បកប្រែភាសា

Saturday, October 19, 2013

ស្វែង​យល់​ពី​ម៉ឺនុយ Menu ក្នុង​កម្មវិធី FontCreator 6.0

    ​សូម​ណែនាំ​ឲ្យ​ស្គាល់​ម៉ឺនុយ (Menu) ដែល​មាន​ក្នុង​កម្មវិធី FontCreator ឲ្យ​បាន​ស្គាល់​ជាមុន​សិន។ មាន​ធាតុ​ក្នុង​ម៉ឺនុយ​ខ្លះ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ ដូច្នេះ​ខ្ញុំ​លើក​និយាយ​តែ​កន្លែង​ខ្ញុំ​ស្គាល់​ទេ បើ​មាន​ការ​ខ្វះខាត​អី​សូម​អធ្យាស្រ័យ។ Menu ក្នុង​កម្មវិធី FontCreator មាន​មិន​សូវ​ច្រើន​ទេ ​មើល​ទៅ​​មិន​ស្មុគស្មាញ​ តែ​មាន​មុខងារ​ខ្លះ​ពិបាក​នឹង​ស្វែងយល់ ព្រោះ​វា​មាន​បង្កប់​នូវ​ពាក្យ​បច្ចេកទេស​ជ្រៅ។ មាន​មុខងារ​មួយ​ចំនួន​ធំ ប្រហាក់ប្រហែល​ទៅ​នឹង​កម្មវិធី Ms Office 2003 អញ្ចឹង។ បើសិន​លោកអ្នក​ចេះ​ប្រើ​កម្មវិធី Office ស្ទាត់​ហើយ​ពិត​ជា​ងាយស្រួល​មួយ​កំរិត​ទៀត ​ក្នុង​ការ​ស្វែងយល់​ពី​ម៉ឺនុយ​របស់ FontCreator ណាស់។

៙ របា​ម៉ឺនុយ Standard ៖

   របា​ Standrad គឺ​ជា​របា​មេ ផ្ទុក​ឧបករណ៍ និង​ការ​កំណត់​ទាំងអស់ នៅ​ក្នុង​កម្មវិធី​ណា​ក៏​ដូច​កម្មវិធី​ណា​ដែរ គេ​តែងតែ​​ឃើញ និង​ដាក់​របា​នេះ​នៅ​ខាង​លើ​គេ​បំផុត។

     ៙ File ៖      
   ម៉ឺនុយ​នេះ​​ប្រៀប​ដូច​ជា​មាត់​ទ្វា​ផ្ទះ ផ្ទុក​រាល់​មុខងារ​ បើក​បិទ​ឯកសារ, រក្សា​ទុក :D ។

  • New... (Ctrl+N) : បើ​យក​ template ថ្មី​មួយ​របស់​កម្មវិធី FontCreator។ មុខងារ​នេះ​សម្រាប់​តែ​ពួក​អក្សរ​អង់គ្លេស ចំណែក​អក្សរ​យូនីកូដ​ខ្មែរ​អត់​ប្រើ​ទេ ព្រោះ​យើង​មិន​ត្រូវ​ការ​បើក​យក​ template ថ្មី​​ទេ គឺ​យើង​គ្រាន់តែ​​យក​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ដែល​មាន​ស្រាប់​របស់​ខ្មែរ​ យើង ឧទាហរណ៍ NiDA ស៊េរី​ឆ្នាំ 2010 ណាមួយ​មក​ធ្វើ​ជា template ដោយ​​ដូរ​ឈ្មោះ និង Edit តួ​អក្សរ​យក​តែ​ម្ដង។
  • Open : គឺ​សម្រាប់​បើក​យក​ឯកសារ font ។ មាន​ពីរ​របៀប​បើក​យល​គឺ
    • Installed Font... : សម្រាប់​បើក​យក​ពុម្ព​អក្សរ​ដែល​បាន​បញ្ចូល​ក្នុង Windows។
    • Font File : សម្រាប់​បើក​យក​ឯកសារ font ដែល​យើង​បាន​ត្រៀម​ទុក​។
  • Reopen : ជា​កន្លែង​សម្រាប់​ចូល​ទៅ​បើក​យក​នូវ​ឯកសារ font ដែល​យើង​ធ្លាប់​បើក​​ក្នុង​កម្មវិធី​នេះ​កន្លង​មក។ វា​មិន​ខុស​ពី Recent ដែល​មាន​នៅ​ក្នុង Ms Word ឡើយ។
  • Save (Ctrl+S) : សម្រាប់​រក្សា​ទុក​ការ​កែប្រែ font , មុខងារ​នេះ​យើង​ត្រូវ​ប្រើ​ញឹកញាប់​ណាស់ សឹក​ថា ធ្វើ​តួ​អក្សរ​មួយ​ចុច Save ម្ដង អត់​មាន​ខាន​ទេ។
  • Save As : ​រក្សាទុក​ជា​នេះ សឹង​តែ​មិន​ប្រើ :D មូលហេតុ​មិន​ប្រើ​មក​ពី​យើង​មុន​នឹក​បើក​ការ Edit ពុម្ព យើង​រាល់​គ្នា​ប្រាកដ​ជា​បាន​ Copy ពុម្ព​អក្សរ​ដែល​យើង​បម្រុង​ធ្វើ​ជា template នោះ​ហើយ​អស់​ហើយ មិន​បាច់​យើង​យក​ពុម្ព​អក្សរ​ដើម (ទុក​ធ្វើ​ពូជ) យក​មក​បើក​ហើយ ទើប​ប្រើ Save As ដើម្បី​ចម្លង​ពុម្ព​ទៅ​ទីតាំង​ផ្សេង​នោះ​ទេ។
  • Save All : រក្សា​ទុក​ទាំងអស់​រាល់​ពុម្ព​អក្សរ​ដែល​យើង​បាន​​បើក Edit ក្នុង​កម្មវិធី , ពេល​ខ្លះ​យើង ​Edit ច្រើន​ពុម្ព​អក្សរ ហើយ​ចង់ Save ម្ដង​ទាំងអស់​។ មុខងារ​នេះ​មាន​ប្រើ​តិចតួច គឺ​ក្នុង​ករណី​ដែល​យើង​បើក​ font ពីរ​បី យក​កែប្រែ។
  • Close : សម្រាប់​បិទ ពុម្ព​អក្សរ​ណាមួយ​ដែល​យើង​កំពុង Edit។
  • Close All : បិទ​រាល់​ពុម្ព​អក្សរ​ដែល​យើង​កំពុង​តែ​ Edit។
  • Print... (Ctrl+P) : សម្រាប់​បោះពុម្ព មាន​បី​ចំនុច​ក្នុង​នេះ​តែ​មិន​សំខាន់​ទេ។
  • Exit : បិទ​កម្មវិធី​ឈប់​ប្រើ។

     ៙ Edit ៖    
   ម៉ឺនុយ​នេះ​ផ្ទុក​រាល់​មុខងារ​កែប្រែ​ដែល​យើង​ត្រូវ​ប្រើ​ច្រើន តែ​រាល់​មុខងារ​នៅ​ក្នុង​ម៉ឺនុយ​ហ្នឹង គេ​បាន​​យក​វា​ដាក់​​ជា​របា​ ងាយស្រួល​ចុច​ប្រើ​បាន​លឿន។

