Thursday, February 27, 2014

ដំឡើង Kitkat 4.4.2 សម្រាប់ Galaxy S Advance GT-9070




សម្រាប់បងប្អូនដែលប្រើ Galaxy S Advance ជំនាន់ 4.1.2 គឺប្រហែលជាមានការលំបាកមិនតិចនោះទេ ដោយសារតែការប្រើទាំងរអាក់រអួល។ ពីព្រោះប្រភេទ CPU របស់ S Advance វាមិនសូវជាលឿនប៉ុន្មានទេ។
តែថ្ងៃនេះខ្ញុំសូមនាំដំណឹងល្អមួយទៅដល់ប្រិយមិត្ត Galaxy S Advance ថាយើងអាច Flash KikatROM 4.4.2 ដែល Stable គ្រាន់បើមួយហើយមិនចាញ់ទូរស័ព្ទសេរ៊ីថ្មីទេ។Kikatគឺជាជំនាន់Android មួយដែលមាននូវភាសាខ្មែរអក្សរខ្មែរនិងក្តារចុចភាសាខ្មែរស្រាប់ដោយមិនចាំបាច់ធ្វើការដំឡើងឡើយ។

ឯកសារត្រូវទាញយកមុននឹងដំឡើង ៖

Carbon_4.4.2-KK_TEAM-P8_20140121_Build-8.zip
SlimGapp
UPDATE-SuperSU-v1.86.zip
CWM + Update

របៀបដំឡើង ៖
-ចូលទៅកាន់ Recovery Mode ( ចុច Home Button + Volume up + Power )
- Install Update
-ជ្រើសយក CWM.zip
-បន្ទាប់ពី Install CWM.zip រួចរាល់ហើយសូមចុច Home Button អោយជាប់ រហូតដល់ CWM បង្ហាញឡើង
-បន្ទាប់ពី CWM បង្ហាញហើយយើងត្រូវធ្វើការ Update CWM បន្តទៀតដោយចូលទៅ Install Zip from SD Card រួចចុចលើ Update.zip ។

-បន្ទាប់ពីដំឡើង CWM ជោគជ័យហើយ សូមធ្វើការ​ Flash ROM Carbon_4.4.2-KK_TEAM-P8_20140121_Build-8.zip
-បន្ទាប់មក Flash SlimGapp
-ចុងក្រោយបង្អស់គឺ UPDATE-SuperSU-v1.86.zip
-សូមធ្វើការ Restart និងរីករាយជាមួយអេនដ្រយជំនាន់ 4.4.2

បញ្ជាក់៖ យើងខ្ញុំមិនទទួលខុសត្រូវនូវបញ្ហាបច្ចេកទេសណាមួយនោះទេ ព្រោះរាល់ការដំឡើងអាចធ្វើអោយទូរស័ព្ទជាទីស្រលាញ់របស់អ្នកក្លាយជាដុំថ្មបាន ។

រូបភាព Screenshot


Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....