរសព្ទ​ចូល​កុំព្យូទ័រ
3-    កូពី ឯកសារ Kh F100L 4.1.2.zip ចូល​ក្នុងទូរសព្ទ​ (ដោយ​ទុក​វា​អោយ​នៅ​ជា ZIP អញ្ចឹង​ហើយ)
4-    នៅក្នុង​ទូរស័ព្ទ បើក​កម្មវិធី 2nd-Init Recovery
5-    ចុច​ Install 2nd-init CWM Recovery ហើយ​ចុច Reboot recovery
6-    ទូរសព្ទ​នឹង​Restart ខ្លួន​វា​​ដើម្បី​ចូល​ CWM Recovery Mode
7-    ដោយ​ប្រើប៊ូតុង​Volume ដើម្បី​រំកិល ហើយ​ប៊ូតុង​បិទ​ទូរស័ព្ទ​ដើម្បី​ជ្រើស​រើស, សូម​រំកិល​យក install zip from sdcard ហើយ​ choose zip from sdcard ហើយ​រំកិល​រក Kh F100L 4.1.2.zip ហើយ​រើស​យក Yes – Install Kh F100L 4.1.2.zip ហើយ​រង់​ចាំ​អោយ​វា​បញ្ចប់។
8-    ហើយ​រំកិល​យក Go Back ហើយ​ Reboot System។​ ទូរសព្ទ​នឹង​ Restart ខ្លួន​វា។
9-    ដំឡើង​ Keyboard ខ្មែរ​ ដោយ​ស្វែង​រក Phum Keyboard for LG នៅ​ក្នុង Play Store ហើយ​ Download
UPDATE: Phum Keyboard គឺ​ជា​កម្មវិធី Keyboard ដែល​ទ្រទ្រង់​ថវិការ​ក្នុង​ការ​បង្កើត​មក​ដោយ LG ដូច្នេះ​ វា​គឺ​ជា​ Keyboard ដែល​ដើរ​ល្អ​ជាមួយ LG។ តែ​បើ​អ្នក​មិន​ចូលចិត្ត​អ្នក​អាច​​ដោនឡូដ​ Keyboard ផ្សេង​ដូចជា MultiLing ក៏​មិន​ថ្វី​ដែរ។


10- ដាក់​ Keyboard ខ្មែរ​អោយ​ដំណើរ​ការ ដោយ​ចូល​ក្នុង Setting ចូល Language & Input ហើយ​ធីក​យក Phum Keyboard ហើយ​ប្ដូរ​Default Keyboard ទៅ​ជា​ Phum Keyboard
11- រួចរាល់។

សូម​ចូល​រួម​រីករាយ​ជាមួយនឹង​ ទូរសព្ទ​ LG Vu Jellybean របស់​អ្នក។

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....