  • Undo (Ctrl+Z) : មិន​ធ្វើ​វិញ។ មុខងារ​នេះ​សំខាន់​នៅ​ពេល​យើង​ចង់​ត្រឡប់​សកម្មភាព​ពី​មុនៗ​វិញ។ នៅ​ក្នុង FontCreator នេះ​ការ Undo មាន​ប្រសិទ្ធភាព​ខ្លាំង​​គ្រាន់បើ យើង​អាច​ត្រឡប់​ថត​ក្រោយ​រាល់​សកម្មភាព​របស់​យើង​បាន​ច្រើន​ល្មម ​​អាច​គ្រប់គ្រង​ស្ថានការណ៍​​រាល់​កំហុស ឬ​ ការ​ភ័ន្តច្រឡំ​របស់​យើង។ 
  • Redo (Ctrl+Z) : ធ្វើ​វិញ​ គឺ​​ជា​​អំពើ​​​បញ្ច្រាស​គ្នា​នឹង Undo។ គឺ​នៅ​ពេល​យើង​ចុច Undo ច្រើន​ហួស​​ពេល (time) ​ដែល​យើង​ចង់​ត្រឡប់​មក​វិញ យើង​អាច​ប្រើ Redo នេះ។
  • Cut (Ctrl+X) : កាត់ ។ ការ​កាត់​នេះ​ភាគ​ច្រើន​យើង​ប្រើ​ដើម្បី​កាត់ Contour ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ផ្សេង​ទៀត មិន​មែន​កាត់ Contour​​ ចេញ​​ជា​ពីរ​ដុំ​ទេ!។
    ក្នុង​រូប​នេះ​យើង​មាន​ Contours ចំនួន 4
  • Copy (Ctrl+C) : ចម្លង ។ មុខងារ​ចម្លង​នេះ​យើង​ប្រើ​គ្រប់​កន្លែង​ទាំង Glyph និង Contour​​ ។
  • Paste (Ctrl+V) : បិទភ្ជាប់​ ។ គឺ​ជា​ការ​បញ្ចេញ​កម្មវត្ថុ​ ទៅ​ទីតាំង​ណាមួយ​ដែល​ធ្វើ​បាន​ធ្វើ Cut និង Copy ។
  • Paste Special... (Ctrl+E) : បិទភ្ជាប់​ពិសេស។ យើង​អាច​កំណត់​ក្នុង​ការ​​បិទភ្ជាប់​ Glyph ​ទៅ Glyph មួយ​ផ្សេង​ទៀត​បាន​ទាំង​ឈ្មោះ ការ​កំណត់​របស់ Glyph (មុខងារ​នេះ​ចំពោះ​អក្សរ​ខ្មែរ​អត់​ប្រើ​ទេ)
  • Delete (Del) : លុប ។ យើង​អាច​លុប​គ្រប់​បែបយ៉ាង​ដែល​យើង​ចង់​លុប​ដូចជា Glyph , Contour និង Curve ។
  • Select All (Ctrl+A) : ​ជ្រើស។ មាន​សារសំខាន់​ដែរ នៅ​ពេល​យើង​ចង់​ធ្វើការ Select រាល់ Contour និង Curve ម្ដង​ទាំង​អស់នោះ​។
  • Select Incomplete : ???អត់​ដឹង​ដែរ??? :D
  • Select Composites : ???អត់​ដឹង​ដែរ??? :D
  • Clear Selection (Ctrl+U) : សម្រាប់​ដោះ Select ចេញ​វិញពេល​យើង​បាន​ធ្វើ Select លើ​ដូចជា Glyph , Contour និង Curve ។
  • Invert Selection (Ctrl+T) : សម្រាប់​ Select យក​ទីតាំង​បញ្ច្រាស​ពី​​រាល់ Glyph ឬ Contour ឬ Curve​ ដែល​យើង​កំពុង​​ Select ។
  • Make Empty : ធ្វើ​ឲ្យ Glyph ទទេ​ស្អាត។ 
  • Make Simple : ???អត់​ដឹង​ដែរ??? :D
  • Complete Composites : ???អត់​ដឹង​ដែរ??? :D ប្រហែល​ជា​មុខងារ​ជំនួន​សម្រាប់​ការ​រចនា​តួ​អក្សរ​ប្រភេទ​ជា ឬ​ការ៉េ ។
  • Change Direction : គឺ​ជា​ការ​ប្ដូរ​ទិស​ឲ្យ Contour ដើម្បី​​បង្កើត​បាន​ជា​សាច់​ក្នុង​ឬ​ក្រៅ។
  • Join Contours : គឺ​​សម្រាប់​បម្លែង​​ទ្រង់ទ្រាយ Contours  ដែល​គង​លើ​គ្នា​ចាប់​ពីរ​ឬ​ច្រើន​ទៅ​តាម​លក្ខខណ្ឌ 3 ប្រភេទ​ផ្សេង​គ្នា​ដូចជា : Union , Intersection និង Exclusion។
រូប​ភាព​នេះ​យើង​យក Contours 2 មាន Direction ដូច​គ្នា ដោយ​ប្រើ Union នោះ​យើង​បាន Contours ជាប់​គ្នា។

រូប​ភាព​នេះ​យើង​ យក Contours 2 មាន Direction ផ្ទុយ​​គ្នា ដោយ​ប្រើ Union នោះ​យើង​បាន Contours ពីរ​ដដែល តែ​​បាត់​សាច់​ត្រង់​កន្លែង​ដែល Contours នោះ​គង​លើ​គ្នា ។
     
    រូប​ភាព​នេះ​យើង​ យក Contours 2 មាន Direction ដូច​គ្នា ដោយ​ប្រើ Intersection នោះ​យើង​បាន Contours មួយ​វិញ ​ដែល​ជា​សំណល់​​នៃ​ផ្នែក​ដែល Contours គង​លើ​គ្នា។
    រូប​ភាព​នេះ​យើង​យក Contours 2 មាន Direction ផ្ទុយ​គ្នា ដោយ​ប្រើ Intersection នោះ​យើង​បាន​លទ្ធផល​សូន្យ (ទទេ​ស្អាត)។
     
    រូប​ភាព​នេះ​យើង​ យក Contours 2 មាន Direction ដូច​គ្នា ដោយ​ប្រើ Exclusion នោះ​យើង​បាន Contours ពីរ​ដដែល តែ​​បាត់​សាច់​ត្រង់​កន្លែង​ដែល Contours នោះ​គង​លើ​គ្នា ។
    រូប​ភាព​នេះ​យើង​ យក Contours 2 មាន Direction ផ្ទុយ​​គ្នា ដោយ​ប្រើ Exclusion នោះ​យើង​បាន Contours ពីរ​ដដែល តែ​​បាត់​សាច់​ត្រង់​កន្លែង​ដែល Contours នោះ​គង​លើ​គ្នា ។
ចំណាំ ការ​ប្រើ Union , Intersection និង Exclusion ភាគ​ច្រើន​គេ​ប្រើ​នៅ​ពេល Contours ចំនួន 2 មាន Direction ដូច​គ្នា។
  • Curve : គឺ​ជា​ចំណុច​ដៅ​​ត​ៗ​គ្នា​មួយ​ជុំ​បង្កើត​បាន​ជា Contour មួយ។ Curve នៅ​ក្នុង​កម្មវិធី FontCreator នេះ​វា​មាន​សណ្ឋាន​ខុស​ពី​កម្មវិធី​សម្រាប់​បង្កើត​ពុម្ព​អក្សរ​ដទៃ​ៗ​ទៀត។ វា​មិន​ងាយស្រួល​ក្នុង​ការ​ពត់ពេន​ដូច​បណ្ដាល​កម្មវិធី​ល្បីៗ​ផ្សេង​ឡើយ តែ​វា​នៅតែ​មាន​លទ្ធភាព​អាច​ឲ្យ​យើង​ពត់​​ទៅ​ណា​ក៏​បាន​ដែរ ដោយ​គ្រាន់តែ​បង្កើត Curve ​បន្ថែម។ Curve មាន​ 2 ប្រភេទ​គឺ :
    • On Curve (រាង​ការ៉េ) ជា​ចំណុច​ដៅ​ត្រង់ បង្កើត​បាន​ជា​ជ្រុង។
    • Off Curve (រាងមូល) ជា​ចំណុច​ដៅ​មូល​ដែល​សម្រាប់​ទាញ​ពត់ពេន។
  • Search (Ctrl+F) : ជា​មុខងារ​ស្វែង​រក ដែល​កម្មវិធី​ណា​ក៏​មាន​ដែរ។


     ៙ View ៖    
   ជា​ម៉ឺនុយ​ដែល​ផ្ទុក​រាល់​មុខងារ​បង្ហាញ ពង្រីក ពង្រួម​ការ​មើល Grid, Guidelines ជា​ពិសេស​គឺ​បិទ​បើក​ការ​បង្ហាញ​របា​ផ្សេងៗ​ តែ​​រាល់​មុខងារ​ដែល​មាន​នៅ View ​គេ​បាន​យក​ជា​ដាក់​ជា​របា​​ខាង​មុខ​អស់​ហើយ ដើម្បី​ងាយស្រួល​ចុច​ប្រើ។

