Tuesday, December 17, 2013

 របៀប​ប្រើ​កម្មវិធី Android Device Manager របស់ Google

ក្រុមហ៊ុន Google ​បាន​ប្រកាស​ចេញ​នូវ​​ កម្មវិធី​ថ្មី​ Android Device Manager ដែល​ជា​កម្មវិធី​បែប​សេវាកម្ម​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​​ស្វែង​រក​​ ទូរស័ព្ទ​ ឬ​កុំព្យូទ័រ​បន្ទះ​ស្ដើង Android ពេល​​​ច្រឡំ​ដៃ​​ទុក មិន​ដឹង​ទីតាំង ឬ​​ពេល​​បាត់​ដោយ​មូលហេតុ​ផ្សេងៗ ។
ជា​មួយ​នឹង​កម្មវិធី Android Device Manager អ្នក​អាច​ធ្វើ​​ឲ្យ​ឧបករណ៍​របស់​អ្នក​​​បញ្ចេញ​សំឡេង​រោទ៍ ​ចាក់​សោ​ដោយ​លេខ​សំងាត់ និង​ថែម​ទាំង​អាច​លុប​ទិន្នន័យ​ចេញ​​ពីរ​ឧបករណ៍​ផង​ដែរ ។ ខាង​ក្រោម​គឺ​ជា ​ការ​ណែនាំ​ខ្លះៗ​ពី​ការ​ប្រើ​កម្មវិធី​ Android Devie Manager ។
បើក​​ឲ្យ​ដំណើរការ​កម្មវិធី​ Android Device Manager ៖
  1. បើក​កម្មវិធី Google Setting របស់​ឧបករណ៍​
  2. ជ្រើស​យក Android Device Manager
បើក​ឲ្យ​ដំណើរការ Remotely locate ៖
  1. បើក​ឲ្យ​ដំណើរការ Remotely locate this device : ចូល​ទៅ​កាន់ Google Settings > Location > Access location រួច​បើក​ឲ្យ​ដំណើរការ (turn on)​
  2. Allow remote lock and factory reset(អនុញ្ញាត ​ឲ្យ​ remote ឧបករណ៍​) : មុខ​ងារ​នេះ គឺ អាច​ធ្វើ​ការ lock ឧបករណ៍ និង​លុប​ទិន្នន័យ​ទាំង​អស់​របស់​វា ​ហើយ​អ្នក​ក៏​អាច​ប្ដូរ lock screen passcode ផង​ដែរ ។ សូម Touch ទៅ​លើ​មុខ​ងារ​នេះ ហើយ​ធ្វើ​ជ្រើស​យក Activate ដើម្បី​បើក​ឲ្យ​ដំណើរការ (turn on) ។
Enable_Android_Device_Manager
(Credit: Screenshot by Ed Rhee/CNET)
ស្វែង​រក​ឧបករណ៍​៖
  1. ដំបូង​ត្រូវ Sign in គណនី Google Account នៅ​គេហទំព័រ Android.com/devicemanager ប្រសិន ​បើ​អ្នក​កំពុង​ប្រើ​កម្មវិធី Google Apps account អ្នក​នឹង​ត្រូវ Sign in នៅ​លើ​ទំព័រ My Devies របស់​អ្នក ។​ បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​ពី​ឈ្មោះ​ឧបករណ៍​ដែល​អ្នក​កំពុង​​ប្រើ​គណនី Google Account ហើយ​នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ការ​ស្នើ​ឲ្យ​បើក​ដំណើរការ​កម្មវិធី Android Device Manager ។
  2. ជ្រើស​រើស​ឧបករណ៍​ណា​មួយ​ដែល​អ្នក​ចង់​​ដំណើរការ​(ករណី​​មាន​ឧបករណ៍​លើស ​ពី ១ ដែល​ត្រូវ​​បាន​ចុះ​ឈ្មោះ​ប្រើ​ជា​​មួយ​គណនី Google តែ​មួយ​) និង​ចុច​យក   Edit icon​ ដើម្បី​ប្ដូរ​ឈ្មោះ ឧបករណ៍ ។
Android Device Manager 0
ស្វែង​រក​ទីតាំង​ឧបករណ៍​របស់​មិត្ត (Locate a friend’s device)៖
ប្រសិន​បើ​​មិត្ត​របស់​អ្នក​បាត់​ឧបករណ៍​របស់​គេ ពួក​គេ​អាច​ sign in ទៅ​កាន់ Android Device Manager នៅ​លើ​កម្មវិធី Chrome browser ​នៅ​ក្នុង​ឧបករណ៍​របស់​អ្នក ហើយ​ក៏​អាច​ប្រើ​កម្មវិធី​ browser ផ្សេងៗ​ទៀត​នៅ​លើ​ឧបករណ៍​ដទៃ​ទៀត​ផង​ដែរ ។ ពួក​គេ​អាច​នឹង​តម្រូវ​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម
  1. បើក Chrome និង​បើក tab ថ្មី​មួយ​
  2. បើក​ឲ្យ​គេ​ sign in ទៅ​ក្នុង​គណនី Google Account ដែល​បាន​ប្រើ​នៅ​ក្នុង​ឧបករណ៍​ដែល​បាត់​
  3. បន្ទាប់​ពី​ទទួល​បាន​ទីតាំង​របស់​ឧបករណ៍​​មិត្ត​របស់​អ្នក​គេ​អាច​ធ្វើ​ ការ​បញ្ជា​ដោយ Lock, ឬ លុប និង​​បង្កើត​សំឡេង​រោទ៍​ឲ្យ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​បន្ទះ​ស្ដើង​នោះ
  4. បន្ទាប់​ពី​គេ​បាន​ធ្វើ​ការ​រួច​រាល់​ហើយ​ សូម​ធ្វើ​ការ​បិទ​ Chrome tab នោះ​ចេញ​

ការ​បង្កើត​សំឡេង​រោទ៍ lock ឬ​លុប​ទិន្នន័យ​របស់​ឧបករណ៍​ (Remotely ring, lock, or erase your device)៖

នៅ​ពេល​ដែល​អ្នក​បាន​រក​ឃើញ​នៅ​ទីតាំង​របស់​ឧបករណ៍​អ្នក​ហើយ​អ្នក​អាច​ ធ្វើ​ការ បញ្ជា​ដោយ Lock, ឬ លុប និង​​បង្កើត​សំឡេង​រោទ៍​ឲ្យ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​បន្ទះ​ស្ដើង​នោះ​ដោយ​ងាយ​ស្រួល ។
ទាញ​យក Android Device Manager ប្រើ​សិន​បើ​អ្នក​មិន​ទាន់​បាន​ដំឡើង ៖

បញ្ជាក់​ កម្មវិធី​ខាង​លើ​វ​ដំណើរ​ការ​បាន​លុះ​ត្រា​​ឧបករណ៍​របស់​អ្នក​មាន​តាម​ លក្ខខណ្ឌ​ ​ដូច​ជា​ការ​​​ណែ​នាំ​ខាង​លើ (GPS, remote lock Activate) ហើយ​ឧបករណ៍​នោះ​​ត្រូវ​​​​មាន​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​ តាម​រយៈ​នេះ ប្រហែល​ជា​ងាយ​ទទួល​បាន​សម្រាប់​លោក​អ្នក​ដែល​និយម​លេង​បណ្ដាញ​សង្គម​​ Facebook ៕
ប្រភព www.porpok.com

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....