Thursday, September 12, 2013

ប្រមូលផ្តុំគេហទំព័រគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ឯកជន

សម្រាប់បងប្អូនដែលទើបបញ្ចប់ការប្រលងបាក់ឌុបថ្មីៗនេះប្រហែលជាចង់ដឹង និងសិក្សាស្វែងយល់នូវ ពត៍មានផ្សេងៗអំពីសកលវិទ្យាល័យ ផ្សេងដើម្បីជ្រើសរើងនិងសិក្សានៅពេលខាងមុខដខ្លីនេះ
ដូច្នេះហើយខ្ញុំបានប្រម៉ូលទាំងអស់នូវ អាសយដ្ឋាន​  គេហទំព័រទាំងនេះសម្រាប់ភាពងាយស្រួលក្នុងការស្វែងរក


ប្រសិនបើអ្នកស្គាល់អាសយដ្ឋានគេហទំព័រសកលវិទ្យល័យផ្សេងៗទៀតដែលមិនមានក្នុងតារាងសូមមេត្តាសរសេរជាមិតយោបល់ខាងក្រោម

គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ

គ្រឹះស្ថានឧត្តមសិក្សាឯកជន



ស្វែងយល់គន្លឹះ Install Nvidia Drivers ដែលអ្វីដែល Computer របស់អ្នកត្រូវការ

ប្រសិនបើ Computer របស់អ្នកប្រើប្រាស់នូវ Nvidia graphics card អ្នកមុខជាត្រូវដំឡើង Driver វាជាចាំបាច់ដែលកញ្ចប់ Driver មានទំហំធំនិង នាំមកជាមួយកម្មវិធីមិនចាំបាច់ដែលប្រើប្រាស់យ៉ាងច្រើននូវ Ram ក៏ដូចជា Hardware មួយចំនួន។ នេះជាមូលហេតុដែលកំពូលអ្នកអាយធីស៊ីអំបិលលើកមក​ បង្ហាញដើម្បីឲ្យប្រាកដថាអ្នកបានដំឡើងតែ graphics driver។
ប្រសិនបើអ្នកជ្រើសរើសយក full installation ច្បាស់អ្នកនឹងបញ្ចូលនូវកម្មវិធីមួយចំនួន ដែលមិនបានការ តួយ៉ាង ដូចជា Monitor របស់អ្នកមិនមែនជាប្រភេទ 3D ក៏ដូចជា audio ផងដែរដែល។ ទោះបីជាអ្នកមិនប្រើបាស់នូវ Driver ទាំនោះក៏ដោយ ប៉ុន្តែត្រូវចងចាំថា កម្មវិធីទាំងនោះវានៅតែដំណើការ ដូចច្នេះវាធ្វើឲ្យអ្នកខាតបងនូវប្រសិទ្ធភាព Computer អ្នក។ ហើយពេលខ្លះវាធ្វើឲ្យ Coputer របស់អ្នកយឺត និង នៅពេលប្រើប្រាស់នូវ Brower ពេលខ្លះវាធ្វើអក្សរដច់ៗ ខុសប្រក្រតី។

  សូមមើលការណែនាំក៏ដូចជាមុខងារបស់វា

អ្នកអាចទាញយកដោយចុចទីនេះ
 បើក Nvidia Installer => រើសយក Custom ដូចរូបខាងក្រោម
Next

»3D Vision Controller Driver ៖ អ្នកអាចដាក់គ្រិះត្រង់នេះ ប្រសិនបើ Screen របស់អ្នក  supports 3D ប្រសិនបើអ្នកមាននូវប្រភេទវែនតា 3D ដែលមើលនៅប្រភេទ 3D ដូចជា ខ្សែភាពយន្ត ឫ ហ្គេម នៅលើ Computer របស់អ្នកបាន។ ប្រសិនបើអត់ កុំដំឡើងវា!!!

»3D Vision Driver  ៖ ដូចចំនុចទីមួយ

»HD Audio Driver ៖ រើសយកវាប្រសិនបើអ្នក មានប្រើប្រាស់នូវទូរទស្សន៍ ដែលមានរន្ធ  HDMI ។ ប្រសិនបើអត់កុំដំឡើងវា (ខ្ញុំក៏មិនដំឡើងដែរ)

»NVIDIA Update ៖ វាជាប់មកជាមួយកម្មវិធី វានឹងធ្វើការ Update ដោយស្វ័យប្រវត្តិ។ (យល់ល្អកុំប្រើនូវមុខងារមួយនេះ វាធ្វើឲ្យខាងនូវទំហំ RAM និង Internet ព្រោះថាវានឹងដំណើរការដោយស្វ័យប្រវត្តិដោយមិនដឹងខ្លួន)

»NVIDIA PhysX System Software ៖ ប្រសិនបើ Computer អ្នកមិនត្រូវការលេងហ្គេមធំៗ វាសម្រាប់តែហ្គេមមួយចំនួនតែប៉ុននោះ។ បើមិនលេង កុំដំឡើង

បន្ទាប់ពីជ្រើរើរួចហើយសូមធ្វើការចុច Next រហូតដល់ចប់

កំពូល Themes ស្អាតៗសម្រាប់ Windows 8

ដល់ពេលដែលលេងម៉ូត Windows របស់អ្នកឲ្យប្លែកភ្នែកម្តងហើយ ថ្ងៃនេះ កំពូលអ្នកអាយធីស៊ីអំបិលបានប្រមែប្រម៉ូល Themes ស្អាតសម្រាប់លោកអ្នក។ សូមធ្វើការទាញយកទាំអស់គ្នាណា!!!




ភ្លេច!!! ទាញយកម្មវិធីនេះ UltraUXThemePatcher សិនទើបអ្នកអាចប្រើប្រាស់ Themes ទាំនេះបាន :D
បន្ទាប់ពីដំឡើងហើយអ្នកអាយទាញយក Themes ខាងក្រោមនេះបានហើយ កុំភ្លេច!!!!!!!!!!
Copy Folder (theme) ដាក់ក្នុង C:Windows/Resources/Themes

 Gray8 new red


Snow Leopard Beta for Win 8



WhiteDior Visual Style for Windows 8


Chameleon for 8-v1


Gray8-the light series


Simplex RC for Windows 8




Abisso (dark Visual Style Windows 8)


8Look v3.1 VS for Windows 8


Work for Windows 8


 Win 8 – Thrives


 SG Flat


 White Update


 Gnomnit Dark for Windows 8


Nimbus for Win 8


Alduin W8 Port


areao4.8

 Different Touch 8



របៀបទាញយក

20 ចំណុច​សំខាន់ៗ​របស់​មនុស្ស​ឆ្លាត

   នៅ​ក្នុង​ពិភព​នៃ​ការ​ប្រកួតប្រជែង សព្វថ្ងៃ​នេះ​ដើម្បី​រស់នៅ​ឲ្យបាន​សមរម្យ​ដូច​អ្នកដទៃ គឺ​ទាមទារ​ឲ្យ​យើង​ម្នាក់ៗ មាន​ភាព​ឆ្លាតវៃ។ មិន​ថា​អ្នក​ត្រូវ​ឆ្លាត​ដោយ​វិធី​ណា​ទេ ខ្ញុំ​ជឿជាក់​ថា នឹង​មាន​ចំណុច​ខ្លះ ដែល​ធ្វើ​ឲ្យ​កាន់តែ​ឆ្លាតវៃ​បាន។ ខាងក្រោម​នេះ ជា​លក្ខណៈ​សម្បត្តិ របស់​មនុស្ស​ឆ្លាតវៃ។ បន្ទាប់​ពី​អ្នក​បាន​អាន ចំណុច​សំខាន់ៗ ទាំងនេះ​រួច លោកអ្នក​គួរ សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​មាន​ការ​ឆ្លាតវៃ​កម្រិត​ណា​នៅ​ក្នុង​ចំនុច​នីមួយៗ ? តើ​ត្រូវ​បង្កើន​ភាព​ឆ្លាតវៃ តាម​របៀប​ណា​ខ្លះ?