  • Mode : គឺ​ជា​ការ​កំណត់​ឲ្យ​បង្ហាញ​ជា​ Contour ឬ​មួយ​ជា Point (Curve)។ ពេល​យើង​កំណត់​បង្ហាញ ​Mode = Contour នោះ​​អាច​រំកិល​​រាល់ Contour នីមួយ​ទៅ​កាន់​ទីតាំង​ផ្សេងៗ​បាន។ ពេល​យើង​កំណត់​បង្ហាញ ​Mode = Point (Curve) យើង​មិន​អាច​ទាញ Contour បាន​ទេ តែ​យើង​អាច​ទាញ Curve ដើម្បី​កែប្រែ​រូបរាង​របស់ Contour វិញ នេះ​វា​ស្មើ​នឹង​ Edit Mode។
    ចុច​លើ​ផ្ទៃ​ទំនេរ​​ផ្ទួន​ដង​ដើម្បី​ប្ដូរ​ Mode
  • Toolbars : របា​​ឧបករណ៍ គឺ​ជា​​កន្លែង​ប្រមូល​ម្ដុំ​រាល់​មុខងារ​ប្រហាក់ប្រហែល​គ្នា​ដាក់​ចូល​គ្នា​ បង្កើត​បាន​ជា​របា​នីមួយៗ ​ងាយស្រួល​ចុច​ប្រើ។ កម្មវិធី​ណា​ក៏​ដូច​កម្មវិធី​ណា​ដែរ​តែងតែ​មាន​របា ហើយ​នៅ​ក្នុង​កម្មវិធី FontCreator 6.0 នេះ​ឃើញ​មាន​របា​ឧបករណ៍​ចំនួន 5 ហើយ​មាន​របា​កំណត់​ផ្សេង​ទៀត 6 និង​របា​ស្ថានភាព 1 ។ ៙ចុច​ទី​នេះ​មើល​ការ​ពន្យល់​ពី Toolbars ៚
  • Zoom In និង Zoom Out : មុខ​ងារ​ពង្រីក​ឬ​បង្រួម​ការ​មើល យើង​អាច​ពង្រីក​​ឬ​បង្រួម​មើល Glyph បាន​ដោយ​ចុច​ឆ្នុច +(បូក) ឬ -(ដក) នៅ​លើ​ក្ដារចុច​​លេខ​​នៅ​ផ្នែក​ខាង​ស្តាំ​ដៃ។ ហើយ​ដើម្បី​​ពង្រីក​ឬ​បង្រួម​ការ​មើល Contour ពេល​ដែល​យើង​ឈរ​ក្នុង Glyph ​បាន​ដោយ​ចុច ​ឆ្នុច +(បូក) ឬ -(ដក) ដែល​នៅ​លើ​ក្ដារចុច​ក្បែរ​ឆ្នុច Backspace ។
  • Zoom to Sectected : ជា​មុខងារ​ Zoom ​យក​តែ​បរិវេណ​ណា​ ដែល​​យើង​បាន​ធ្វើ Sectect ​ដោយ​សារ​ចុច​ម៉ៅ​។
  • Fit to Window : ជា​មុខងារ​ពង្រីក​ឬ​បង្រួម​យក​​តែ​បរិវេណ Sectect ដែល​យើង​បាន Sectected Contour និង Curve ។
  • Grid :  ជា​ខ្សែ​ក្រឡា​ដែល​មាន​​រាល់​ក្នុង​វិធី​រចនា​ជា​ទូទៅ វា​មាន​ប្រយោជន៍​ងាយស្រួល​ឲ្យ​យើង​មើល​ដឹង​ថា Contour របស់​យើង​ស្ថិត​នៅ​ទីតាំង​ណា ជា​ពិសេស​ងាយស្រួល​រំកិល Contour ។ តែ​យើង​ក៏​មិន​អាច​ផ្អែក​លើ Grid ដើម្បី​រំកិល Contour ទេ គឺ​យើង​ត្រូវ​ផ្អែក​លើ​បន្ទាត់ ព្រោះ​បន្ទាត់​មាន​លេខ​ប្រវែង​ជាក់លាក់។
  • Guidelines : គឺ​ជា​ខ្សែ​ស្មើ​បញ្ឈរ​ឬ​ផ្ដេក ដែល​យើង​​ទាញ​ចេញ​ពី​ក្នុង​បន្ទាត់ យក​មក​ប្រើ​ក្នុង​ការ​ក្រិត​ទីតាំង​សំខាន់ៗ ងាយស្រួល​រំកិល​ Contour ទៅ​ទីតាំង​នោះ។ Guidelines យើង​អាច​ប្រើ​ច្រើន​តាម​តម្រូវ​ការ និង​អាច​កំណត់​ទីតាំង​ជាក់លាក់​​បាន​ដោយ ចុច​ម៉ៅ​ផ្ទួន​ដង​​លើ Guidelines នោះ​យើង​នឹង​ឃើញ​ផ្ទាំង​កំណត់​ទីតាំង Guidelines លេច​ឡើង។
    ក្នុង​រូប​ភាពនេះ​បង្ហាញ​ពី​ការ​បង្កើត Guideline ដែល​មាន​ទីតាំង​នៅ​កំពស់ 1000
  • Snap to Grid : គឺ​ជា​ការ​កំណត់​សម្រាប់​រំកិល Contour ដោយ​​ធៀប​ជាមួយ Grid។ នៅ​ពេល​ដែល​យើង​​ចាប់​ទាញ Contour ទី​ជិត​បន្ទាត់ Grid នោះ​​ជ្រុង​នៃ Contour​ នឹង​ ស្រូប​ទៅ​ស្មើ​នឹង Grid ត្រង់​កន្លែង​ណាមួយ គេ​ធ្វើ​របៀប​នេះ​ដើម្បី​ចាប់​ទាញ Contour ឲ្យ​ស្មើ​តាម Grid ។
  • Snap to Guidelines : មិន​ខុស​ពី Snap to Grid គ្រាន់តែ​ដូរ​មក​ជា​តម្រង់​ Contour តាម Guidelines វិញ។
  • Lock Guidelines : ចាក់សោ Guidelines ។ ដោយសារ Guidelines សំខាន់​ក្នុង​ការ​តម្រង់ Contour នោះ​គេ​បង្កើត​មុខងារ​នេះ​ឡើង​ដើម្បី​បិទការ​រំកិល Guidelines ដើម្បី​ងាយស្រួល​កុំ​ឲ្យ​ច្រឡំ​ដៃ​ទាញ​ដោយ​មិន​ដឹង​ខ្លួន។

     ៙ Insert ៖    
   ជា​ម៉ឺនុយ​ផ្ទុក​មុខងារ បញ្ចូល​បន្ថែម​ដូចជា Characters Glyph និង Contour ឬ Points (Curve)។ ចំពោះ​ការ Edit ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​យើង​នេះ មិន​ត្រូវ​ការ​បញ្ចូល​តួ​អក្សរ​អី​ទេ គ្រាន់តែ​ផ្លាស់ Contour ជា​ការ​ស្រេច ដូច្នេះ​មុខងារ​ផ្សេងៗ​ដែល​មិន​ទាក់ទង​នឹង​ការ Edit Contour ខ្ញុំ​សូម​មិន​និយាយ​ទេ។

  • Characters... : មុខងារ​នេះ​យើង​មិន​ប្រើ​ទេ។
  • Glyphs... : មុខងារ​បញ្ចូល​បន្ថែម Glyphs នេះ​មិន​ប្រើ​ទេ​សម្រាប់​ការ Edit ពុម្ព​អក្សរ​ខ្មែរ។
  • Glyph... : ​​អត់​ប្រើ​ដែរ។
  • Contour... : ​ជា​មុខងារ​សម្រាប់​ឲ្យ​យើង​គូស​ចេញ Points (Curve) មួយ​ជុំ​បង្កើត​បាន​ជា Contour មួយ។ សូម​មើល​រូប​ឧទាហរណ៍​ខាង​ក្រោម ៖
ម៉ៅ​ស្ដាំ​យក New Contour
  • Points : ជា​មុខងារ​សម្រាប់​ឲ្យ​យើង​បង្កើត​បន្ថែម​ចំណុច​ដៅ Points (Curve) ឲ្យ Contour
ម៉ៅ​ស្ដាំ​យក Add Points

     ៙ Format​ ៖     
   ជា​ម៉ឺនុយ​ប្រមូល​ផ្ដុំ​ការ​ធ្វើ​​អំពើ​ឲ្យ Glyphs ប្ដូរ​ឈ្មោះ​ពុម្ពអក្សរ និង​ការ​កំណត់​​សំខាន់​​ផ្សេង​ទៀត តែ​មុខងារ​មួយ​ចំនួន​នៅ​ក្នុង​ម៉ឺនុយ Format នេះ វា​ទាមទារ​ឲ្យ​អ្នក​ប្រើ​ចេះ​ដឹង​ជ្រៅជ្រះ​ពី​ការ​បង្កើត​ពុម្ព​អក្សរ ហើយ​ចំពោះ​ការ Edit ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​យើង យើង​មិន​ចាំបាច់​ចេះ​មុខងារ​សំខាន់ៗ​ក៏​មិន​អី​ដែរ។

