Friday, September 13, 2013

ស្វែង​យល់​អំពី​ការ​ចែកចាយ​​ល្បឿន​នៅ​លើ Network

យើង​បាន​កត់​សម្គាល់​ឃើញ​ថា​​ឧបករណ៍​ NAS(Network Attached Storage)មួយ​ត្រូវ​បាន​​បាន​ភ្ជាប់​ទៅ​កាន់ network share-speed-on-network​ និង​ចាប់​ផ្ដើម​ផ្ទេរ​ឯកសារ​។​ ជា​
ដំបូង​យើង​បាន​​ឃើញ​ថា​ប្រព័ន្ធ​ការ​ផ្ទេរ​ឯកសារ​មាន​ល្បឿន​យឺត​។​ពេល​ ដែល​កំពុង​ Copy​ ឯក​សារ​វីដេអូ​ ធំ​មួយ​ចំនួន​ហើយ​វា​ដំណើរ​ការ​យឺត​រហូត​។​ ដូច​នេះ​ CM យើង​នឹង​បង្ហាញ​ពី​ការ​​ត្រួត​ពិនិត្យ​ល្បឿន​នៃ​ការ​ផ្ទេរ​រវាង NAS និង PC ​ដើម្បី​អោយ​ឃើញ​ពី​កម្រិត​នៃ​ការ​ផ្ទេរ​នោះ​ដូច​ខាងក្រោម៖
ដំបូង​យើង​បានDownload កម្មវិធី​មួយ​ដែល​ហៅ​ថា LAN Speed Test ហើយ​សាក​ល្បង​ប្រើ​ប្រាស់​វា។​ជាក់​ណាស់​ល្បឿន​នៃ​ការ​ Transfer តិច​ជាង 1MB/s វា​គឺ Megabytes Per Second មិន​មែន Megabits Per Second ​នោះ​ទេ។ ហើយ​យើង​និង​បន្ត​រៀប​រាប់​ពី Mbps ជា​មួយ MBps ។បន្ទាប់​ពី​ធ្វើ​ការ​ស្រាវជ្រាវ​បាន​លេច​ចេញ​ជា​រូប​រាង​ដែល​ខុស​ពី​​អ្វី​ ដែល​​យើង​គិត​ខុស​និង​ជា​ចុង​ក្រោយ​ទទួល​បាន​នូវ​អត្រា​នៃ​ការ Transfer​ រហូត​ដល់​ទៅ 40MB/s។ បច្ចេកទេស​ទេស​ដែល​អ្នក​អាច​ទទួល​បាន​នូវ​ល្បឿន​អស់​ទាំង​នេះ​ ប្រសិន​បើ​អ្នក​កំពុង​ប្រើប្រាស់​ Gigabit នៃ Ethernet ។យើង​និង​មាន​ការ​និង​ពន្យល់​បន្ថែម​ខាង​ក្រោម​៖
2-share-speed-on-network
ស្វែង​យល់​ពី LAN Data Rate Units
លក្ខណៈ​ជា​ Standard​ មាន 100Mbps Ethernet ដែល​ជា​ធម្មតា​យើង​ប្រើប្រាស់​នៅ​ឯ​ផ្ទះ។ 100 Mbps គឺ 100 megabits per second​ ដែល​វា​អាច​បម្លែង​ទៅ​ជា​ 12.5 megabytes per second(MBps or MB/s)។វា​មាន​ភាព​ងាយ​ស្រួល​ជា​ច្រើន​ក្នុង​ការ​បម្លែង​ទៅជាMBs។មាន​ន័យ​ថា​ ប្រសិន​បើ​អ្នក​មិន​មាន​ Gigabit router និង Gigabit network card នៅ​លើ Computer របស់​អ្នក​ឫ​ក៏ NAS នោះ maximum speed ដែល​អ្នក​អាច​ផ្ទេរ​ឯកសារ​ឆ្លង​កាត់  home network​ ​ របស់​អ្នក​គឺ​ 12.5 MBps។