1. មនុស្ស​ឆ្លាតវៃ ត្រូវ​ចេះ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា ប្រកប​ដោយ​វិចារណញ្ញាណ

    អ្នក​ឆ្លាតវៃ​តែងតែ​ស្ដាប់ និង​ធ្វើ​អ្វីៗ តាម​ការ​គិត​ពិចារណា របស់​ពួកគេ ប្រកប​ដោយ​ភាព​ច្បាស់លាស់ និង​ការ​ទទួល​ខុសត្រូវ។ ពួក​គេ​យល់ដឹង ពី​អារម្មណ៍ និង​ស្គាល់​ច្បាស់ ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដែល​កំពុង​រត់ មក​រក​ពួកគេ ហើយ​ប្រែក្លាយ មជ្ឈដ្ឋាន​ក្នុង​ខ្លួន របស់​ពួកគេ​ទៅ​ជា ការ​សម្រេច​ចិត្ត ប្រកប​ដោយ​គតិបណ្ឌិត។

2. មនុស្ស​ឆ្លាត​ត្រូវ​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ

   អ្នក​ដែល​ឆ្លាតវៃ​ច្រើន ត្រូវ​តែ​ដឹង​ថា ខ្លួន​ជា​នរណា? ហើយ​ត្រូវ​ប្រាកដ​ថា ខ្លួន​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​អ្វីខ្លះ? អ្វីខ្លះ​ជា​បុគ្គលិក​លក្ខណៈ និង​តម្លៃ​ដែល​ខ្លួន​កំពុងតែ​មាន? សម​ដូច​ពាក្យ​មួយ​ឃ្លា​របស់ ខុង ជឺ បាន​ពោល​ថា មនុស្ស​ដែល​ស្គាល់​អ្នក​ដទៃ​ច្បាស់ ជា​មនុស្ស​ឆ្លាត មនុស្ស​ដែល​ស្គាល់ ខ្លួនឯង​ច្បាស់​ជា​មនុស្ស ភ្លឺ​ថ្លា ឬ​ជា​មនុស្ស ដែល​ប្រកបដោយ បារមី​ខ្ពស់​ក្រៃលែង។ ពោល​គឺ ពួកគេ​ដឹង​ច្បាស់​ដោយខ្លួនឯង​ថា អ្វី​ដែល​សំខាន់ និង​មាន​ចំណាប់​អារម្មណ៍​បំផុត ដែល​គេ​ត្រូវ​ដឹង​គឺ (ខ្លួនឯង)។ 

3. មនុស្ស​ឆ្លាត​គឺ មាន​សេចក្ដី​ក្លាហាន ចេះ​កែ​តម្រូវ ស្ថានការណ៍​ឲ្យ​បាន​កាន់តែ​ប្រសើរ តាម​រយៈ​ការរៀនសូត្រ ពី​បទពិសោធន៍​អតីតកាល និង​ចេះ​បត់បែន តាម​ស្ថានភាព​ជាក់ស្ដែង របស់​សង្គម

    អ្នក​ដែល​ឆ្លាតវៃ​គឺ ហ៊ាន​ប្រឈម​មុខ ទៅ​នឹង​ស្ថានការណ៍ ដែល​កំពុង​កើត​មាន​ឡើង និង​ចេះ​រៀន​សូត្រ ពី​បទពិសោធន៍​អតីតកាល តាម​រយៈ​ការ​រក​ឲ្យ​ឃើញ ថា​តើ​អ្វី​ដែល​អាន​ទៅ​រួច និង​អ្វី​ដែល​មិន​អាច​ទៅ​រួច បន្ទាប់​មក​ទៀត​គឺ គេ​ចេះ សម្រប​ខ្លួន​ទៅ​តាម​ភាព​ចាំបាច់ នៃ​ហេតុការណ៍​នីមួយៗ។ ពួកគេ​ធ្វើការ​ពិចារណា​ជា​មុន មុន​នឹង​ធ្វើអ្វី​មួយ។ ពួកគេ​រៀបចំ​គម្រោង​រួចរាល់​ហើយ ទើប​ធ្វើការ​អនុវត្ត​ជា​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ ពួកគេ​ក៏​ចំណាយ​ពេល​វេលា​ផង​ដែរ ទៅ​លើ​ការ​គិត​ពិចារណា រក​ហេតុផល​ឲ្យ​ឃើញ កាន់តែ​ច្បាស់​ពី​អ្វី​ដែល​បាន កំពុង នឹង​កើត​ឡើង ។ 

4. មនុស្ស​ឆ្លាត​គឺ មាន​ចិត្ត​ទូលាយ និង​ចេះ​គិត​ប្រយោជន៍​រួម​ជា​ធំ ពោល​គឺ គេ​មិនមែន​ជា​ប្រភេទ​មនុស្ស​អាត្មានិយម

    គេ​មិន​មាន​គំនិត​ចង្អៀតចង្អល់​ចំពោះ​អ្នកដទៃ (មនុស្ស​ឆ្លាតវៃ រីករាយ​ជានិច្ច​ក្នុង​ការ​ទទួល​យក​នូវ គំនិត​ថ្មីៗ ការ​ពិចារណា​និង​វិធីសាស្ត្រ​នៃ​ការ​ធ្វើអ្វី​មួយ ។ ពួកគេ​ចង់​ទទួល​យក​ឬ​ត្រូវការ ការ​ប្រែប្រួល​ដើម្បី​ឆ្ពោះ​ទៅ ការ​គិត​ពិចារណា​លើ ព័ត៌មាន គំនិត និង​យោបល់​អំពី​មនុស្ស។ ពួក​គេ​តែងតែ​ពាំនាំ មក​នូវ​គំនិត​ថ្មីៗ គំនិត​កែប្រែ គំនិត​អភិវឌ្ឍន៍​ដោយ​ឈរ លើ​មូលដ្ឋានគ្រឹះ​យ៉ាង​ជាក់លាក់។ 

5. មនុស្ស​ឆ្លាត​គឺ ចេះ​បើក​ចំហ​ចិត្ត​គំនិត​ខ្លួនឯង បាន​ទូលំទូលាយ

    មនុស្ស​ឆ្លាតវៃ មាន​ការ​បើក​ចិត្ត​គំនិត បាន​ទូលំទូលាយ​លើ​សមត្ថភាព គិត​ពី​បញ្ហា និង​សម្រេច​ចិត្ត ដោយ​មាន​ហេតុផល ហើយ​គេ​អាច​រក​ឃើញ​ពី​អ្វី ដែល​មនុស្ស​ទូទៅ ភាគ​ច្រើន​គេ​ខ្វះ​ចន្លោះ ។ ពួកគេ​នឹង​ឯកភាព​លើ​ពាក្យ​មួយ​ឃ្លា ដែល​បាន​ពោល​មក​ថា "ចិត្ត​គំនិត​មនុស្ស​ប្រៀប​បាន នឹង​ឆត្រយោង​ដូច្នោះ​ដែរ" គឺ វា​ធ្វើការ​នៅ​ពេល ដែល​វា​បើកចំហ​តែប៉ុណ្ណោះ។ ពួកគេ​មាន​ភាព​ងាយស្រួល ទៅ​នឹង​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ហើយ​អាច​ទាក់ទិន​ទៅ​នឹង​បញ្ហា មតិ​យោបល់​លើ​ផ្នែក​ផ្សេងៗ ជា​ច្រើន។ 

6. មនុស្ស​ឆ្លាត​គឺ មាន​ទំនួល​ខុសត្រូវ​ខ្ពស់

    មនុស្ស​ឆ្លាតវៃ​គឺ ចេះ​ទទួល​ស្គាល់ និង​ទទួល​ខុសត្រូវ​យ៉ាង​រហ័ស ទៅ​លើ​ឱកាស និង​មហាជន។ ពួក​គេ​ប្រតិបត្តិ និង​មាន​ប្រតិកម្ម​ឆ្លើយតប បាន​ឆាប់រហ័ស ប្រកប​ដោយ​ការ​ប្រយ័ត្ន​ប្រយែង ទៅ​លើ​អ្វី​ដែល​ចាំបាច់ ក្នុង​ការ​ថែរក្សា និង​ការ​រៀបចំ​ផែនការ ដ៏​ច្បាស់​លាស់។ 

7. មនុស្ស​ឆ្លាត​គឺ ជា​អ្នក​ដែល​ប្រកប​ទៅ​ដោយ ធនធាន​សំបូរ​បែប

    មនុស្ស​ឆ្លាតវៃ មិន​ចាំបាច់​ដឹង​នូវ​រាល់​អ្វីៗ​ទាំងអស់​នោះ​ទេ គឺ គេ​គ្រាន់តែ​ដឹង​ត្រឹមតែ​ថា ទី​ណា​ដែល​ត្រូវ​ទៅ ទីណា​ដែល​ត្រូវ​ទាក់ទង​ដើម្បី​ទទួល​បាន​ព័ត៌មាន គំនិត ធនធាន ការ​បណ្ដុះ​បណ្ដាល ឬ​ការ​អប់រំ ដែល​ពួកគេ​ត្រូវការ។ ពួកគេ​មាន​ទំនាក់ទំនង​ល្អ និង​មាន​មនុស្ស​រង់ចាំ​ផ្ដល់​ព័ត៌មាន​ទាំងអស់។ 