  • Platform Manager : ​ជា​កន្លែង​ឲ្យ​យើង​ចាត់ចែង​​ទៅ​លើ​ក្ដារចុច​របស់​ប្រភេទ​ម៉ាស៊ីន​ កុំព្យូទ័រ​ដូចជា ក្ដារចុច​លើ Windows ឬ​នៅ​លើ Mac ជា​ដើម កន្លែង​នេះ ចំពោះ​អ្នក​រៀន Edit ពុម្ព​អក្សរ​ដូច​ជា​ខ្ញុំ​និង​អ្នក​រាល់គ្នា​ មិន​ចាប់​ខ្វល់​ទេ មាន​តែ​អ្នក​ជំនាញ ឬ​អ្នក​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ដូចជា​លោក​ពូ ដាញ់ហុង ទើប​គ្នា​ដឹង ខ្ញុំ​នេះ​អត់​ដឹង​ទេ ហេសហេ :D។
  • Naming... :  ជា​កន្លែង​ចូល​ទៅ​​កែប្រែ​ឈ្មោះ​របស់​ពុម្ព​អក្សរ កន្លែង​នេះ​សំខាន់​ណាស់ គឺ​ថា​មុន​នឹង​យើង​ចាប់​ផ្ដើម Edit យើង​ត្រូវ​ដូរ​ឈ្មោះ​ពុម្ព​អក្សរ​ឲ្យ​ហើយ​មុន​គេ​សិន ដូច្នេះ​មុខងារ​នេះ​គឺ​យើង​ត្រូវ​អនុវត្តន៍​មុនគេ​បំផុត។ ៙ សូម​ចុច​ទៅ​នេះ​ដើម្បី​ពី​ការ​ប្ដូរ​ឈ្មោះ​ពុម្ព​អក្សរ ៚
  • Mappings... : កន្លែង​នេះ​ទាក់ទង​នឹង​ការ​កំណត់ Glyphs ដើម្បី​ឲ្យ Windows ឬ Mac ស្គាល់, ខ្ញុំ​ក៏​មិន​ដឹង​ដែរ​សូម​អធ្យាស្រ័យ​ផង។
  • Kerning... : គឺ​ជា​ចន្លោះ​ពី​​តួ​អក្សរ​មួយ​ទៅ​មួយ ជា​ទូទៅ​យើង​តែងតែ​លៃ​ឲ្យ​មាន​ចន្លោះ​សមស្រប​រួច​ហើយ តែ​មាន​ករណី​ខ្លះ​យើង​ត្រូវ​ការ មុខងារ Kerning នេះ​ដើម្បី​បន្ថែម​លក្ខណៈ​ពិសេស​ឲ្យ​តួ​អក្សរ​ខ្លះៗ​មួយ​ចំនួន ឲ្យ​មើល​ទៅ​សម​​គម្លាត​គ្នា ដូចជា​តួ​អក្សរ A ដែល​ត្រូវ​ប្រើ​មុខងារ Kerning នេះ ដើម្បី​ឲ្យ​វា​ខិត​ចូល​ក្នុង​ខ្លាំង​ពេល​ជួប​ជាមួយ​តួ​អក្សរ V ជាដើម។ Kerning មាន​ប្រយោជន៍​ចំពោះ​អក្សរ​អង់គ្លេស​ខ្លាំង​ណាស់ ឃើញ​ប្រើ​សឹង​គ្រប់​តួ ​គេ​ចង Kerning ច្រើន ពេល​យើង Copy ទៅ ​វា​អាច​មិន​ដូច​ដើម​ទៀត​ទេ ព្រោះ​យើង Copy មិន​ដោយ Kerning របស់​គេ!!!!។ ចំពោះ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ដូចជា​អត់​ឃើញ​ប្រើ​មុខងារ Kerning នេះ​ទេ ដូច្នេះ អ្នក Edit ធម្មតា មិន​បាច់​ចេះ​កន្លែង​នេះ​ក៏​បាន តែ​លោកអ្នក​គួរ​តែ​រៀន​ស្វែងយល់ Kerning ចំពោះ​ពុម្ព​អក្សរ​អង់គ្លេស​បន្ថែម​ដោយ​ខ្លួនឯង​ទៀត​ចុះ។
  • Post... : កន្លែង​នេះ​ទាក់ទង​នឹង​ការ​ប្ដូរ​ឈ្មោះ Postscript Names ត្រង់​កន្លែង​នេះ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ តែ​ខ្ញុំ​អាច​និយាយ​បាន​ថា កន្លែង​នេះ​អត់​ដឹង​ក៏​មិន​អី​ដែរ។ (មិន​ដឹង​ជា​ស្អី​ទេ​អាក្បាលធំ​ ពន្យល់ៗ​អត់​ដឹង​ឡាហូត​ម៉ង​នៀក ហេសហេ :D)
  • Smoothing... : មុខងារ​នេះ​គេ​ប្រើ​ដើម្បី​កំណត់​ឲ្យ​ពុម្ព​អក្សរ​ដែល​បង្ហាញ​ចេញ​នៅ​ក្នុង​ ទំហំ​មួយ​ដែល​យើង​បាន​កំណត់ ឲ្យ​វា​បង្ហាញ​ចេញ​មាន​ភាព​ស្មើ​ និង ​រលោង (ម៉ដ្ឋ) ជា​ប្រភេទ Raster ក្នុង​លក្ខខណ្ឌ ClearType ដែល​ជា​លក្ខណៈ​ពិសេស​របស់​ប្រភេទ​​ពុម្ព​អក្សរ True Type Font ។ សូម​លើក​ឧទាហរណ៍​មួយ : តើ​លោកអ្នក​មាន​ឆ្ងល់​ថា​ពុម្ព​អក្សរ Khmer OS System បង្ហាញ​នៅ​ក្នុង​ទំហំ 8px ​មើល​ច្បាស់​លើក​អេក្រង់ ចំណែក​ឯ​ពុម្ព​អក្សរ​ផ្សេងៗ​បើ​ដាក់​ឲ្យ​បង្ហាញ​ក្នុង​ទំហំ 8px មើល​មិន​ច្បាស់ រឆេតរឆូត​ដែរ​ទេ? នេះ​ហើយ​ជា​លទ្ធផល​ដែល​អ្នក​បង្កើត​កំណត់​ឲ្យ Khmer OS System ឲ្យ​វា​បង្ហាញ​ស្អាត​នៅ​ក្នុង​ទំហំ​ខាង​លើ។
  • PCL 5... : អត់​អី​ដែរ មិន​ថា PCL 5 ហ្នឹង​អី​គេ​ផង :D។
  • Tables... : អត់​ដឹង​ទេ :( ។
  • Setting... : គឺ​កន្លែង​ចូល​ទៅ​កំណត់​លក្ខណៈ​ផ្សេងៗ​ឲ្យ​ពុម្ព​អក្សរ​ ដូចជា Metrics ( ទំហំ​ជួរ​តួ​អក្សរ), Classification (ប្រភេទ​ថ្នាក់​អក្សរ Regular, Italic, Bold)

     ៙​ Font ៖     
   ម៉ឺនុយ​នេះ​​មាន​ផ្ទុក​នូវ​មុខងារ Test (សាកល្បង ឬ​តេស្ដ) , ដំឡើង ជា​ដើម។ នៅ​ក្នុង​ម៉ឺនុយ​នេះ​មាន​តែ​មុខងារ Test មួយ​​ទេ​ដែល​ត្រូវ​ប្រើ ក្រៅ​ពី​ហ្នឹង​គឺ​មិន​ប្រើ​ទេ។

  • Test (F5) : ប្រើ​សម្រាប់​តេស្ដ​សាកល្បង​ពុម្ព​អក្សរ​ដែល​យើង​កំពុង Edit យើង​ប្រើ​មុខងារ​នេះ​ដើម្បី​មើល​រាល់​នូវ​ពុម្ព​អក្សរ​ដែល​យើង​បាន​ផ្លាស់​ តួ​ផ្សេងៗ។ វា​មាន​ភាព​ងាយស្រួល​និង​ចំណេះ​ពេល​វេលា​ច្រើន​ណាស់​បើ​សិន​អត់​មាន​មុខ​ងារ ​នេះ​ទេ។ ឧបមា​ថា​យើង​បាន​ធ្វើ​ការ​ផ្លាស់​តួ​អក្សរ​ខ្លះ​ហើយ ចង់​ដឹង​វា​វា​វាយ​ទៅ​មាន​សភាព​បែប​​ណា​​ជាដើម។
  • Install : សម្រាប់​ចុច​ដំឡើង​ពុម្ព​អក្សរ​ដែល​យើង​កំពុង Edit តែ​ខ្ញុំ​យល់​ថា​មុខងារ​​ Install ដែល​កម្មវិធី FontCreator បាន​ផ្ដល់​ឲ្យ​នេះ​យើង​កុំ​ប្រើ​អី ដើម្បី​ដំឡើង​ពុម្ព​អក្សរ​ដែល​យើង​កំពុង​ធ្វើ​ការ Edit នេះ យើង​គ្រាន់តែ save រួច​ចូល​ទៅ​កាន់​ទីតាំង​របស់​ពុម្ព​អក្សរ​ក្នុង​កុំព្យូទ័រ​ចុច​ម៉ៅ​ស្ដាំ​ ដំឡើង​តាម​ Windows Explorer ល្អ​ជាង។
  • Sort Glyphs... : មុខងារ​នេះ តម្រៀប​ការ​បង្ហាញ Glyphs នៅ​ក្នុង​ផ្ទៃ​កម្មវិធី FontCreator មុខងារ​នេះ​បើ​យើង​ច្រឡំដៃ​ចុច គឺ​វា​នឹង​ធ្វើ​ឲ្យ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ខូច​ខ្ទេច​អស់​ភ្លាម។ !!!កុំ​ចុច​ប្រយ័ត្ន​អាលាយ​!!! :D។
  • Validate... : មាន​មុខងារ​សម្រាប់​ស្វែងរក​បញ្ហា​របស់ Contours ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ជា​ពិសេស​​​ស្កេន​និង​ជួសជុល​រាល់ Contours ណា​ដែល​មាន​ Points (Curve) ជាន់​​កន្លែង​គ្នា (ស្ទួន) ។ មុខងារ Validate នេះ​មាន​ប្រយោជន៍​ចំពោះ​ប្រភេទ​ពុម្ព​អក្សរ​ដែល​ស្គេន​ចេញ​ពី​ក្រដាស់ ប្រភេទ​អក្សរ​ខ្វៀក​ដែល​មាន​សណ្ឋាន​រឆេតរឆូត។
  • Properties : ​ជា​មុខងារ​បើក​មើល​លក្ខណៈ​ព័ត៌មាន​របស់​ពុម្ព​អក្សរ ដែល​ព័ត៌មាន​ទាំង​នោះ​ខ្ញុំ​មើល​អត់​យល់​ដែរ ហេសហេ :D ។

     ៙ Tools ៖    
   ជា​ម៉ឺនុយ​ផ្ទុក​នូវ​ឧបករណ៍​សំខាន់ៗ ​សម្រាប់​កែប្រែ​រូបរាង Glyph មុខងារ​នាំចូល​រូបភាព បិទ បើក Grid, កំណត់ Metrics, Guideline និង​ Option ។

