Saturday, December 14, 2013

របៀប​បង្កើន​ទំហំ​ memory ឬ usb flash លោក​អ្នកពី 1Gb ទៅ 4Gb

ថ្ងៃនេះ សប្បាយញ៉ូ សូម​នាំ​ប្រិយមិត្តមក​នៅ​ វិធី​សាស្រ្ត​ថ្មីមួយ​ ​អាច​អោយប្រិយមិត្ត ដែលមាន​ memory ឬ usb flash drive នោះបង្កើនទំហំ​ផ្ទុក​​របស់​ពួក​វា​បាន​ ដោយ​វិធីសាស្រ្តងាយៗ ។ ឡូវ​នេះ​ សប្បាយញ៉ូ នឹង​បង្រៀន​លោក​អ្នក​ពី​វិធី​សាស្រ្ត​ក្នុង​ការ តំឡើង​ ទំហំ​ memory ឬ usb flash លោក​អ្នកពី 1Gb ទៅ 4Gb ងាយៗ ៖

Convert-1GB-to-4GB

ជំហាន​ទី​១ ៖  លោក​អ្នក​ចាំបាច់​ត្រូវ​ទាញ​យក​កម្មវិធី ដែល​មាន​ឈ្មោះ​ថា Drive Increaser  អាច​ទាញ​យក​បាន​ទីនេះ
ជំហាន​ទី​២  ៖  នៅ​ពេល​ដែល​លោកទាញ​យក​បាន​ហើយ សូម​​ធ្វើ​ការ​ពន្លាវា ចេញ​
ជំហាន​ទី៣  ៖ ​ សូម​ដោត​ usb flash drive ឬ memory card លោក​អ្នក​ចូល​ទៅ​ក្នុង​ Computer លោក​អ្នក
ជំហាន​ទី៤  ៖  សូម​ធ្វើការ​ Format Usb flash drive ឬ memory card លោក​អ្នក (បើ​សិន​លោក​អ្នក​មិន​ធ្វើការ​ Format ទេ​នោះ វា​នឹង​មិន​ដំណើរ​ការ​ឡើយ )
ជំហាន​ទី៥  ៖ សូម​បើក​កម្មវិធី ដែល​មាន​ឈ្មោះ​ថា Drive Increaser 2 ដូច​រូប៖

2013-12-07_200207

ជំហាន​ទី៦  ៖  បន្ទាប់​ពីលោក​អ្នក​បើក​កម្មវីធី​ហើយ លោក​អ្នក​នឹងឃើញ​ផ្ទាំង​ដូច​ខាង​ក្រោម
2013-12-07_200809
ហើយ​ បន្ទាប់​មក​ទៀត​លោក​អ្នក​ ត្រូវ​វាយ​បញ្ជូល​ឈ្មោះ USB ឬ memory លោក​អ្នក​ហើយ ចុច Enter ។ ឧទាហរណ៍​៖ USB លោក​អ្នក​មាន​ឈ្មោះថា SABAYNEWS នោះ​លោក​អ្នក​នឹង​ត្រូវ​វាយ​ SABAYNEWS ចូល​ ហើយ​ ចុច Enter  មើល​រូប ៖

2013-12-07_201314
2013-12-07_201402
បន្ទាប់​មក​លោក​អ្នក​ វាយ​បញ្ជូល​ ទី​កន្លែង ដែល​ USB ឬ memory លោក​អ្នក​តាំង​នៅ ដូចជា Drive (F) ឬ (E) ឬក៏ (D) ជា​ដើម មើល​រូប ៖
ឧទាហរណ៍៖ ដូច​ជា​ USB ខ្ញុំ​ស្ថិត​ក្នុង Drive (F) ដូច​ច្នេះ​ហើយ​ទើប​ខ្ញុំ​ត្រូវ​វាយ អក្សរ F ទៅក្នុង​ផ្ទាំង​កម្មវិធី ៖
2013-12-07_201859
2013-12-07_202018
បន្ទាប់​មក សូម​ធ្វើ​ការ​វាយ​ម្តង​ទៀត រង់​ប្រហែល​ ៥វិនាទី ជា​ការ​ស្រេច ។

ប្រសិនបើលោក​មាន​ចំងល់​អាច​ធ្វើការ​ comment ខាង​ក្រោម​បាន៖

សូម​មើល​លទ្ធផលខាង​ក្រោម៖
2013-12-07_202320

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....