8. មនុស្ស​ឆ្លាត​គឺ ដឹង​ច្បាស់​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ

    មនុស្ស​ឆ្លាតវៃ​គឺ គេ​ផ្ដោត​តែ​ពី​ខ្លួន​គេ​ផ្ទាល់ ពួកគេ​មិន​ស្រពិចស្រពិល​លើ​វត្ថុ​ទាំងឡាយ​ដែល​ខ្លួន​ត្រូវ​ធ្វើ​នោះ​ទេ មាន​ន័យ​ថា ពួកគេ​ដឹង​នូវ​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​ត្រូវ​អនុវត្ត។ ពួកគេ​ច្រើន​តែ​ពិចារណា ចោទ​សួរ ស្វែង រក​ចម្លើយ ដំណោះស្រាយ ឬ​ស្វែងរក​ការ​ពិត​អ្វី​មួយ​ដោយខ្លួនឯង​ប្រកប​ដោយ​ភាព​ច្បាស់លាស់។ 

9. មនុស្ស​ឆ្លាត​គឺ មាន​គំនិត​ទូទៅ​ច្រើន

    មនុស្ស​ឆ្លាតវៃ​គឺ នៅ​តែ​ឆ្លាតវៃ ពី​ព្រោះ​ថា ពួកគេ​មាន​សេចក្ដី​ប្ដេជ្ញា​ចិត្ត​ថា នឹង​រៀន​សូត្រ​នូវ​អ្វីៗ​ដែល​ថ្មី ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន ហើយ​រក្សា​នូវ​អ្វី​ដែល​ខ្លួន​មាន​បាន​ល្អ ដូចជា ជំនាញ ឥរិយាបថ និង​តែង​តែ​មាន ជំនឿ​ចិត្ត​ឬ​គំនិត​វិជ្ជមាន​ពេញ​មួយ​ជីវិត​របស់​ពួកគេ។ 

10. មនុស្ស​ឆ្លាត​គឺ ចេះ​ស្វែងរក​ឬ​ចេះ​បង្កើត ភាព​សប្បាយ​រីករាយ ការ​កម្សាន្ត​អារម្មណ៍ ប្រកប​ដោយ​សីលធម៌ សម្រាប់​ខ្លួនឯង និង​អ្នកដទៃ

    មនុស្ស​ឆ្លាតវៃ​គឺ គេ​មិន​បណ្ដោយ ឲ្យ​ជីវិត​របស់​គេ មាន​ភាព​ស្មុគស្មាញ​ឡើយ។ ពួកគេ​ស្គាល់ នូវ​សារ​សំខាន់ នៃ​ភាព​សប្បាយ​រីករាយ ប្រកបដោយ​សីលធម៌ តាមរយៈ ការ​និយាយ​រឿង​កំប្លែង និង​រឿង​សប្បាយ​ផ្សេងៗ ដែល​មាន​នៅ​ក្នុង ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ។ 

11. មនុស្ស​ឆ្លាត​គឺ ជា​មនុស្ស​ដែល​ហ៊ាន ធ្វើការ​ប្រថុយប្រថាន និង​ចេះ​តស៊ូ ធ្វើ​រាល់​កិច្ចការ ដែល​ខ្លួន​ត្រូវ​បំពេញ ឬ​ការងារ​ដែល​ខ្លួន​ពេញចិត្ត នឹង​ធ្វើ

    មនុស្ស​ឆ្លាតវៃ​គឺ តែង​ប្ដេជ្ញា​ចិត្ត​ស្វែងរក​អ្វីៗ​ដែល​ថ្មី បើ​ទោះបី​គេ​ដឹង​ថា របស់​ដែល​ខ្លួន​ត្រូវការ​នោះ មិន​បាន​ដំណើរការ ដូច​អ្វី​ដែល​ខ្លួន​គេ​បាន​ប៉ង​ទុក ពី​មុន​មក​ក៏​ដោយ។ ព្រោះ​គេ​យល់ថា ភាព​បរាជ័យ​តែង​លាក់​ទុក​នូវ​ការ​សិក្សា​ជានិច្ច។ ពួក​គេ​តែង​មាន​ក្តី​សង្ឃឹម​ថា ក្រោយ​ពី​ខ្លួន​បាន​សិក្សា មេរៀន​បរាជ័យ​រួច​មក ពួកគេ​នឹង​ពិតជា​អាច កាត់​បន្ថយ​នូវ​ភាព​គ្រោះថ្នាក់ ដោយ​ទទួល​បាន​ភាព​ជោគជ័យ ត្រលប់​មក​វិញ។ 

12. មនុស្ស​ឆ្លាត​គឺ មាន​ជំនឿ​ជាក់ ទំនុក​ចិត្ត​លើ​ខ្លួនឯង​បំផុត

    មនុស្ស​ឆ្លាតវៃ​គឺ មាន​ជំនឿ​ជាក់ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង ជាទីបំផុត។ ពួកគេ​មិន​ចាំបាច់ ធ្វើការ​វិនិច្ឆ័យ​ជា​អ្នកដទៃ លើ​ការ​សម្រេចចិត្ត ណាមួយ​នោះ​ទេ។ ពេល​ពួកគេ​ដឹង​ថា អ្វី​ដែល​ត្រឹមត្រូវ សម្រាប់​ពួក​គេ នោះ​ពួក គេ​នឹង​ធ្វើ។

13. មនុស្ស​ឆ្លាត​ចេះ ប្រើប្រាស់​ទិនានុលេខន៍ និង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់​ខ្លួន

    មនុស្ស​ឆ្លាតវៃ​គឺ យុទ្ធសាស្ត្រ​ក្នុង​ការ អភិវឌ្ឍ​ជីវិត​ពួកគេ យ៉ាង​ល្អ​បំផុត ដែល​មាន​រួម​បញ្ចូល ទាំង​ការ​សរសេរ បេសកកម្ម​គោលបំណង ក្នុង​ជីវិត​និង​គោលដៅ​ផ្សេងៗ​ទៀត។ មិនតែប៉ុណ្ណោះ ពួកគេ​ថែម​ទាំង​ចេះ​បែងចែក តារាង​ដាច់​ពី​គ្នា​រវាង​អ្វី ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល​ចង់​ធ្វើ​ដាច់​ដោយ​ឡែក ពី​គ្នា​ទៀត​ផង។

14. មនុស្ស​ឆ្លាត​ជា មនុស្ស​ដែល​ចេះ​ធ្វើ​ការងារ ប្រកប​ដោយ​ប្រសិទ្ធភាព

    មនុស្ស​ឆ្លាតវៃ​គឺ ធ្វើ​អ្វីៗ​បាន​ដោយ​ជោគជ័យ ទៅ​តាម​កាល​វេលា​ដែល​ខ្លួន​បាន​កំណត់ ឬ​គេ​បាន​ដាក់​ចុះ។ ពួកគេ​ចំណាយ​ពេល ស្ទើរតែ​ពេញ​មួយ​ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព ទៅ​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​នីមួយៗ ជា​រៀងរាល់​ថ្ងៃ។ 

15. មនុស្ស​ឆ្លាត ជា​មនុស្ស​ដែល​ស្គាល់​ខុស ស្គាល់​ត្រូវ យល់​ច្បាស់​ពី​ហេតុផល និង​ចំណង់​ចំណូល​ចិត្ត អ្នក​ដទៃ

    មនុស្ស​ឆ្លាតវៃ មាន​សមត្ថភាព​យល់​ដឹង​ពី ហេតុផល និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក បាន​យ៉ាង​ច្បាស់លាស់។ ដូច្នេះ​ហើយ ពួកគេ​បាន​ចាត់ចែង និង​ចេះ​ជ្រើសរើស​អ្វី ដែល​សក្ដិសម​សម្រាប់​ខ្លួន​គេ​ផ្ទាល់។ នៅ​ជុំវិញ​ខ្លួន​គេ​គឺ មាន​សុទ្ធ​តែ​មនុស្ស កម្មវិធី និង​ទីកន្លែង ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់​បំផុត តែ​ប៉ុណ្ណោះ។ 

