Sunday, December 29, 2013

ដំណោះ​ស្រាយ​បញ្ហា USB Flash Drive មានទំហំតិច​ជាងទំហំដើម


សម្រាប់​ប្រិយ​មិត្ត​ សំបុកអាយធី ដែល​ចូល​ចិត្តបង្កើត Linux Boot Flash សម្រាប់​ធ្វើ​ការ​ដំឡើង ឫ​ Run Live នៅក្នុងកុំព្យូទ័រនោះ អាច​នឹងជួប​បញ្ហា​បាត់​បង់​ទំហំដើម ឫទំហំពិត ដូចជា ទំហំដើមគឺ 16GB ប៉ុន្តែ​ស្រាប់​តែ​ឃើញមានតែ 700mb ជាដើម។ វិធីសាស្រ្តក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ មាន​ច្រើន តាម​រយៈការ format តាម​កម្មវិធីផ្សេងៗ បូក​រួម​ទាំង Command Prompt ក៏ដូចជា Disk Management របស់ Windows ផ្ទាល់តែម្តង។ យ៉ាងណាម៉ិញ ដើម្បី​ជា​ភាព​ងាយ​ស្រួល សំបុកអាយធី សូមណែនាំកម្មវិធី​មួយ ដែល​មានឈ្មោះថា EaseUS Partition Master ក្នុងការដោះ​ស្រាយ​បញ្ហា​ខាង​លើ ដូច​ត​ទៅ៖
ចំណាំ មុន​នឹង​អនុវត្ត​តាម​អត្ថបទ​នេះ សូម​ធ្វើ​ការ Backup ទិន្នន័យ​ពី USB Flash drive របស់លោក​ទុក​ ជា​មុន​សិន​ ។
សូម​ទាញ​យក​កម្មវិធី EaseUS Partition Master ដោយឥត​គិត​ថ្លៃ​ នៅ​ទី​នេះ ។ បន្ទាប់​ពី​ដំឡើង​រួច សូម​ដំណើរការ​កម្មវិធី និងជ្រើសយក Go to main screen ។
0
បន្ទាប់មក លោក​អ្នក​នឹងឃើញមាន Unallocated នៅ​ត្រង់ partition របស់ USB Flash របស់​លោកអ្នក
1
សូមចុច Select លើ Drive របស់ USB Flash របស់លោក​អ្នក និងធ្វើការ Format ឫ Delete ប៉ុន្តែ​ដើម្បី​ជា​ភាព​ងាយ​ស្រួល សូមចុច Delete តែ​ម្តង ។
2
បន្ទាប់​មក សូមចុច Select លើ Unallocated របស់ USB Flash Drive របស់លោក​អ្នកម្តងទៀត និងធ្វើការ  Create
3
បន្ទាប់មក​ទៀត លោក​​អ្នក​នឹង​ឃើញ​ផ្ទាំង​នេះ​បង្ហាញ​ឡើង។ សូម​កំណត់លក្ខណៈ​មួយ​ចំនួន ដូច​ជា ឈ្មោះ(Partition Label) ប្រភេទរបស់​ប្រព័ន្ធ(File System) ជាដើម និងចុច OK ។
4
ជា​ចុង​ក្រោយ​ សូម​ចុច Apply និងធ្វើ​ការ​រង់​ចាំ​ ជា​ការស្រេច។
5
6
សូម​រីក​រាយ​ជា​មួយ​នឹង ទំហំ​ដើម​របស់ USB Flash របស់​លោក​អ្នក​ជា​ថ្មី​ម្តង​ទៀត។ :D

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....