Sunday, October 6, 2013

វិធី​បំលែង SHW-M250S( Galaxy SII កូរ៉េ)​ ទៅជា GT-I9100

M250SGalaxy SII ត្រូវ​បាន​ផលិត​សំរាប់​លក់​ជា​ច្រើន​ប្រភេទ​ទៅ​តាម​ទីផ្សារ​នីមួយៗ​។ ចំនែក​នៅ​ទីផ្សារ​កូរ៉េ​វិញ យើង​សង្កេត​ឃើញ​ថាវា​មិន​លក្ខណៈ​ខុស​ពី ពពួក​ទូរស័ព្ទ​សកល ត្រង់​វា​មាន​អង់តែន ហើយ​វា​អាច​ប្រើបាន​ត្រឹម​តែ​២ភាសា​តែប៉ុណ្ណោះ គឺ​ ភាសាអង់គ្លេស និង​ភាសា​កូរ៉េ។
អ្វី​ដែល​គួ​ឲ្យ​ចាប់ ចាប់​អារម្មណ៍​នោះ​គឺ Galaxy SII នៅកូរ៉េ អាច​បំលែង​មកប្រើ​ firmware សំរាប់ Galaxy SII សកល​បាន​ដោយ​គ្មានបញ្ហា។ នៅពេល​បំលែងហើយ លោក​អ្នក​អាច​សាកល្បង​ប្រើប្រាស់ firmware និង​វិធី​តម្លើង​ពុម្ពអក្សរ​ខ្មែរ​ បាន​ដូច​គ្នា។
សូម​អនុវត្ត​តាមជំហ៊ាន​ខាងក្រោម​ដើម្បី​ដំឡើង៖
  1. ទាញ​យក firmware I9100XXKI3.rar (password: samfirmware.com)
  2. ពន្លា file (ក្នុង​នោះ​វា​មាន Odin មកស្រេចហើយ)
  3. តម្លើង driver (បើមិនទាន់មាន)
  4. បិទទូរស័ព្ទ
  5. បើកវិញដោយចុចVol Down + Home + Power
  6. បន្ទាប់មកវានឹងចេញការបញ្ជាក់បន្ថែម (សូមចុចVol up)
  7. ជាបន្តវានឹងចេញពាក្យថាdownloading…
  8. ភ្ជាប់វាទៅនឹងកុំព្យូទ័រ
  9. បើកកម្មវិធី odin
  10. បើសិនស្គាល់នោះវានឹងចេញនូវពណ៌លឿងក្នុង textbox ព្រមជាមួយនឹងលេខ port
  11. ចុចប៊ូតុង PIT ហើយជ្រើសយក file pit ដែលបានពន្លា
  12. ចុចប៊ូតុង PDA ហើយជ្រើសយក​ file មា​ន​ឈ្មោះ CODE នៅពីមុខ
  13. ចុចប៊ូតុង PHONE ហើយជ្រើសយក​ file មា​ន​ឈ្មោះMODEM នៅពីមុខ
  14. ចុច​ប៊ូតុង CSC ហើយជ្រើសយក file មាន​ពាក្យ CSC
  15. សូមមើលរូបគំរូខាងក្រោម៖m250s3
  16. ចុចប៊ូតុង start
  17. រងចាំមួយសំទុះ នោះវានឹងតម្លើងដោយខ្លួនឯង

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....