16. មនុស្ស​ឆ្លាត​គឺ ជា​មនុស្ស​ដែល​ស្រលាញ់​ការ​អាន​បំផុត

    មនុស្ស​ឆ្លាតវៃ​គឺ ចេះ​គំនិត​អ្នក​ដទៃ មក​ប្រើប្រាស់ តាម​រយៈ​អាន​ដូចជា៖ សៀវភៅ ខិត្តប័ណ្ណ ព្រឹត្តិបត្រ អត្ថបទ សំបុត្រ ផ្ទាំង​បដា សេចក្ដីប្រកាស កាសែត...ល។ និង​អ្វីៗ​ផ្សេង​ទៀត ដែល​មាន​ប្រយោជន៍ ដល់​ការ​អភិវឌ្ឍ​ខ្លួន​គេ បាន​កាន់តែ​ច្រើន​ជាង​មុន។ លើស​ពី​នេះ​ទៅទៀត ពួកគេ​អាច​ដកស្រង់ យក​ព័ត៌មាន​ណា ដែល​សក្ដិសម​នឹង​ពួក​គេ មក​ប្រើប្រាស់​បាន​ល្អ​ថែម​ទៀត​ផង។ 

17. មនុស្ស​ឆ្លាត ជា​មនុស្ស​ដែល​ចេះ​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ទៅ​លើ​ការ​រៀនសូត្រ

    មនុស្ស​ឆ្លាតវៃ​គឺ តែងតែ​បន្ត​ការ​រៀន​សូត្រ​របស់​ខ្លួន ពេញ​មួយ​ជីវិត។ ពួកគេ​ខិតខំ​រៀន​សូត្រ​ជានិច្ច លើ​គ្រប់​វិស័យ​តាម​មធ្យោបាយ ច្រើន​យ៉ាង​ដោយ​ពុំ​រើស​មុខ រើស​ទី​កន្លែង ពេលវេលា មិន​ថា​ជា​ការ​រៀន​សូត្រ​ក្រៅ​សាលា ក្នុង​សាលា ក្នុង​ផ្លូវការ ក្រៅផ្លូវការ ឬ​ជា​ប្រភេទ​ការ​រៀន​សូត្រ ដែល​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់ ការងារ​តូច​ធំ​អ្វី​ឡើយ។ ឲ្យ​តែ​មាន​ឱកាស​ពេល​ណា គឺ​ពួកគេ​ឆ្លៀត​រៀន​សូត្រ​ភ្លាម។ មនុស្ស​ឆ្លាតវៃ​គឺ តែងតែ​ផ្ដល់​ចំណាត់​ថ្នាក់ ការ​រៀន​សូត្រ​ឲ្យ​នៅ​ក្នុង លំដាប់​សំខាន់​ទី​មួយ​ជានិច្ច។ ការ​រៀន​សូត្រ​របស់​មនុស្ស​ឆ្លាតវៃ​គឺ មិន​ប្រកាន់​កម្រិត​អាយុ​ឡើយ។ ពួកគេ​តែងតែ​ខិតខំ​រៀន តាំងតែ​ពី​ក្មេង​វ័យ​រហូត​ដល់ វ័យ​ចាស់ជរា​តាមរយៈ ការ​អាន ការសន្ទនា ការ​គិត ការ​សួរ ការ​ឆ្លើយ ការ​ស្ដាប់ ការ​កត់ត្រា​ឬ​ការ​តែង​និពន្ធ ការអនុវត្ត ការ​ចែក​ឬ​ការ​ទទួល​បទពិសោធន៍ ពី​គ្នា​ទៅ​វិញ​ទៅ​មក....ល។ មនុស្ស​ឆ្លាតវៃ បន្ត​ការ​រៀន​សូត្រ ពេញ​មួយ​ជីវិត​របស់​ខ្លួន ដោយ​មិន​មាន​ការ​នឿយណាយ មិន​ថា​លើ​មុខ​ជំនាញ ឬ​ចំណេះ​ដឹង​ទូទៅ​ឡើយ។ 

18. មនុស្ស​ឆ្លាត​ជា មនុស្ស​ដែល​ចូលចិត្ត​បង្រៀន ឲ្យ​ចេះ​ស្ទាត់​ដូច​ខ្លួន​ដែរ

    មនុស្ស​ឆ្លាតវៃ​ច្រើន​តែ​ជា​មនុស្ស ដែល​មាន​ទឹក​ចិត្ត​ទូលាយ និង​ច្រើនតែ​មាន​គំនិត ចង់​ឲ្យ​អ្នកដទៃ​ចេះ​ដូច​ខ្លួន​ដែរ។ ពួកគេ​ច្រើន​តែ​ឆ្លៀត​ពេលវេលា ជួយ​បណ្ដុះបណ្ដាល ឬ​បង្ហាត់​បង្រៀន​អ្នកដទៃ​នូវ​ចំណេះ ឬ​ជំនាញ​ទាំងឡាយ ដែល​ខ្លួន​មាន​ដោយ​គ្មាន​ការ​រើសអើង។ លើស​ពី​នេះ​ទៅ​ទៀត ពួកគេ​ចេះ​ដកស្រង់​យក​ព័ត៌មាន​ណា ដែល​សក្ដិសម មក​ប្រើប្រាស់​បាន​ត្រឹមត្រូវ​ទៀត​ផង។ មនុស្ស​ឆ្លាតវៃ​គឺជា គ្រូ​នៃ​ពិភពលោក ដែល​បាន​ផ្ដល់​ចំណេះដឹង​របស់​ពួកគេ ទៅ​ឲ្យ​អ្នកដទៃ​ទៀត បាន​ចេះ​ដូច​ខ្លួន​ដែរ។ ពួកគេ​បន្ថែម​ការងារ​របស់​ខ្លួន ទៅ​លើ​អ្វីៗ​ទាំង​នោះ ។ សល់​ពី​នោះ គឺជា ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ធ្វើ​បែប​នេះ វា​បាន​បង្កើត​ឲ្យ​មាន​ប្រយោជន៍​ជា​ច្រើន សម្រាប់​អ្នក​ដែល​បាន​ចូលរួម។ មិនតែប៉ុណ្ណោះ វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​បង្រៀន មាន​ការ​រីក​ចម្រើន​កាន់តែ​ប្រសើរ ទាក់ទង​នឹង​ការ​យល់ដឹង ការស្រាវជ្រាវ និង​ការ​បង្រៀន​លើ​មុខ​វិជ្ជា​ទាំងនោះ​ថែមទៀត​ផង។ ព្រោះថា ពួក​គេ​នឹង​កាន់​តែ​សកម្ម លើ​ការ​និយាយ និង​ការ​ស្រាវជ្រាវ លើ​មុខ​វិជ្ជា ដែល​ខ្លួន​កំពុង​តែ​បង្រៀន។ 

19. មនុស្ស​ឆ្លាត ជា​មនុស្ស​ស្រលាញ់​ចូលចិត្ត​ការ​អភិវឌ្ឍ

មនុស្ស ​ឆ្លាតវៃ​គឺ មិន​ចូលចិត្ត​ធ្វើ​អ្វីៗ​ដែល​ដដែលៗ​នោះ​ទេ។ ពួក​គេ​ចូលចិត្ត​ការ​រីកចម្រើន​លូតលាស់​ទៅមុខ។ ជារឿយៗ ពួកគេ​ច្រើនតែ​ស្រមៃ​ពី ស្លាកយីហោ ឈ្មោះ​ក្រុមហ៊ុន និង​ចង់​ធ្វើ​ឲ្យ​កាន់តែ​រីកចម្រើន ឬ​ផ្លាស់ប្ដូរ​ទាំងស្រុង​តែ​ម្ដង។ ពួកគេ​នៅ​តែ​ជា​អ្នក​ឈាន​មុខ​គេ​ជានិច្ច ហើយ​ជា​ញឹកញាប់ ពួកគេ​តែងតែ​បង្កើត​ឡើង នូវ​ឱកាស​របស់​ពួកគេ ម្ដង​ហើយ​ម្តង​ទៀត។ 

20. មនុស្ស​ឆ្លាត ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​រៀន​សូត្រ​អស់មួយជីវិត

