Wednesday, December 25, 2013

ដំណោះស្រាយ​ Error 3194 ពេល Restore iPhones ក្នុង iTunes

ថ្មីៗនេះ​ព័ត៌មាន​ទាក់​ទង​នឹង​ការ Jailbreak ក្លាយជាព័ត៌មាន​ពេញ​និយម​មួយ​ដែល​អ្នក​អាន​ភាគច្រើន​តែង​ចាប់​អារម្មណ៍ ។ សំបុកអាយធី​ក៏បាន​ចេញ​ផ្សាយ​អត្ថបទ​គន្លឹះ​មួយ​ចំនួន​ទាក់​ទង​នឹង​ ដំណោះស្រាយ​នានា ដែល​លោកអ្នក​គួរ​សាក​ល្បង​ក្នុងការ​ដោះស្រាយ​ពេល​មាន​បញ្ហា​នានា កើតឡើង​ក្នុង​កំឡុងពេល និង​ក្រោយពេល Jailbreak ។
អត្ថបទគួរអាន៖ ដំណោះ​ស្រាយពេល Jailbreak iOS 7 មិនបាន
មិត្ត​អ្នកអាន​មួយ​ចំនួន​បាន​ផ្ញើសារ​មក​សំបុកអាយធី ឲ្យ​ជួយ​ស្វែង​រក​ដំណោះស្រាយ​ទាក់​ទង​នឹង Error 3194 ដែល​កើតឡើង​នៅពេល​ដែល​អ្នក​ធ្វើការ​ Restore iPhone នៅក្នុង​​ iTunes មិន​បាន​ជោគជ័យ ។ ខាងក្រោម​នេះ​ជាគន្លឹះ​ក្នុងការ​ដោះស្រាយ​ ដែល​លោកអ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន​ផ្ទាល់ មិនចាំបាច់​ចំណាយ​ប្រាក់​ទៅ​បង់​ឲ្យ​សេវា​ជួសជុស​ឡើយ ។ សំបុកអាយធី​សូម​ណែនាំលោក​អ្នក​ពី​របៀប ជួសជុល​ Error 3194 នៅ​ពេល Restore iPhone ក្នុង iTunes ។
iTunes-Error-3194 sombokit
Error 3194 កើតឡើង​នៅពេល​ដែល​អ្នក​ប្រើ​ប្រាស់​កម្មវិធី​សម្រាប់​ Jailbreak ដើម្បី​ធ្វើការ​កែប្រែ iOS Devices របស់​អ្នក​ ។ នៅក្នុង​ដំណើរ​ការ Jailbreak iPhone ឬ iPad របស់​អ្នក​ចូលទៅកែប្រែ file មួយឈ្មោះថា​ hosts ដើម្បី​បិទ​ទំនាកទំនង​ជាមួយ Apple។  ដូចនេះ​នៅពេល​ក្រោយ​នៅពេល​ដែល​អ្នក​ចង់​ Update Version iOS, Backup​ ឬ Restore iOS របស់​អ្នក​​អាច​នឹងធ្វើឱ្យមាន​Error 3194 នេះកើតឡើង​ ។
ជាទូទៅ​ Error 3194 នេះ​កើតឡើង​នៅពេលដែល​មាន​បញ្ហា​ Connection រវាង client នឹង host server ក្នុង​ពេល​ដែល​អ្នក​កំពុងតែ Update iOS , Backup ឬ Restore ។ ក្នុង​ករណីនេះ​អ្នក​អាច​ចាប់ផ្តើមម្តងហើយម្តង​ទៀត​នៅពេល​ក្រោយ​វា​ក៏អាច​ ដំណើរការ​ដូចដើមឡើងវិញផងដែរ ។

របៀប​ដោះស្រាយ​

  • សូមបិទ iTunes របស់​អ្នក​
  • ប្រសិន​ជាអ្នក​ប្រើ​ Macs សូម​ចូលទៅកាន់​ /etc/hosts ឬ អ្នក​ប្រើប្រាស់​ Windows សូមចូលទៅកាន់​ c:\windows\system32\drivers\etc\hosts
  • ហើយសូម​បើក file hosts ជាមួយ​ notepad ហើយ​ Copy “74.208.105.171 gs.apple.com“​ ចូលទៅក្នុង​file hosts ហើយ save
Error 3194 hosts file sombokit
  • សូម​ Connect iPhone ទៅនឹងកុំព្យូទ័ររបស់​អ្នក​ហើយ​ សូមបើក iTunes
  • សូម​ចូលទៅកាន់ DFU mode​ ដោយបិទទូរស័ព្ទ ហើយចុច​ Power Buttonឱ្យជាប់​ប្រហែល​ជា​១០ វិនាទីហើយលែងវិញ​ បន្ទាប់មក​ចុចលើ Home Button រហូតដល់​ iTunes ប្រាប់​ថា​ iPhone របស់​អ្នក​នៅក្នុង Recover Mode ។
  • ប្រើប្រាស់ iTunes ដើម្បី​ធ្វើការ Restore Feature តាម​ធម្មតា​ជាមួយ iPhone​របស់​អ្នក
  • រូច​ហើយចូល​ទៅកាន់ hosts file ដើម្បីលុប “74.208.105.171 gs.apple.com” ហើយ Save ៕

ដំណោះស្រាយ តម្លើងអក្សរខ្មែរតែចេញ ថៃ សម្រាប់ iOS 7


IMG_0004
អ្វីដែលបងប្អូន រងចាំនោះគឺក្តាចុចខ្មែរ ដែលក្រុម 4KhmeriPhone បានចេញឲ្យប្រើប្រាស់ជាផ្លូវការ តែមានបញ្ហាខ្លះដែលកើតឡើង ដូចជាតម្លើងហើយ ចេញអក្សរថៃទៅវិញ។ ដូចនេះយើងមានដំណោះស្រាយ!
ទី១៖ ប្រាកដថា នៅក្នុង itools ចេញពាក្យ Jailbreak ថា “Yes” បើ NO សូមដោះស្រាយ ទីនេះ!
No
ទី២៖ ត្រូវប្រើប្រាស់ iToos ឬក៏ iFunbox ដើម្បីលុប Folder Apple.com.keyboards ដែលស្ថិតនៅក្នុង var/mobile/library/caches/com.apple.keyboards (ដូចរូប)
សូមធ្វើការចូលទៅលុប Folder “com.apple.keyboards”
keyboard
ទី៣៖ សូមចូល ទៅលុប Mobile substrate ដែលស្ថិតនៅក្នុង Cydia >Manage> Packages>  Mobile substrate
IMG_0010
ហើយសូម Restart Springboard
ទី៤៖ បន្ទាប់មកទៀតសូមធ្វើការ លុបKeyboard ដែលយើងបានតម្លើងពីមុន ចេញភាសាថៃ

ហើយសូមធ្វើការ Reboot
ទី៥៖ សូមធ្វើការតម្លើង Khmer Keyboard ឡើងវិញ ហើយ ធ្វើការ Restart Springboard ជាការស្រេច។
សូមមើលលទ្ធផល៖
IMG_0008_51329062
បើសិនជាមានជាចម្ងល់ ឬ មតិសូមធ្វើការសួរបាន ខ្ញុំនិងរងចាំទទួលជានិច្ច។អរគុណ

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....