Saturday, November 9, 2013

តម្លើងAndroid 4.3 នៅលើ Galaxy S3 (GT-I9300) (LEAK ROM)

Android 4.3 Galaxy S3
បន្ទាប់​ពី​ Galaxy Note II និង Galaxy S4 បាន​ទទួលកំណែ​ថ្មី របស់ Android គឺ 4.3នោះ គឺពេល​នេះ​វា​កំពុង​តែ​បន្ត​វត្តមាន​មក​លើ Flagship ២០១២ គឺ Galaxy S3។ តែវា​គ្រាន់តែជា ROM ដែលលេចធ្លាយ​មក​តែប៉ុណ្ណោះ​ ហើយ​វា​អាច​មានបញ្ហា​ច្រើន​ជាង​ តែ​បើតាម​ប្រភព​បានបញ្ជាក់​វា វាអាច​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​បានដោយគ្មានបញ្ហា​នោះទេ។
អ្វី​ដែល​ថ្មី​របស់ Android 4.3 របស់ Galaxy S3 នេះ ក៏​មិន​ខុស​គ្នា​ទៅនឹង​ Galaxy S4 ឬ Galaxy Note II នោះ​ទេ។ ស្នូល​នៃ User Interface ត្រូវ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង សូម្បី​តែ Setting ក៏ត្រូវ​បាន​ប្តូទៅជា Tab តាម​ផ្នែកៗ​របស់វាដែរ។ បើ​ទោះ​ជា​វា​បានផ្លាស់ប្តូរ​ក៏ដោយ តែ​វា​នៅ​តែបន្ត​ប្រើប្រាស់ Launcher ចាស់​របស់វាដដែល រួម​ទាំង Widget ផងដែរ។
ខាងក្រោម​នេះ​ជារបៀប Flash firmware Android 4.3 នៅលើ Galaxy S3៖
  • Download: I9300XXUGMJ9_I9300VFGGMJ5_I9300BUUGMJ3_VFG.zip
  • ពន្លាI9300XXUGMJ9_I9300VFGGMJ5_I9300BUUGMJ3_VFG.zip
  • បើកម្មវិធី Odin
  • បិទ​ទូរស័ព្ទ
  • បើក​ទូរស័ព្ទ​ចូល​ក្នុង download mode (Home + Power + Volume down)
  • ដោតទូរស័ព្ទ​ទៅ USB
  • ចុច​ប៊ូតុង AP ហើយជ្រើសយក AP_I9300XXUGMJ9_1902166_REV00_user_low_ship.tar.md5
  • ចុច​ប៊ូតុង BL ហើយជ្រើសយ BL_I9300XXUGMJ9_1902166_REV00_user_low_ship.tar.md5
  • ចុច​ប៊ូតុង CP ហើយជ្រើសយ MODEM_I9300BUUGMJ3_REV02_REV04_CL1413323.tar.md5
  • ចុច​ប៊ូតុង CSC ហើយជ្រើសយ CSC_VFG_I9300VFGGMJ5_1986192_REV00_user_low_ship.tar.md5
  • ត្រូវ​តែច្បាស់​ថាមិនបាន Tick លើ re-partition
  • ចុច Start
  • រង់ចាំទូរស័ព្ទ reboot ជាការស្រេច
បើសិនជាមានបញ្ហាដូចជា bootloop នោះ​គ្រាន់តែ ៖
  • ដោះថ្មចេញ ហើយដាក់ចូលវិញ
  • ចូលក្នុង​ recovery (Home + Power + Volume up)
  • ជ្រើសយក wipe/factory reset
ចំនាំ៖ វិធីខាងលើ​អាចបណ្តាល​ឲ្យ​បាត់បង់ ទិន្ន័យ​នៅក្នុង​ទូរស័ព្ទ​បាន។ សូម​ backup រាល់​ទិន្ន័យ​សំខាន់​ មុន​នឹង​ចាប់ផ្តើម upgrade។

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....