  
មនុស្ស​ឆ្លាត​ជា សិស្ស​នៃ​ជីវិត។ មនុស្ស​ឆ្លាតវៃ គឺ​គេ​មិន​ចាំបាច់​ចងចាំ​ជាក់លាក់ នូវ​រាល់​មុខវិជ្ជា​ទាំងឡាយ​នៅ​ក្នុង ខួរក្បាល​ទាំងអស់​នោះ​ឡើយ។ ពួកគេ​ដឹង​តែ​ត្រឹម​ថា តើ​មុខ​វិជ្ជា​នីមួយៗ វា​មាន​ន័យ​យ៉ាងណា មាន​ប្រយោជន៍​ដូចម្ដេច ទៅ​លើ​ការវិវត្តន៍​របស់​មនុស្ស ឬ​ការ​អភិវឌ្ឍ​សង្គម នោះ​ជា​ការ​គ្រប់គ្រាន់​ហើយ។ ពួកគេ​ចង់​ដឹង​មិន​ឆ្អែត​មិន​ឆ្អន់ ហើយ​ចង់​ដឹង​ខ្លាំង ពី​ការ​លូតលាស់ និង​ការចេះដឹង ដែល​ទាំងនោះ​ជា​អ្វី ដែល​ជា​ការ​វិវត្តន៍​នៃ​ធម្មជាតិ។ សម​ដូច​ពាក្យ​ទស្សនវិទូ​ចិន លោក ឡាវ ហ្សូ (Lao Tzu) បាន​ពោល​ថា៖ "ដើម្បី​កើន​ចំណេះដឹង គេ​ត្រូវតែ​ចេះ​បន្ថែម​នូវ​អ្វីៗ ដែល​ថ្មី​តាម​រយៈ​ការ​អាន ឲ្យ​បាន​ច្រើន ហើយ​ប្រសិនបើ​ចង់​កើន ប្រាជ្ញា​វិញ ត្រូវតែ​ចេះ​ប្រែ​ក្លាយ​អ្វីៗ ដែល​មាន​ហើយ ឲ្យ​មាន​ការ​អភិវឌ្ឍ" ។ ជា​ការ​ពិត​ណាស់ ខួរក្បាល​មនុស្ស​យើង ប្រៀប​ដូច​ទៅ​នឹង​កុំព្យូទ័រ​ដែរ វា​មាន​តួនាទី​ផ្ទុក​ទិន្នន័យ ក្នុង​កម្រិត​ខ្ពស់ ដែល​ទិន្នន័យ​ទាំងអស់​នោះ យើង​បាន​បន្ថែម​វា ចូល​មក​ជា​រៀងរាល់ថ្ងៃ។ ទន្ទឹម​គ្នា​នោះ​ដែរ មាន​ព័ត៌មាន​មួយ​ចំនួន ដែល​មិន​បាន​រក្សាទុក យូរៗ​ទៅ ក៏​ត្រូវ​បាន​បាត់បង់ ពី​ខួរក្បាល​ទៅ​វិញ។ ចូរ​គិត​មើល​ថា តើ​អ្វី​ដែល​លោកអ្នក​ចង់​បំបាត់​ចោល? ហើយ​កម្មវិធី​អ្វី​ដែល​លោកអ្នក ចង់​ដាក់​ជំនួស​មក​វិញ?

សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ

នៅក្នុងពិភពលោកយើងនេះ មានមនុស្សមិនតិចទេ ដែលប្រកបដោយចំណេះខ្ពង់ខ្ពស់ មានសីលធម៌ល្អ សុខភាពរាងកាយ មាំមួន។ ប៉ុន្តែពួកគេបែបជា មិនមែនជាមនុស្សជោគជ័យ នៅក្នុងជីវិតទៅវិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។ តើបណ្តាលមកពីមូលហេតុអ្វី?

អ្នកប្រាជ្ញចិត្តសាស្ត្រភាគច្រើនបានពន្យល់ថា បណ្តាលមកពី កង្វះទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលនោះតែប៉ុណ្ណោះ។ បើបែបនេះមែន តើយើងមានវិធីណាអាចដោះស្រាយ បញ្ហាកង្វះ ទំនុកចិត្តលើខ្លួនឯងនេះបានដែរឬទេ?

តទៅនេះសូមលោកអ្នកអញ្ជើញ តាមដាននូវសញ្ញាណមួយចំនួននៃកង្វះទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រអភិវឌ្ឍមួយ ចំនួន ជាមួយនឹងយើងខ្ញុំដូចខាងក្រោម៖

ក. និយមន័យ

តើទំនុកចិត្តលើខ្លួនឯងគឺជាអ្វី? ទំនុកចិត្ត ថ្នាក់ពាក្យជានាម មានន័យថា ការភ្ជាប់ជំនឿទៅលើរឿងអ្វីមួយ ឬលើនរណាម្នាក់ សេចក្តីសង្ឃឹមឮសេចក្តីជឿជាក់លើរឿងអ្វីមួយ ឬលើនរណាម្នាក់ ភាពជឿជាក់ថា រឿងអ្វីមួយនឹងបានកើតឡើង ដូចការគិត របស់ខ្លួន ការប្រាកដក្នុងចិត្តថា អ្នកណាម្នាក់ ឬខ្លួនយើងនឹងអាចធ្វើអ្វីមួយស្របតាមការគិតរបស់ខ្លួន ការនឹកផ្គងគំនិតថា មុខជានឹងបានសម្រេចដូចបំណង ការមានសេចក្តីកក់ក្តៅក្នុងចិត្តទុកជាមុន ។
ចំនុចដំបូងនៃទំនុកចិត្តលើខ្លួនឯងគឺសំដៅលើយើងមានភាពឆ្លាតវៃ ឬការដឹងដោយវិញ្ញាណវិជ្ជមាន និង ប្រាកដនិយមមួយ ចំពោះសមត្ថភាពខ្លួនយើងផ្ទាល់ ។

ខ. តើអ្វីទៅដែលធ្វើឲ្យមនុស្សយើងមានទំនុកចិត្តលើខ្លួនឯង?

លោកអ្នកគិតថា វាជាលុយ ជាការជោគជ័យ ជាទេព្យកោសល្យ ជាមិត្តភក្តិ ឬក៏ជាវេទមន្ត? តើមានមនុស្សប៉ុន្មាននាក់ ដែល តែងយកចិត្តទុកដាក់ លើការបង្កើនទំនុកចិត្តខ្លួនឯង តាមរយៈការធ្វើអ្វីមួយឲ្យបែកញើសតិចៗ ជាមួយនឹងមិត្តភក្តិស្រករៗ គ្នា របស់ពួកគេ? តាមការស្រាវជ្រាវរបស់អ្នកជំនាញបានបង្ហាញថា មានមនុស្សតិចតួចប៉ុណ្ណោះ ដែលដឹងថាជំនឿទុកចិត្ត លើខ្លួនឯង មិនមានមកពីកំណើតនោះ បើទោះណាជាមានមនុស្សមួយចំនួន ហាក់ដូចជាកើតមកប្រកបដោយជំនឿ ទុកចិត្ត​ផ្ទាល់ខ្លួនដូចជាបងប្អូនស្រីភ្លោះជាដើមក៏ដោយ ។
មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងដឹងថា តើជំនឿទុកចិត្តខ្លួនឯង អាចធ្វើអ្វីៗទៅរួចសម្រាប់ពួកគេយ៉ាងដូចម្តេច។ មាន ន័យថា មនុស្សដែលមានជំនឿចិត្តទុកចិត្តលើខ្លួនឯងគឺ តែងតែដឹងច្បាស់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន។ ពួកគេ ចេះ​ស្រង់យកចំនុចខ្លាំង តាមរយៈការយល់ដឹង ពីទេពកោសល្យរបស់ពួកគេ ហើយដឹងច្បាស់អំពីអ្វី ដែលពួកគេអាចធ្វើ និងមិន​អាចធ្វើទៅបាន ។
ទំនុកចិត្តលើខ្លួនឯង មិនមានន័យ ជាការជឿជាក់ថាមានតែខ្លួនឯងម្នាក់ទេ ដែលអាចធ្វើអ្វីៗបាន នៅលើពិភពលោកយើង នេះ។ ផ្ទុយមកវិញ ទំនុកចិត្តលើខ្លួនឯង គឺជាការស្គាល់នូវភាពខ្លាំង និងភាពខ្សោយរបស់អ្នក ហើយ និងភាពខ្លាំង របស់អ្នក​ឲ្យប្រសើរឡើងបំផុត ខណៈពេលដែលលោកអ្នក កំពុងគេចចេញឲ្យឆ្ងាយពីភាពខ្សោយរបស់លោកអ្នក ។
មនុស្សដែលមានទំនុកចិត្តចិត្តលើខ្លួនឯង ស្ទើរតែអាចធ្វើអ្វីៗទាំងអស់ឲ្យកើតឡើងបាន ។ គាត់អាចក្លាយជាមនុស្ស ដែល ឈរលើភាពជាអ្នកទទួលបានជោគជ័យ ហើយនឹងអាចរំពឹងបានថា គាត់អាចនឹងធ្វើឲ្យជីវិតកាន់តែមានភាពប្រសើរឡើង កាន់តែមានភាពងាយស្រួលឡើងសម្រាប់ខ្លួនគាត់និងគ្រួសាររបស់គាត់។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង គឺជាជន ទាំងឡាយណា ដែលងាយស្រួលនឹងទទួលស្គាល់ នូវឱកាសទាំងឡាយ។ ដូច្នេះហើយ ពួកគេតែងតែជាមនុស្សទីមួយ ដែល​អ្នកអាចក្តាប់យកឱកាសទាំងអស់នោះ បានមុនគេផងដែរ ។