  • Glyph Transformer... :  ជា​មុខងារ​ប្រមូល​ផ្ដុំ​រាល់​ការ​បញ្ជា​ឲ្យ​កែប្រែ​រូបរាង Glyph ដូចជា រំកិល ធ្វើ​ឲ្យ​ទ្រេត ក្រាស ជាដើម។ មុខងារ​នេះ​សំខាន់​ណាស់ ខ្ញុំ​​នឹង​លើក​និយាយ​នៅ​អត្ថបទ​គន្លឹះ​​មួយ​ដោយ​ឡែក។
  • AutoMetrics... : សម្រាប់​ធ្វើ​ឲ្យ​ខ្សែ​កំណត់​គម្លាត​អក្សរ​ទៅ​តាម​ទំហំ​ដែល​យើង​ចង់​បាន មុខងារ​នេះ​យើង​មិន​ប្រើ​ទេ។
  • AutoKern... : ជា​មុខងារ​សម្រាប់​ធ្វើ​គម្លាត​អក្សរ (ព្យញ្ជនៈ) ​បាន​ដោយស្វ័យប្រវត្តិ មុខងារ​នេះ​សម្រាប់​តែ​អក្សរ​អង់គ្លេស​ទេ ចំពោះ​អក្សរ​ខ្មែរ​ដែល​មាន​ដៃ​ ជើង ស្រះ ​មិន​ប្រើ​ទេ។
  • AutoNaming... : អាច​ឲ្យ​យើង​ធ្វើការ​ដូរ​និង​ដាក់​ឈ្មោះ​ឲ្យ​ពុម្ព​អក្សរ​បាន​ ដោយ​វា​រៀបចំ​ឈ្មោះ​​នៅ​ត្រង់​ផ្នែក​ខ្លះ​​ជា​ស្រេច មិន​បាច់​ដាក់​ឬ​ដូរ​គ្រប់​ប្រលោះ​នោះ​ទេ មុខងារ​នេះ​យើង​មិន​ប្រើ​ទេ។ ហើយ​របៀប​ដូរ​ឈ្មោះ​ពុម្ព​អក្សរ​ខ្ញុំ​នឹង​បង្ហាញ​នៅ​អត្ថបទ​គន្លឹះ​​ដាច់​ ដោយ​ឡែក។
  • Import image... : ជា​មុខងារ​​សំខាន់​ក្នុង​ការ​នាំ​ចូល​រាល់​ graphics ដែល​យើង​គូរ​រួច​ហើយ​យក​មក​ធ្វើជា Contour ។ ការ​នាំ​ចូល​នេះ​យើថ​ត្រូវ​នាំ​ចូល​ជា​ប្រភេទ Vector graphics ទើប​ទទួល​បាន​គុណភាព​ដូច​រូប​ដើម តែ​មាន​ពេល​ខ្លះ​យើង​ក៏​ត្រូវ​នាំចូល​ជា​ប្រភេទ Rastor ផង​ដែរ​ដើម្បី​ងាយស្រួល​ឲ្យ​កម្មវិធី FontCreator បម្លែង​វា​ទៅ​ជា Contour ។
  • Extract from TTC... : សម្រាប់​ពន្លា​ពុម្ព​អក្សរ​ដែល​គេ​បាន​ច្រក​បញ្ចូល​គ្នា មុខងារ​នេះ​យើង​មិន​ប្រើ​ទេ។
  • Launch Externals : ​ជា​ផ្លូវ​កាត់​សម្រាប់​ចូល​ទៅ​​បើក​មុខងារ​ Fonts Folder (Ctrl+F11) និង Character Map (Ctrl+F12) ដែល​មាន​​ក្នុង Windows OS ។
  • Grid Options... :  ​ជា​ខ្សែ​ក្រឡា​​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​រចនា ហើយ​នេះ​ជា​កន្លែង​កំណត់​មុខងារ​ឲ្យ Grid ដូចជា ៖

    • Between grid poinds in units : ​បង្ហាញ​ក្រឡា​​ពេល​មើល Contour នៅ​ជិត(ពង្រីក)។
    • Between grid poinds in units : ​បង្ហាញ​ក្រឡា​​ពេល​មើល Contour នៅ​ឆ្ងាយ(ពង្រួម​)។
  • Metrics Options... : សម្រាប់ លាក់​ឬ​បង្ហាញ និង​​កំណត់​បន្ទាត់​ខ្សែ​មាន​ដូចជា Left and Reght side bearing, Win Ascent... ​ជាដើម​ឲ្យ​បង្ហាញ​ជា​ប្រភេទ ខ្សែ ខ្សែ​ចុចៗ និង​ប្ដូរ​ពណ៌​ឲ្យ​ខ្សែ។
  • Guideline Options... : គឺ​ជា​ខ្សែ​ត្រង់​បញ្ឈរ​ឬ​ផ្ដេក ដែល​យើង​​ទាញ​ចេញ​ពី​ក្នុង​បន្ទាត់ យក​មក​ប្រើ​ក្នុង​ការ​ក្រិត​ទីតាំង​សំខាន់ៗ ងាយស្រួល​រំកិល​ Contour ទៅ​ទីតាំង​នោះ។ កន្លែង​នេះ​យើង​អាច​កំណត់​ពណ៌ និង​ប្ដូរ​ប្រភេទ​ខ្សែ​ ឬ ខ្សែ​ចុច​ឲ្យ Guideline បាន។
  • Options : ជា​កន្លែង​ប្រមូល​ផ្ដុំ​ការ​កំណត់​​លក្ខណៈ​​បន្ថែម​មួយ​ចំនួន ​ទៅ​ឲ្យ​មុខងារ​ដទៃៗ​ទៀត​មាន​ដូចជា : generral, Sample, Font Overview, Glyph, Edit, Naming, Validation និង​ Advanced។ ខ្ញុំ​នឹក​រៀន​រាប់​នៅ​ក្នុង​អត្ថបទ​ដោយ​លែក​មួយ​ផ្សេង​ទៀត។

     ៙​ Windows ៖    
   នៅ​ក្នុង​ម៉ឺនុយ​នេះ ផ្ទុក​នូវ​មុខងារ​គ្រប់គ្រង​ផ្ទាំង Window សម្រាប់​ពេល​យើង​បើក​ពុម្ព​អក្សរ​ច្រើន Edit ព្រម​គ្នា។ គេ​បង្កើត​មុខងារ​នេះ​ឡើង​ដើម្បី​សម្រួល​ការ​បង្ហាញ​ឲ្យ​មាន​របៀប ងាយស្រួល​មើល។

  • Cascade : គឺ​ជា​ការ​ធ្វើ​ឲ្យ​ផ្ទាំង​បង្អួច​​ពេញ​អេក្រង់​​របស់​ពុម្ព​អក្សរ​  ក្ដោប​​មក​​ជា​ផ្ទាំង​តូចៗ​វិញ ។ មុខងារ​នេះ​​ប្រើ​នៅ​ពេល​ពុម្ព​អក្សរ​ជា​​ច្រើន​បង្ហាញ​ពេញ​អេក្រង់ ឲ្យ​មក​បង្ហាញ​តូចៗ​វិញ​ងាយស្រួល​យើង​ចុច​ឈរ​លើ​ពុម្ព​អក្សរ​ផ្សេង​ទៀត។
  • Tile Horizontal​​ : មុខងារ​នេះ​​សម្រាប់​បង្ហាញ​ពុម្ព​អក្សរ​ចាប់ពី 2 ឡើង​ទៅ​ឲ្យ​វា​ចែក​កន្លែង​គ្នា​បង្ហាញ​​ដោយ​បង្ហាញ​​​ផ្ទាំង​បង្អួច​ពុម្ព​ អក្សរ​ពីលើ​ចុះ​ក្រោម។ វា​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​របៀប នឹង​ងាយស្រួល​ពេល Edit ពុម្ព​អក្សរ។
  • Tile Vertical : មុខងារ​នេះ​មិន​ខុស​ពី​ខាង​លើ​ទេ ​​សម្រាប់​បង្ហាញ​ពុម្ព​អក្សរ​ចាប់ពី 2 ឡើង​ទៅ​ឲ្យ​វា​ចែក​កន្លែង​គ្នា​បង្ហាញ​​​ផ្ទាំង​បង្អួច​ពុម្ព​អក្សរ​ពី​ ឆ្វេង​ទៅ​ស្ដាំ។ វា​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​របៀប នឹង​ងាយស្រួល​ពេល Edit ពុម្ព​អក្សរ។
  • Arrange Icons​ : គឺ​ជា​ការ​តម្រៀប​ផ្ទាំង​បង្អួច​ពុម្ព​អក្សរ​ដែល​យើង​បាន​ឲ្យ​វា​បង្ហាញ​ជា Minimize ឲ្យ​មាន​របៀប ជួន​កាល​យើង​បាន​ច្រឡំ​អូស​បង្អួច​ពុម្ព​អក្សរ​ណាមួយ​ដែល​ជា Minimize ​ផុង​កប់​ទៅ​ក្នុង​គែម​កម្មវិធី ហើយ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ទើប​អាច​ទាញ​វា​បាន​មក​វិញ គឺ​យើង​ប្រើ​មុខងារ​នេះ​ហើយ។
  • Minimize All​ : ​ជា​មុខងារ​ធ្វើ​ឲ្យ​រាល់​​ផ្ទាំង​បង្អួច​ពុម្ព​អក្សរ​ដែល​យើង​បើក​ក្នុង​ កម្មវិធី ឲ្យ​វា​បង្ហាញ​ជា Icon តូចៗ​វិញ គេ​ធ្វើ​បែប​នេះ​ក្នុង​ករណី​យើង​បាន​បើក​ Edit ពុម្ព​ច្រើន​ស្កេះស្កះ​ហើយ​ចង់​ធ្វើ​ឲ្យ​​​ផ្ទាំង​បង្អួច​ពុម្ព​អក្សរ​វា​ បង្ហាញ​តូចៗ​ងាយស្រួល​ចុច​ឈរ​លើ​ពុម្ព​ណា​មួយ​វិញ។
  • ចំណែក​ឯ​ពាក្យ​ 1 NiDA Sawannaphum.ttf : ពី​ជា​ពុម្ព​អក្សរ​ដែល​យើង​កំពុង​តែ​បើក​ក្នុង​កម្មវិធី​នេះ បើ​យើង​បើក​ច្រើន​វា​នឹង​បង្ហាញ​តាម​ចំនួន​នោះ​ដែរ ហើយ​សញ្ញា​ធីក​នៅ​ពី​មុខ​វា​បញ្ចាក់​ថា​យើង​កំពុង​តែ​ឈរ​លើ​វា។ នៅ​ពេល​ខ្លះ​យើង​បើក​ពុម្ព​អក្សរ​ Edit ច្រើន​ពេក វា​ពិកបាក​នឹង​រក យើង​ត្រូវ​ចូល​តាម​ម៉ឺនុយ​នេះ​ដើម្បី​ចុច​ឈរ​លើ​ពុម្ព​អក្សរ​ដែល​យើង​ចង់​ឈរ ​លើ។

