បកប្រែភាសា

Monday, September 9, 2013

ស្គាល់ Activator ទេ??

Activator
លោកអ្នកប្រហែលជាធ្លាប់បានប្រើប្រាស់ហើយ នូវកម្មវិធី Activator ដែលមានក្នុង iPhone ដែលបានបំបែកគុក (Jailbreaked ) ដែលកម្មវិធីមាននាទីជាច្រើនដែលទាក់ទង ទៅនិងសកម្មភាព និងចលនាក្នុងការប្រើប្រាស់iPhone។ក្នុងអត្ថបទនេះខ្ញុំនិង បង្ហាញពីប្រើប្រាស់ខ្លះពីមុខងាររបស់កម្មវិធីនេះ៖
ចំណាំ៖ iPhone របស់អ្នកត្រូវតែJailbreak ហើយ
បើ iPhone របស់ពុំមានកម្មវិធីនេះ ទេយើងអាចទាញយកមកប្រើប្រាស់បានដោយគ្រាន់តែចូលក្នុង Cydia បន្ទាប់មក Search ស្វែងរក ហើយតម្លើងជាការស្រេច។
  1. អូសពីឆ្វេងមកស្តាំនៅលើStatus barជំនួស Power button
  • ចូលក្នុងកម្មវិធី Activator
100APPLE_IMG_0268
  • ចុចលើ Anywhere
100APPLE_IMG_0269
  • Scroll ចុះមកក្រោយ ហើយរកមើលក្រុម Status bar->Swipe Right
100APPLE_IMG_0272
  • Scroll មកក្រោមជ្រើសយក Lock/Unlock
100APPLE_IMG_0278
ពេលនេះលោកអ្នកអាចធ្វើការLock Screen ដោយគ្រាន់តែយកម្រាមដៃយើង អូសពីឆ្វេងមកស្តាំ លើ Status bar ជំនួស Power Button។
2. ចុចម្តងលើ Status bar ជំនួស Home Button
  • ចូលActivator
  • ជ្រើសយក Anywhere
  • រំកិលចុះមកក្រោម ត្រង់ក្រុម Status bar -> Single Tap
100APPLE_IMG_0273
  • ជ្រើសយក Home Button
100APPLE_IMG_0287
ដូចនេះអ្នកនិងលែងពិបាកទៀតហើយ ក្នុងការប្រើប្រាស់ Home Button ព្រោះអ្នកប្រើប្រាស់ភាគច្រើនចូលចិត្តប្រើប្រាស់ EasyTouch ដែលជាការសម្រាល់ដល់ការប្រាស់ Home Button ដែលជៀសវាងពីការខូច។
សំខាន់៖ លោកអ្នកអាចរៀនប្រើប្រាស់កម្មវិធីនេះដោយខ្លួនឯង​ ដែលវាមានលក្ខណៈច្រើនណាស់..
អរគុណសម្រាប់ការអាន អត្ថបទរបស់ខ្ញុំ ចូលរួមចែករំលែក!