គ. លក្ខណៈសម្គាល់ទំនុកចិត្តលើខ្លួនឯង៖

ទំនុកចិត្តលើខ្លួនឯង ត្រូវបានចង្អុលបង្ហាញចរិតលក្ខណៈ តាមរយៈពាក្យសំដីពោលអះអាង ឬការការពារ គំនិត សុទិដ្ឋិនិយម ចំណង់ខ្លាំងក្លា ការអត់ឱន ឬសេចក្តីស្នេហា មោទនភាព ឬសេចក្តីពេញចិត្តខ្ពស់ ឯករាជ្យភាព ទំនុកចិត្ត ឬសេចក្តីជឿជាក់ បំណិនប្រសប់ ឬសមត្ថភាពខាងដោះស្រាយបញ្ហាខាងការចាប់ថ្នាក់ ឬការរិះគន់ទិតៀន ភាពចាស់ទុំ ខាងការរំជួលចិត្ត និង សមត្ថភាពក្នុងការស្ទាបស្ទង់ជាទៀងទាត់នូវសេចក្តីក្លាហាន ឬសមត្ថភាពរបស់ខ្លួន ។

ឃ. លក្ខណៈសម្គាល់ទំនុកចិត្តលើខ្លួនឯង

កង្វះជំនឿចិត្តលើខ្លួនឯង ត្រូវបានស្តែងឲ្យឃើញលក្ខណៈតាមរយៈ ភាពមន្ទិលសង្ស័យលើខ្លួនឯង អកម្មភាព ឬការមិនធ្វើ ចម្លើយតបចំពោះរឿងអ្វីមួយ ការចាំស្តាប់តែបង្គាប់អ្នកដ៏ទៃដោយគ្មានការពិចារណារកខុស ត្រូវ ល្អ អាក្រក់ រីកចម្រើន មិន​រីកចម្រើនអ្វីសោះ ការស្របទៅនឹងបញ្ហាហួសហេតុពេក ភាពឯកោ ឬការនៅដាច់ឆ្ងាយពីអ្នកដទៃខ្លាំងពេក ការពូកែតែ ខាង​ការរិះគន់ខ្លួនឯង ឬរិះគន់អ្នកដទៃខ្លាំងពេក កង្វះការជឿជាក់ សេចក្តីក្រៀមក្រំចិត្ត និងសញ្ចេតនាចាញ់ប្រៀប និងកង្វះ​ខាង​ក្តីស្រលាញ់ ។

ង. តើគេត្រូវធ្វើដូចម្តេចដើម្បីកសាងទំនុកចិត្តឲ្យខ្លួនឯងបាន?

ប្រសិនបើលោកអ្នកស្ថិតនៅក្នុងប្រភេទដែលខ្មាស់អៀន មិនសូវមានទំនុកចិត្តលើខ្លួនឯងនោះ លោកអ្នក អាចអនុវត្តតាម ចំនុច មួយចំនួនដូចខាងក្រោម៖
ត្រូវរៀនស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាមុន (ទាំងចំនុចខ្លាំងនិងចំនុចខ្សោយ)៖ ប្រសិនបើលោកអ្នកស្គាល់ចំនុចខ្លាំងរបស់ខ្លួន ឯងហើយ ក្រោយមកលោកអ្នកត្រូវប្រមូលយក នូវការខិតខំប្រឹងប្រែងទាំងអស់ របស់លោកអ្នកមកលើចំនុចខ្លាំង ទាំងអស់ នោះ រួចហើយត្រូវស្វែងរកឱកាសពីចំនុចខ្លាំងទាំងអស់នោះ។ ប្រសិនបើដឹងពីចំនុចខ្សោយរបស់ខ្លួនឯងហើយ លោកអ្នក ត្រូវព្យាយាម អភិវឌ្ឍចេញពីចំនុចខ្សោយទាំងនោះ ។

១. បង្កើតសកម្មភាពឲ្យក្លាយជាទម្លាប់៖

មនុស្សដែលចេះអភិវឌ្ឍចំណង់ចំណូលចិត្តក្លាយជាទម្លាប់មួយហើយ គឺមនុស្សដែលអាចបង្កើតនូវទំនុកចិត្តខ្លួនឯង មិនថា ពេលណាក៏ដោយ ហើយគេគ្រាន់តែដឹងថា ខ្លួនគេគឺបានធ្វើអ្វីៗល្អគ្រប់គ្រាន់ហើយ ។

២. ត្រូវធ្វើកំណត់ត្រានូវរាល់ស្នាដៃដែលលោកអ្នកធ្លាប់បានទទួល៖

លោកអ្នកប្រហែលជាគិតថា លោកអ្នកគឺ មិនមែនជានរណាម្នាក់ឡើយ។ ប៉ុន្តែសូមលោកអ្នកធ្វើបញ្ជីមួយ ដែលនិយាយពី អ្វីដែលលោកអ្នកធ្លាប់បានទទួលកាលពីអតីតកាល ទោះបីការសម្រេចទាំងនោះ វាតិចតួចយ៉ាងណាក៏ដោយ។ បន្ទាប់មក លោកអ្នកចេះតែកត់ត្រារបៀបនេះរហូតទៅ។

៣. សូមខិតខំពង្រឹងស្មារតីរបស់លោកអ្នកឲ្យបានល្អ៖

មានន័យថា ធ្វើចិត្តរបស់លោកអ្នកឲ្យបានស្ងប់ស្ងៀមដោយផ្អែកលើ ជំនឿមុតមាំមួយ លោកអ្នកល្អ លោកអ្នកមិនមាន អ្វីជា​បញ្ហាទេ ហើយលោកអ្នកនឹងអាចធ្វើអ្វីៗបានប្រសិនបើលោកអ្នកដាក់ចិត្តធ្វើនោះ។

៤. លោកអ្នកមិនត្រូវផ្តោតតែទៅលើគំនិតអវិជ្ជមានទេ៖

លោកអ្នកត្រូវចេះរៀនសូត្រពីកំហុសរបស់លោកអ្នក ប៉ុន្តែលោក អ្នកមិនត្រូវផ្តោតអារម្មណ៍ តែទៅលើកំហុសឆ្គងទាំងអស់ នោះច្រើនពេកទេ។ ជំនួសមកវិញ លោកអ្នកត្រូវផ្តោតអារម្មណ៍ តែទៅលើកម្លាំងចិត្តដើម្បីកែលម្អខ្លួន លោកអ្នកឲ្យបាន កាន់តែប្រសើរទៅ នោះវាគឺជាការស្រេច។
ត្រូវដោះស្រាយបញ្ហាកង្វះទំនុកចិត្តលើខ្លួនឯង

តើយើងត្រូវដោះស្រាយបញ្ហាកង្វះទំនុកចិត្តលើខ្លួនឯងនេះដោយវិធីណា?