     ៙ Help ៖    
   ម៉ឺនុយ​ជំនួយ​នេះ ផ្ទុក​រាល់​តំណ​ចុច​ចូល​ទៅ​កាន់​ឯកសារ​សម្រាប់​ជំនួយ​ដល់​អ្នក​ប្រើប្រាស់​ កម្មវិធី មាន​ទាំង​សៀវភៅ​បង្ហាញ​ជា PDF និង​មុខងារ​ចុងក្រោយ​គឺ About។

  • Contents and Index (F1) : ជា​មុខងារ​ចុច​ចូល​ទោ​មើល​ការ​ពន្យល់​ខ្លីៗ​​រាល់​មុខងារ​ដែល​មាន​ក្នុង​ កម្មវិធី​នេះ តែ​មាន​មុខងារ​ខ្លះ​ជ្រៅ មើល​អត់​យល់​ទេ​ខ្ញុំ។ សង្ឃឹម​ថា​លោកអ្នក​អាច​មើល​យល់!!!
  • User Manual : ជា​ឯកសារ PDF ដែល​គេ​រៀប​ចំ​បង្ហាញ​ពី​ការ​ប្រើ​មុខងារ​សំខាន់​នៅ​ក្នុង​កម្មវិធី​នេះ។
  • High-Logic Online : ជា​តំណ​ភ្ជាប់​​​ចុច​ចូល​ទៅ​កាន់​​​គេហទំព័រ​របស់​អ្នក​បង្កើត​កម្មវិធី ដូច្នេះ​វា​តម្រូវ​ឲ្យ​មាន​ភ្ជាប់​អ៊ីនធឺណិត​ទើប​អាច​ប្រើ​បាន។
    • High-Logic Web Site : ចូល​ទៅ​កាន់​គេហទំព័រ FontCreator។
    • Online Support : សម្រាប់​ចូល​ទៅ​រក​ជំនួយ​ផ្សេងៗ​នៅ​គេហទំព័រ។
    • Check for Updates : ឆែក​មើល​ក្រែងលោ​មាន​ជំនាន់​កម្មវិធី​ថ្មី​ចេញ​មក។
  • About : មើល​ព័ត៌មាន​​ខ្លី​ស្ដី​ពី​កម្មវិធី​នេះ ជា​ពិសេស​មើល​ជំនាន់​របស់​កម្មវិធី។
   ចប់​ការ​រៀបរាប់​អំពី​ម៉ឺនុយ​មេ​សំខាន់ៗ មាន​មុខងារ​ខ្លះ​បាន​ពន្យល់ មុខងារ​ខ្លះ​បង្ហាញ​ត្រួសៗ និង​មុខងារ​ខ្លះ​មិន​បាន​បង្ហាញ​នៅ​ពេល​នេះ​ទេ គឺ​ទុក​បង្ហាញ​ដាច់ដោយឡែក ព្រោះ​វា​វែង​ពេក។


 នៅ​ក្នុង​កម្មវិធី FontCreator នៅ​មាន​ម៉ឺនុយ​បន្ថែម​ 2 ផ្សេង​ទៀត ដែល​ម៉ឺនុយ​នោះ​គឺ​ជា​ការ​ប្រមូល​ផ្ដុំ​មុខងារ​សំខាន់ៗ​ដាក់​​ចូល​គ្នា​ ដើម្បី​ងាយស្រួល​ចូល​ប្រើ​លឿន​ដោយ​គ្រាន់តែ​ចុច​កណ្ដុរ​ស្ដាំ​គឺ​បង្ហាញ​ ភ្លែត៖
  • ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Glyph ។
  • ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Contour ។
  • ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Point (Curve)។

     ៙ ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Glyph ៖    
   ម៉ឺនុយ​បន្ថែម​នេះ​ប្រមូល​ផ្ដុំ​មុខងារ​ដែល​ទាក់ទង​នឹង Glyph មាន​មុខងារ​សំខាន់​មួយ​ចំនួន​ត្រូវ​បាន​សម្រួល​ចុច​ប្រើ​បាន​លឿន​តាម​រយៈ​ ម៉ឺនុយ​នេះ។ ម៉ឺនុយ​នេះ​ប្រើ​នៅ Glyph

  • Edit : ចូល​ទៅ​ Edit Contour របស់ Glyph។ វិធី​ចុច​បើក​ Edit Glyph  ដែល​លឿន​នោះ​គឺ ​ចុច​ស្ទួន​ដង​លើ Glyph​ ។
  • Cut : កាត់
  • Copy : ចម្លង
  • Paste : បិទភ្ជាប់
  • Add​ : បន្ថែម Glyph
  • Delete : លុប
  • Complete Composites : ជា​មុខងារ​ជំនួយ​ក្នុង​ការ​បង្កើត​តួ​អក្សរ ឬ​ការ៉េ ជាដើម តែ​អត់​ចេះ​ទេ។
  • Used By : ​ជា​ផ្លូវ​សម្រាប់​ចូល​ទៅ​រក Glyph ដែល​ទាក់ទង​គ្នា មុខងារ​នេះ​ពុម្ព​អក្សរ​ខ្មែរ​មិន​ប្រើ​ទេ។
  • Caption​ : ជា​មុខងារ​សម្រាប់​មើល Glyph តាម​ប្រភេទ​ក្រុម​ដូចជា : postscript name, Unicode mappings ជា​ដើម មុខងារ​នេះ​យើង​មិន​ប្រើ​ទេ​ទុក​ជា​លំនាំ​ដើម​ចុះ។
  • Toggle Bookmarks :  ជា​មុខងារ​ជំនួយ​សម្រាប់​ពុម្ព​អក្សរ​ដែល​មាន Glyph ច្រើន​រាប់​រយ ពិបាក​នឹង​រមូរ​ (scroll) ចុះ​ឡើង។ យើង​ប្រើ​មុខងារ​នេះ​ដើម្បី​កត់​ចំណាំ Glyph ណា​សំខាន់​ដែល​នៅ​ឆ្ងាយ​ពី​គ្នា មុខងារ​នេះ​មិន​ខុស​ពី​ការ​បោះ​យុទ្ធថ្កា​ក្នុង​អត្ថបទ​ដើម្បី​ងាយស្រួល​ចុច ​អាន​នៅ​ផ្នែក​ណាមួយ​ក្នុង​អត្ថបទ​ឡើយ។ របៀប​ប្រើ​គឺ​យើង​ចុច​កណ្ដុរ​ស្ដាំ ឬ ក៏​ចុច Ctrl+Shift+លេខ​សូន្យ ដល់​លេខ​ប្រាំបួន ស្រឡាញ់​លេខ​មួយ​ណា​ដាក់​លេខ​មួយ​ហ្នឹង​ទៅ។
  • Goto Bookmarks : ជា​មុខងារ​​​ឲ្យ​កម្មវិធី​រមូរ (scroll) ទៅ Glyph ណា​មួយ​ដែល​យើង​បាន​ដាក់ Toggle Bookmarks រួច​ហើយ។ វា​មាន​លក្ខណៈ​លឿន​ចំណេញ​ពេញ ធ្វើ​ឲ្យ​ងាយស្រួល​ដល់​ការ Edit ពុម្ព​អក្សរ ដោយ​មិន​បាច់ scroll រក​មើល​ឡើងចុះ​ដដែលៗ​ទេ។
  • Select All : មុខងារ​សម្រាប់​ជ្រើស Glyph ទាំង​អស់។ តែ​ដូចជា​មិន​ប្រើ​ការ​អី​ទេ
  • Clear Selection : សម្រាប់​ដោះ​ជ្រើស ទាំងអស់​មក​វិញ វា​ផ្ទុយ​នឹង Select All ។
  • import Image... : សម្រាប់​នាំ​ចូល មុខងារ​នេះ​ឃើញ​មាន​នៅ​ក្នុង​ម៉ឺនុយ Tools និង​នៅ​ក្នុង​របា Drawing ហើយ តែ​គេ​នៅ​តែ​ដាក់​វា​​ក្នុង​ "ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Glyph" ទៀត​ដើម្បី​ឲ្យ​ងាយស្រួល។
  • Properties... : ជា​មុខងារ​មើល​លក្ខណៈ​សម្បត្តិ​របស់ Glyph និមួយៗ មុខងារ​នេះ​សំខាន់​ក្នុង​ការ​កែប្រែ​កំណត់​ទំហំ​ខ្សែ Advance Width ដែល​ជា​ខ្សែ​ទំហំ​នៅ​ផ្នែក​ខាង​ស្ដាំ​របស់ Glyph ។ ជាទូទៅ​យើង​រំកិល​​តែ​ខ្សែ​ Advance Width មួយ​ហ្នឹង​ទេ ចំណែក​ខ្សែ​ខាង​ឆ្វេង​យើង​មិន​កំណត់​អី​ទេ។