១. ការរៀនសូត្រពីបទពិសោធន៍៖ ជារឿយៗ យើងអាចអភិវឌ្ឍសញ្ចេតនាចាញ់ប្រៀប
និងកង្វះក្តីសង្ឃឹមដោយឆ្លងកាត់ បទពិសោធន៍ ជីវិតអវិជ្ជមាន ឬជូរចត់ច្រើនកន្លែងដូចជា នៅផ្ទះ នៅសាលារៀន ឬក៏នៅកន្លែងការងារ...។ល។ ឧទាហរណ៍ នៅពេលដែលលោកអ្នកកំពុងតែចម្រើនវ័យ ឪពុកម្តាយឬអាណាព្យាបាលរបស់លោកអ្នក ប្រហែលជាមិនអាចផ្តល់ឲ្យ លោកអ្នកនូវបរិស្ថានគាំទ្រទំនុកបម្រុង ប្រកបដោយផាសុកភាពមួយបានឡើយ។ ពួកលោកច្រើនតែធ្វើការតិតៀន បង្គាប់ បញ្ជា ការពារ ឬក៏ហួងហែងលោកអ្នកហួសប្រមាណ។ ជាលទ្ធផលហេតុការ នេះក៏បានរុញច្រាន លោកអ្នកខ្លួនឯង ឲ្យធ្លាក់​កាន់តែជ្រៅទៅនៅក្នុងរណ្តៅនៃការគិតបែបវិជ្ជមាន ។

២. ការរៀនសូត្រពីការបាត់បង់សមាជិកគ្រួសារ ឬមិត្តភក្តិជិតដិតណាមួយ៖ ឧទាហរណ៍
ការលែងលះរបស់ ឪពុកម្តាយ លោកអ្នក ការចាកចេញឆ្ងាយពីផ្ទះរបស់លោកអ្នកនៅលើកដំបូង (ដោយបែកឆ្ងាយពីគ្រួសារ និង មិត្តភក្តិជាទីស្រលាញ់) និងការបែកបាក់ដៃគូរស្នេហារបស់លោកអ្នកជាដើម។

៣. ការៀនសូត្រពីពំនាក់អាស្រ័យដែលមិនចាំបាច់ ឬព្រឹត្តិការណ៍មិនល្អទាំងឡាយដូចជា
ការបរាជ័យ ឬការខកចិត្ត៖ ជំនួស​ឲ្យបាត់បង់ជំនឿចិត្តលើខ្លួនឯង លោកអ្នកត្រូវតែរៀនសូត្រពីព្រឹត្តិការណ៍អាក្រក់ៗទាំងនេះ ។

៤. ការរៀនសូត្រពីការវិនិច្ឆ័យ ឬការតិតៀនលើខ្លួនលោកអ្នក
និងសមត្ថភាពរបស់លោកអ្នកដែលមិនពិរោះ មិនគួរឲ្យចង់ ស្តាប់ខ្លាំង៖ ឧទាហរណ៍ លោកអ្នកតិតៀន ឬស្តីបន្ទោសឲ្យខ្លួនលោកអ្នកក៏ព្រោះតែការបរាជ័យ និង ការខកចិត្តទាំងឡាយ របស់លោកអ្នក។

៥. រៀនសូត្រពីការវាយតម្លៃលើផលចំណេញ នៃស្ថានភាពទាំងឡាយ ឲ្យបានខ្លាំងក្លាជាងអ្វី ដែលរឿងជាក់ស្តែង។

៦. រៀនសូត្រពីបទពិសោធន៍នៃការដាក់សម្ពាធ៖ លោកអ្នកត្រូវការដាក់សម្ពាធជាច្រើន ដែលកើតចេញពីឪពុកម្តាយរបស់ លោកអ្នក ឬមនុស្សវ័យស្របាលលោកអ្នក ដើម្បីជួបតម្រូវការ និងការំពឹងទុកទាំងឡាយដែលពួកគេចាត់ចែង សម្រាប់ លោកអ្នក ដកហូតលោកអ្នកពីឱកាសអភិវឌ្ឍលើ ឯករាជ្យភាព ស្វ័យភាព និង អត្ថសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នក ។

៧. រៀនសូត្រពីការកំណត់គោលដៅ មិនជាក់លាក់ទាំងឡាយ ។

៨. រៀនសូត្រពីការភ័យខ្លាចបរាជ័យ៖ ឧទាហរណ៍ បើសិនលោកអ្នកទទួលបានកម្រិត F នៅក្នុងការប្រលងណាមួយ លោក​អ្នកអាចនឹងគិតថា លោកអ្នកបរាជ័យ ច្រើនជាងការដែលគិតថា លោកអ្នកមានភាពប្រសើរជាងអ្នកដែលបរាជ័យ ឬធ្លាក់​ជា​ស្ថាពរនៅក្នុងការប្រលងមួយ ។
ត្រូវបង្កើនជំនឿចិត្តខ្លួនឯងឲ្យបានកាន់តែច្រើន


តើធ្វើដូចម្តេចដើម្បីបង្កើនជំនឿចិត្តលោកខ្លួនឯងរបស់លោកអ្នក?



១. គិតបែបវិជ្ជមានអំពីខ្លួនលោកអ្នក ។

២. សូមជ្រើសរើសឬកំណត់គោលដៅទាំងឡាយណាដែលប្រាកដជានឹងអាចជួបការរំពឹងទុករបស់លោកអ្នក៖ ជាដំណោះ ស្រាយ ចូរកំណត់គោលដៅរបស់លោកអ្នកនៅក្នុងកម្រិតហេតុផលមួយ ព្រោះថា អ្វីដែលអ្នកបានទទួល គឺវាស្មើនឹងអ្វី ដែល​លោកអ្នកបានកំណត់ទុកដើម្បីសម្រេច។ ការកំណត់នេះជួយជម្រុញទំនុកចិត្ត និងការពេញចិត្តលើខ្លួនឯងរបស់ លោកអ្នក។ លោក វីលៀម ចេមស៍ បិតាចិត្តសាស្ត្របានពោលថា ការពេញចិត្តខ្លួនឯងស្មើនឹងអ្វីដែលយើងទទួល ឬស្មើនឹងអ្វី ដែលយើង​កំនត់នឹងទទួលយក ។

៣. សូមផ្តល់រង្វាន់ ឬសរសើរឲ្យខ្លួនឯងនៅពេលដែលលោកអ្នកបានសម្រេចកិច្ចការអ្វីមួយបានល្អ បើទោះណា កិច្ចការនោះ ជារឿងងាយស្រួល តិចតួច ឬក៏តូចតាចយ៉ាងណាដ៏ដោយ ។

៤. នៅពេលណាដែលរឿងខកចិត្តឬការលំបាកចិត្តកើតឡើង លោកអ្នកត្រូវតែដឹងឲ្យបានច្បាស់ពីគំនិតរបស់លោកអ្នក។ សូម​ គិតបែបតក្កវិជ្ជាអំពីស្ថានភាពជំនួសឲ្យការប្រតិកម្មដ៏ខ្លាំងក្លាមួយដោយតែទៅលើមូលដ្ឋាននៃអារម្មណ៍របស់លោកអ្នក។

៥. សូមពំនាកអាស្រ័យតែទៅលើចំនុចខ្លាំងរបស់លោកអ្នក ជាជាងការពឹងអាស្រ័យលើចំនុចខ្សោយរបស់លោកអ្នក ។

៦. សូមលោកអ្នកទទួលស្គាល់ថា មានរឿងរ៉ាវជាក់ស្តែងទាំងឡាយដែលថា លោកមានសមត្ថភាពនិងងាយនឹងសម្រប សម្រួលទៅនឹងស្ថានការណ៍ទាំងឡាយជាងអ្នកដទៃ ហើយវាជារឿងដែលមិនអាចទៅរួចដែលថា ត្រូវរំពឹងភាពភាពឥតខ្ចោះ ទៅលើ ការយល់ឃើញគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់លោកអ្នក ។

៧. សូមកុំទាមទារការសម្រេចគោលបំណង ឬស្នាដៃរបស់លោកអ្នក តែទៅលើសំណាងមួយមុខប៉ណ្ណោះ។ ជំនួសឲ្យរឿង​នេះ សូមលោកអ្នកផ្តល់ឲ្យខ្លួនឯងនូវកិត្តនាម សម្រាប់ការសម្រេចគោលបំណងរបស់ខ្លួនឯងផង ។

៨. សូមរឿនសូត្រដើម្បីក្លាយជាមនុស្ស ដែលពោរពេញទៅដោយហេតុផល។ ការរៀនសូត្របែបនេះ មានអត្ថន័យថា ត្រូវ រៀនសូត្របញ្ចេញអារម្មណ៍ គោលគំនិត ជំនឿ និងតម្រូវការរបស់លោកអ្នកដោយផ្ទាល់ ដោយបើកចំហ និងដោយស្មោះ​ត្រង់នៅខណៈដែលមិនប្រព្រឹត្តខុសលើ សិទ្ធិរបស់អ្នកដទៃ។ ឧទាហរណ៍ រៀនក្រោកឈរឡើង ដើម្បីទាមទារសិទ្ធិ របស់​លោកអ្នកនិងរៀននិយាយថា ទេ ចំពោះសំណូមពរដែលមិនសមហេតុផលទាំងឡាយ ។

៩. ការបណ្តុះបណ្តាល ពីរបៀបតស៊ូមតិស្របច្បាប់ អាចជាជំនួយដ៏ល្អបំផុតនៅក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងស្វែង រកឲ្យឃើញតំបន់ទាំងឡាយ នៃរូបភាពអវិជ្ជមានរបស់ខ្លួន ។

១០. សូមធ្វើបញ្ជីមួយ ស្តីពីអ្វីដែលលោកអ្នកមានអារម្មណ៍ ជាបញ្ហាចម្បងនៅក្នុងជីវិតរបស់លោកអ្នក។ បន្ទាប់មកសូម កត់ត្រា វិធីអភិវឌ្ឍ ឬក៏វិធីដែលត្រូវដោះស្រាយបញ្ហាទាំងនោះ។ ធ្វើបានដូចនេះនោះ ភ័ព្វសំណាងទាំងឡាយ ដែលមិនមែន ជាបញ្ហារបស់លោកអ្នក អាចត្រូវបានដោះស្រាយដោយងាយស្រួល ឬយ៉ាងឆាប់រហ័ស។ តាមរយៈវិធីនេះ លោកអ្នកនឹង​ ងាយស្រួលក្នុងការចាប់យកសកម្មភាពដោះស្រាយបញ្ហាបន្ទាន់នានាបានដោយជោគជ័យ ។


កិច្ចការដែលគួរចងចាំសម្រាប់អភិវឌ្ឍជំនឿចិត្តលើខ្លួនឯង៖



១. សូមរៀបរាប់តែរឿងល្អៗ និងមិនត្រូវរៀបរាប់រឿងអវិជ្ជមានឡើយ។
២. សូមគិតវិជ្ជមានជានិច្ចចំពោះខ្លួនឯង។
៣. សូមរៀនសូត្រពីបទពិសោធន៍នានារបស់លោកអ្នក។
៤. សូមកំណត់យកគោលដៅទាំងឡាយឲ្យបានច្បាស់លាស់។
៥. សូមតាំងចិត្តឲ្យក្លាហាននៅក្នុងការប្រកបកិច្ចការសុចរិតទាំងពួង។
៦. សូមបន្តការរៀនសូត្ររបស់លោកឲ្យបានពេញមួយជីវិត។
៧. សូមរស់នៅក្នុងជីវិតប្រកបដោយអត្ថន័យ។
៨. សូមផ្តល់តម្លៃទៅលើភាពងាយស្រួល។
៩. សូមទទួលយកនូវការផ្លាស់ប្តូរ ។
សរុបមក ទំនុកចិត្តលើខ្លួនឯងពិតជាមានសារសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា ។ ទំនុកចិត្តលើខ្លួន គឺជាកត្តាកំណត់នៃ ភាពជោគជ័យរបស់យើងម្នាក់ៗ។ អាស្រ័យហេតុនេះ ម្នាក់ត្រូវព្យាយាមហ្វឹកហាត់ យ៉ាងណាដើម្បីឲ្យមានទំនុកចិត្ត លើខ្លួន ឯងឲ្យបានជាប់ជាប្រចាំពេញមួយជីវិត នោះទើបជីវិតយើងមានភាពរុងរឿងត្រចះត្រចង់ ។
ពុទ្ធភាសិត៖ អាក្រក់អ្វីមិនស្មើ នឹងមានចិត្តបាប ដាបអ្វីមិនស្មើ នឹងអស់ទុន គុណអ្វីមិនស្មើ គុណឪពុកម្តាយ ជីដូនជីតា គ្រូបាចារ្យ និងព្រះធម៌ ។

ដំណោះស្រាយនៅពេលIDM របស់អ្នកមិនអាចបង្ហាញផ្ទាំងអោយទាញយក

មិន​ចាំបាច់ Update កម្មវិធី Internet Download Manager (IDM) ក៏អាច​​ដើរ​បាន​ត្រឹមត្រូវ​​ជាមួយ Firefox ដែរ!

  ខ្ញុំ​សូម​នាំ​ការ​កំណត់​មួយ​ដែល​ធ្វើ​អោយ​លោកអ្នក​មិន​ចាំបាច់​ទៅ​បន្ទាន់​ សម័យ (Update) ​កម្មវិធី Internet Download Manager ដែល​ហៅកាត់ថា (IDM) នោះ​ទេ នៅ​ពេល​ដែល​លោកអ្នក​ Update កម្មវិធី​រុករក​អ៊ីនធឺណិត Firefox ទៅ​កាន់​ជំនាន់​ថ្មី​បំផុត​នៅ ធ្វើ​អោយ​ IDM មិន​អាច​បង្ហាញ​ផ្ទាំង​អោយ​ទាញយក​
វីដេអូ, ចំរៀង ឬ​ក៏​មិន​មាន​ menu អោយ​ទាញ​យក​ជា​មួយ​កម្មវិធី IDM សូម​មើល​រូប​ខាង​ក្រោម៖

​នៅ​ពេល​លោក​អ្នក Play ចំរៀង​ឬ​វីដេអូ នោះ​ IDM នឹង​លោត​កូន​ប៊ូតុង
​អោយ​លោក​អ្នក​ចុច​ទាញយក​ឯកសារ​ទុក​ក្នុង​កុំព្យូទ័រ
នៅ​ពេល​លោកអ្នក​ចុច​ម៉ៅ​ស្ដាំ​លើ​តំណ​ឯកសារ​ដើម្បី​ទាញយក នោះ​និង​មាន​អោយ​ទាយក​តាម​កម្មវិធី IDM លុះត្រា​តែ​ជំនាន់​​កម្មវិធី IDM របស់​លោកអ្នក​គាំទ្រ ជា​មួយ​ជំនាន់ Firefox
     សរុប​មក​បើ​សិន​ជា​លោកអ្នក​មិន​អាច​ប្រើ​ធាតុ​ខាង​លើ​បាន​ទេ​មក​ពី IDM មិន​អាច​គាំទ្រ​ជា​មួយ Firefox របស់​អ្នក។ តើ​មក​ពី​អ្វី??? ចម្លើយ​គឺ​មក​ពីកូន​កម្មវិធី​បន្ថែម (Add on) របស់ IDM ទាប​ជាង​ជំនាន់ Firefox ដូច​នេះ​យើង​ត្រូវ​បន្ទាប់​សម័យ​តែ​កូន​កម្មវិធី​ភ្ជាប់ IDM ទៅ Firefox បាន​​ហើយ​មិន​ចាំបាច់​ ទាញយក​កម្មវិធី IDM ទាំងដុល​នោះ​ទេ​ ព្រោះ​ធ្វើ​អោយ​ខាត​ពេលវេលា។
   IDM CC គឺ​ជា​កូន​កម្មវិធី​បន្ថែម (Add on) ធ្វើ​អោយ​កម្មវិធី IDM ដើរ​ជាមួយ Firefox ដោយ​ស្វ័យប្រវត្ត​នៅ​រាល់​ពេល​ធ្វើ​ការ​ទាញយក។
- បើក​វា​ជាមួយ​ Firefox ប្រសិន​បើ​វា​មិន​ដំណើរ​ការ​ដំឡើង​ដោយ​ខ្លួន​វា
- ពិនិត្យ​មើល​ថា​វា​ដើ​ពិតប្រាកដ​ឬ​នៅ! ដោយ​ចុច  ប៊ូតុង Firefox => កម្មវិធី​បន្ថែម (Add on) សូម​មើល​រូប​ខាង​ក្រោម
បាន​ដើរ​ត្រឹមត្រូវ​ជាមួយ Firefox
នោះ​លោកអ្នក​នឹង​ទទួល​បាន IDM​ ដើរ​ជាមួយ​ Firefox ដោយ​មិន​ចាំបាច់​​បន្ទាន់​សម័យ​កម្មវិធី Internet Download Manager នោះ​ទេ នៅ​រាល់ពេល​ដែល​អ្នក​បន្ទាន់​សម័យ Firefox៕
ខ្ញុំ​ប្រើ Firefox សេរី​ចុងក្រោយ​ដោយ​មិន​បាន​ប្រើ​កម្មវិធី IDM សេរី​ចុងក្រោយ​នោះ​ទេ
ដោយ​ខ្ញុំ​គ្រាន់​តែ Update កូន​កម្មវិធី IDM CC ជាការ​ស្រេច :D

Plants VS Zombies 2 for Android khmer

Plants VS Zombies 2 for Android khmer

 
 
 
 
 

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....