     ៙ ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Contour ៖    
  ម៉ឺនុយ​បន្ថែម​នេះ​ប្រមូល​ផ្ដុំ​មុខងារ​ដែល​ទាក់ទង​នឹង Contour ​មុខងារ​សំខាន់​មួយ​ចំនួន​ត្រូវ​បាន​សម្រួល​ចុច​ប្រើ​បាន​លឿន​តាម​រយៈ​​ ម៉ឺនុយ​នេះ។ ម៉ឺនុយ​នេះ​ប្រើ​នៅ Mode= Contour

  • New Contour... : សម្រាប់​បើក​ឧបករណ៍​គូស Contour។ យើង​ត្រូវ​គូស​ឲ្យ​បាន​មួយ​ជុំ​ទើប​បាន​ការ។ ការ​គូស​សុទ្ធតែ​ជា On Curve ទាំង​អស់ បន្ទាប់​ពី​គូស​ហើយ​ទើប​យើង​អាច​ដូរ​ទៅ​ជា Off Curve វិញ។
  • Delete : សម្រាប់​លុប។ យើង​អាច​លុប  Curve ឬ Contour ដោយ​ចុច​លើ Curve ឬ Contour ណាមួយ​ឬ Sectect ជា​ច្រើន Curve ហើយ​កណ្តុរ​ស្ដាំ​យក Delete ជា​ការ​ស្រេច តែ​វិធី​ដែល​លឿន​នោះ​គឺ​យើង​ចុច​លើ​ក្ដារចុច​វិញ​ស្រួល​ជាង។
  • Change Direction : គឺ​ជា​ការ​ប្ដូរ​ទិស​ឲ្យ Contour ដើម្បី​​បង្កើត​បាន​ជា​សាច់​ក្នុង​ឬ​ក្រៅ។
  • Join Contours : គឺ​​សម្រាប់​បម្លែង​​ទ្រង់ទ្រាយ Contours  ដែល​គង​លើ​គ្នា​ចាប់​ពីរ​ឬ​ច្រើន​ទៅ​តាម​លក្ខខណ្ឌ 3 ប្រភេទ​ផ្សេង​គ្នា​ដូចជា : Union , Intersection និង Exclusion។ ខ្ញុំ​រៀបរាប់​ហើយ​សូម​មើល​នៅ​ខាង​លើ។
  • Order : សម្រាប់​ធ្វើ​ឲ្យ Contour ណាមួយ​ស្ថិត​នៅ​ជាន់​លើ ឬ ជាន់​ក្រោម។
  • Align or Distribute : សម្រាប់​តម្រឹម Contour ចំនួន 2 ឬ​ច្រើន តាម​​ជ្រុង។
  • Cut : កាត់
  • Copy : ចម្លង
  • Paste : បិទភ្ជាប់
  • Undo : មិន​ធ្វើ​វិញ
    Redo : ធ្វើ​វិញ
  • Used By... : ជា​ផ្លូវ​សម្រាប់​ចូល​ទៅ​រក Glyph ដែល​ទាក់ទង​គ្នា មុខងារ​នេះ​ពុម្ព​អក្សរ​ខ្មែរ​មិន​ប្រើ​ទេ។
    Add Bounding Guidelines : សម្រាប់​ដាក់ Guideline  ជុំ​វិញ​ Contour ណាមួយ​ដែល​អ្នក​ Select លើ។
  • Import Image... : សម្រាប់​នាំ​ចូល មុខងារ​នេះ​ឃើញ​មាន​នៅ​ក្នុង​ម៉ឺនុយ Tools និង​នៅ​ក្នុង​របា Drawing ហើយ តែ​គេ​នៅ​តែ​ដាក់​វា​​ក្នុង​ "ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Glyph" ទៀត​ដើម្បី​ឲ្យ​ងាយស្រួល។
  • Properties​ : ជា​មុខងារ​មើល​លក្ខណៈ​សម្បត្តិ​របស់ Glyph និមួយៗ មុខងារ​នេះ​សំខាន់​ក្នុង​ការ​កែប្រែ​កំណត់​ទំហំ​ខ្សែ Advance Width ដែល​ជា​ខ្សែ​ទំហំ​នៅ​ផ្នែក​ខាង​ស្ដាំ​របស់ Glyph ។ ជាទូទៅ​យើង​រំកិល​​តែ​ខ្សែ​ Advance Width មួយ​ហ្នឹង​ទេ ចំណែក​ខ្សែ​ខាង​ឆ្វេង​យើង​មិន​កំណត់​អី​ទេ។


     ៙ ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Point (Curve) ៖    
   ម៉ឺនុយ​បន្ថែម​នេះ​ប្រមូល​ផ្ដុំ​មុខងារ​ដែល​ទាក់ទង​នឹង Point ឬ Curve មាន​មុខងារ​សំខាន់​មួយ​ចំនួន​ត្រូវ​បាន​សម្រួល​ចុច​ប្រើ​បាន​លឿន​តាម​រយៈ​​ ម៉ឺនុយ​នេះ ហើយ​យើង​ត្រូវ​ប្រើ​ម៉ឺនុយ​នេះ​ដើម្បី​បន្ថែម Curve ឬ​ប្ដូរ​ពី On Curve ទៅ Off Curve ជា​ដើម។ ម៉ឺនុយ​នេះ​ប្រើ​នៅ Mode= Point

  • New Contour... : សម្រាប់​បើក​ឧបករណ៍​គូស Contour។ យើង​ត្រូវ​គូស​ឲ្យ​បាន​មួយ​ជុំ​ទើប​បាន​ការ។ ការ​គូស​សុទ្ធតែ​ជា On Curve ទាំង​អស់ បន្ទាប់​ពី​គូស​ហើយ​ទើប​យើង​អាច​ដូរ​ទៅ​ជា Off Curve វិញ។
  • Add Points : សម្រាប់​​បន្ថែម​ Curve ឲ្យ Contour យើង​ត្រូវ​ចុច​លើ Curveណាមួយ រួច​កណ្ដុរ​ស្ដាំ​យក​ថា Add Points នោះ​យើង​នឹង​ទទួល​បាន Curve បន្ថែម​ហើយ។
  • Delete : សម្រាប់​លុប។ យើង​អាច​លុប  Curve ឬ Contour ដោយ​ចុច​លើ Curve ឬ Contour ណាមួយ​ឬ Sectect ជា​ច្រើន Curve ហើយ​កណ្តុរ​ស្ដាំ​យក Delete ជា​ការ​ស្រេច តែ​វិធី​ដែល​លឿន​នោះ​គឺ​យើង​ចុច​លើ​ក្ដារចុច​វិញ​ស្រួល​ជាង។
  • On Curve (រាង​ការ៉េ) ជា​ចំណុច​ដៅ​ត្រង់ បង្កើត​បាន​ជា​ជ្រុង។
  • Off Curve (រាងមូល) ជា​ចំណុច​ដៅ​មូល​ដែល​សម្រាប់​ទាញ​ពត់ពេន។
  • Join Contours : សម្រាប់​បញ្ចូល Curve ចំនួន 2 ​ដែល​នៅ Contour ឲ្យ​ជាប់​សាច់​គ្នា​ទៅ​ជា Contour មួយ​វិញ។
  • Split Contour : សម្រាប់​បំបែក Curve ដាច់​ចេញ​ពី​គ្នា។ ដើម្បី​បំបែក​យើង​ត្រូវ Select លើ Curve ចំនួន 2 ហើយ​ចុច​កណ្ដុរ​ស្ដាំ​​យក Split Contour ជា​ការ​ស្រេច។
  • First Point : ​ជា​មុខងារ​អាច​កំណត់​ឲ្យ Curve ណាមួយ​ជា​ទៅ​ចាប់ផ្តើម​នៃ Curve។ មុខងារ​នេះ​ខ្ញុំ​ក៏​មិន​ដឹង​ថា​គេ​ប្រើ​សម្រាប់​អ្វី​ដែរ។ មិន​សំខាន់
  • Align or Distribute :
  • Cut : កាត់
  • Copy : ចម្លង
  • Paste : បិទភ្ជាប់
  • Undo​ : មិន​ធ្វើ​វិញ
  • Redo : ធ្វើ​វិញ
  • Used By... : ជា​ផ្លូវ​សម្រាប់​ចូល​ទៅ​រក Glyph ដែល​ទាក់ទង​គ្នា មុខងារ​នេះ​ពុម្ព​អក្សរ​ខ្មែរ​មិន​ប្រើ​ទេ។
  • Add Guideline(s) : សម្រាប់​ដាក់ Guideline ទាំង​ដេក​ទាំង​ឈរ​ឲ្យ​ចំណុច Curve ណាមួយ​ដែល​អ្នក​ចង់​បាន​ដោយ​មិន​ចាំបាច់​ទាញ​មក​ដាក់​ទេ។
  • Import Image... : សម្រាប់​នាំ​ចូល មុខងារ​នេះ​ឃើញ​មាន​នៅ​ក្នុង​ម៉ឺនុយ Tools និង​នៅ​ក្នុង​របា Drawing ហើយ តែ​គេ​នៅ​តែ​ដាក់​វា​​ក្នុង​ "ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ Glyph" ទៀត​ដើម្បី​ឲ្យ​ងាយស្រួល។
  • Properties​ : ជា​មុខងារ​មើល​លក្ខណៈ​សម្បត្តិ​របស់ Glyph និមួយៗ មុខងារ​នេះ​សំខាន់​ក្នុង​ការ​កែប្រែ​កំណត់​ទំហំ​ខ្សែ Advance Width ដែល​ជា​ខ្សែ​ទំហំ​នៅ​ផ្នែក​ខាង​ស្ដាំ​របស់ Glyph ។ ជាទូទៅ​យើង​រំកិល​​តែ​ខ្សែ​ Advance Width មួយ​ហ្នឹង​ទេ ចំណែក​ខ្សែ​ខាង​ឆ្វេង​យើង​មិន​កំណត់​អី​ទេ។

   ចប់​ការ​រៀបរាប់ ​"​ម៉ឺនុយ​បន្ថែម​ពេល​ចុច​កណ្ដុរ​ស្ដាំ​លើ ​Glyph, Contour ឬ Point (Curve)" ដែល​សុទ្ធ​សឹង​តែ​​ជា​មុខងារ​ដែល​មាន​ក្នុង​ម៉ឺនុយ​មេ​រួច​ហើយ តែ​យើង​ត្រូវ​ចេះ​ប្រើ​វា​ទើប​ចំណេញ​ពេល​វេលា។

របៀប Root Sony Xperia Arc S LT18i Running ICS 4.0.4 Firmware

អត្ថបទមុន​បាន​ប្រ​កាស​ពីការ​​ តំឡើង​ជំនាន់​ Sony Xperia Arc S LT18i ចេញ​ជា​ផ្លូវ​ការ​ ICS 4.0.4 Firmware។​ ឥឡូវ​នេះ​ itkhmer បាន​បន្ត​រ​ប្រ​កាស​ ពី​របៀប Root​ វិញ​ម្តង​ហើយ​អត្ថបទ​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​នៅ​​ជំហាន​ទី​៤។


slide.jpg

ចំណាំ​៖ ​ វា​អាច​ដំណើរ​ការ​បាន​ជា​​មួយ​ជំនាន់​ ICS 4.0.4 (4.1.B.0.431)។
Enable USB Debugging ដោយ​ត្រូត​ពិនិត្យ​ប្រ​អប់​ឧបករណ៍​ដូច​ខាង​ក្រោម​៖
Settings -> Applications -> Development -> USB Debugging
ដើម្បី​បំ​រុង​​នូវ​កំហុស​ឆ្គង់​នៅ​ពេល​តំឡើង៖
- ​​សូម​រក្សា​ទិន្នយ័​ទាំង​អស់​ក្នុង​ឧបករណ៍​ចូល​ក្នុង​ SD card ឬ កុំ​ព្យូទរ័​
- ទូរ​សព្វ័​ត្រូវ​មាន​ថ្ម​ ៧០%
- ដើម្បី​ការ​ពារ​ជា​មុន​ ត្រូវ​បិត​មុខងារ​សុវត្ថភាព​ Antivirus...​ដើម្បី​បញ្ចាស​ការ​បញ្ជូន​ទិន្នយ័​មិន​បាន​ល្អ​ក្នុង​ពេល​ដំណើរ​ការ​

តំរូវ​ការ​មូលដ្ឋាប៖
១. Internet
២. ទាញយក​​ Rooting
Rooting Package For Xperia Arc S

របៀប​ Root ដូច​ខាង​ក្រោម​៖​

១. ពន្លា​Rooting Package For Xperia Arc Sដែល​បាន​ទាញ​យក​
២. ចុច​ install.bat នៅ​ក្នុង​​ថត​ទិន្ន័យ​ដែ​ល​បាន​ពន្លា​

root01.JPG
root02.JPG


៣. ក្នុង​ការ​ដំណើរ​ការ​នេះ​ឧបករណ៍​និង​ Reboot។ ពេល​ណា​​ Script ដំណើរ​ការ​ចប់​វា​និង​បង្ហាញ​សារ​ដល់​អ្នក​ “ALL DONE”
៤. សូម​អនុវត្តន៍​ម្តង​ទៀត​តាម​​បៀប​ តំឡើង​ជំនាន់​ Sony Xperia Arc S LT18i

តំឡើងជំនាន់ Sony Xperia Arc S LT18i ចេញជាផ្លូវការ ICS 4.0.4 Firmware

ឥ​ឡូវ​​ Sony បាន​កំពុង​ដំណើរ​ការ​ OS Android ICS 4.2 (ក្នុង​ដំណាក់​កាល​​ចេញអោយ​ប្រើប្រាស់​​សាក​ល្បង​)។​ បច្ចុ​ប្បន្ន​នេះ​ជា​ផ្លូវ​ការ​ ICS 4.04 LT18i_4.1.B.0.562​។

slide.jpg

ខាងក្រោម​នេះ​ជា​របៀប​ណែរ​នាំ​របៀប​ឡើង​ជំ​នាន់​​ Sony Xperia Arc S LT18i ជា​ផ្លូវ​ការ​ ICS 4.0.4 Firmware
Enable USB Debugging ដោយ​ត្រូត​ពិនិត្យ​ប្រ​អប់​ឧបករណ៍​ដូច​ខាង​ក្រោម​៖
Settings -> Applications -> Development -> USB Debugging
ដើម្បី​បំ​រុង​​នូវ​កំហុស​ឆ្គង់​នៅ​ពេល​តំឡើង៖
-​​សូម​រក្សា​ទិន្នយ័​ទាំង​អស់​ក្នុង​ឧបករណ៍​ចូល​ក្នុង​ SD card ឬ កុំ​ព្យូទរ័​
-ទូរ​សព្វ័​ត្រូវ​មាន​ថ្ម​ ៧០%
-ដើម្បី​ការ​ពារ​ជា​មុន​ ត្រូវ​បិត​មុខងារ​សុវត្ថភាព​ Antivirus...​ដើម្បី​បញ្ចាស​ការ​បញ្ជូន​ទិន្នយ័​មិន​បាន​ល្អ​ក្នុង​ពេល​ដំណើរ​ការ​

តំរូវ​ការ​មូលដ្ឋាន​៖
១. Internet
២. ទាញយក​​ OS និង​ Flashtool

Xperia Flashtool.
Xperia Arc S ICS 4.0.4 Firmware Package

១. តំឡើង​ Flashtool ដែល​ទើប​ទាញ​យក​ក្នុង​កុំព្យូទរ័​​​ ចូល​ទៅ​ក្នុង​ Drive C:/
២. ពន្លា​ lt18i_4.1.a.0.562_generic.zip ចូល​ក្នុង​កុំព្យូទរ័​ (LT18i_4.1.A.0.562_Generic.ftf)
៣. ចូល​ក្នុង​ C:\Flashtool\firmwaresលុបចោល​ទិន្នយ័​ទាំង​អស់​ក្នុង​ថត​នោះ​
៤. ចំលង​ LT18i_4.1.A.0.562_Generic.ftf ចូល​ទៅ​ក្នុង​ C:\Flashtool\firmwaresថត​
៥. ដំណើរ​ការ​ Flashtool ចុច​ សញ្ញា​រន្ទះ -> រើស​ Flashmode -> Ok -> រើសយក​ LT18i -> ក្នុង​ Wipe សូម​រើស​យក​ Wipe data, Wipe cache, Wipe apps log, No Final Verification -> OK

Sony Xperia Arc S LT18i_ICS 4.0.4 Firmware01.JPG
Sony Xperia Arc S LT18i_ICS 4.0.4 Firmware02.JPG Sony Xperia Arc S LT18i_ICS 4.0.4 Firmware03.JPG Sony Xperia Arc S LT18i_ICS 4.0.4 Firmware04.JPG Sony Xperia Arc S LT18i_ICS 4.0.4 Firmware05.JPG Sony Xperia Arc S LT18i_ICS 4.0.4 Firmware06.JPG

សូម​កុំ​ចុច​ Cancel ដំណើរ​ការ​ជំហាន​ទី​៦​

៦. បិទ​ទូរសព្វ័​។​ បន្ទាប់មក​ ចុច​អោយ​ជាប់​ Back Key រួច​ភ្ផាប់​​ទូរសព្វ័​​ជា​មួយ​កុំព្យូទរ័​។​ បន្ទាប់​ពី​មាន​ សារ​បញ្ចប់​លេច​ឡើង​។ ដក​ចេញ​ខ្សែរ​ពី​កុំព្យូទរ័​​ រង​ចាំ​វា​ដំណើរ​ការ​ខ្លួន​​ដោយ​ស្វយ័​ប្រវត្តិ​។

Custom Room Fixed Korea E120L 4.1.2 Flash By Odin

Link Download

Password: hoaxd



អគុណ សីហា​​ ដែលបាន ផ្តល់