វា​មិន​អាច​ទទួល​បាន​នូវ​ល្បឿន​អតិបរមា​រហូត​នោះ​​ទេ​ វា​ប្រហែល​ជា​ធ្លាក់​ដល់​ 4 MBps ទៅ​ 8 MBps ហើយ​ប្រសិន​បើ​អ្នក​ទទួល​បាន​អ្វី​ទាប​ដូចជា​ 1 MBps ឬក៏ តិច​ជាង​នេះ។​ វា​មាន​ហេតុផល​ជា​ច្រើន​ដែល​យើង​និង​រៀប​រាប់​ប្រាប់​អ្នក​។សូម​ចង​ចាំ​ថា​ ប្រសិន​បើ​ computer របស់​អ្នក​មាន Gigabit Ethernet card នោះ​អ្នក​និង​មិន​អាច​ទទួល​បាន​នូវ​ការ​ផ្ទេរ​ដែល​មាន​ល្បឿន​លឿន​នោះ​ទេ​ លុះ ត្រា​តែ​ឧបករណ៍​ទាំង​អស់​វា support និង Gigabit។
1-share-speed-on-network
ប្រសិន​បើ​អ្នក​មាន Gigabit Ethernet card នៅ​លើ computer របស់​អ្នក ហើយ​ router ឫ​ switch របស់​អ្នក​គឺ​ជា Gigabit និង​ឧបករណ៍​ទទួល​មាន Gigabit Ethernet card នោះ maximum transfer speed អាច​លោត​ដល់​ 1000 Mbps ​ឫ​ក៏​125 MBps។​អ្នក​គួរ​តែ​ទទួល​បាន​គ្រប់​ទី​កន្លែង​ចាប់​ពី​ 30 ដល់ 60 MBps​​ អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ឯកសារ​ដែល​អ្នក​កំពុង​ transfer និង​ការ setup network របស់​អ្នក។
ល្បឿន​នៃ​ការ​ចែក​ចាយ​ តើ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្វី?
ដូច​ដែល​យើង​បាន​រៀប​រាប់​ខាង​លើ​ ប្រព័ន្ធ Transfer speed ​គឺ​អាស្រ័យ​ទៅ​និង​ប្រភេទ​នៃ​ Ethernet ដែល​អ្នក​មាន​នៅ​លើ network ។ប៉ុន្តែ​វា​មិន​មែន​មាន​តែ​កត្តា​មួយ​នោះ​ទេ​ វា​មាន​កត្តា​ជា​ច្រើន​ដែល​បញ្ជាក់​ពី speed នៃ​ការ Transfer ចុង​ក្រោយ​របស់​អ្នក​រវាង​ឧបករណ៍​ពីរ​។
ល្បឿន​របស់ Hard Drive
3-share-speed-on-network
កត្តា​កំណត់​ជា​ចម្បង​គឺ​ល្បឿន​របស់ Hard Drive ប្រសិន​បើ​អ្នក​មាន computer មួយ​ជាប់​មក​ជា​មួយ​និង 5400​ RPM​ នោះ​អត្រា​នៃ​ការ Transfer របស់​អ្នក​និង​យឺត​ជាង​ដែរ​អ្នក​ប្រើ​នូវ​ SSD drives ចំនួន​ពី​ក្នុង​ការ​  configure RAID 0។យើង​បាន​ឮ​ពី​មិត្ត​អ្នក​អាន​មួយ​ចំនួន​ថា​អាច​ទទួល​បាន​ដល់​ទៅ 100 MB/s ដោយ​ប្រើ​ប្រាស់ Pretty Insane setups។ នៅ​លើ network ​ទោះ​បី​ជា​ប្រើ Gigabit Ethernet ក៏​ដោយ យើង​នៅ​តែ​ទទួល​បាន​ត្រឹម​តែ 40MB/s​​ ។វា​មាន​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន​គឺ ដោយ​សារ​តែ​យើង​មាន Hard Drive វា​យឺត។ប្រសិន​បើ​អ្នក Read online​ អ្នក​និង​ស្វែង​រក​នូវ Hard Drives ទំនើបៗ​(SATA 3.0GB/s) អតិបរមា​នៃ​ការ​​ read speed រហូត​ដល់ 75MB/s។មាន​ន័យ​ថា​អ្នក​និង​មិន​អាច​ឆ្លង​កាត់​បាន​ដោយ​គ្មាន​ការ configure ដូច RAID 0,1, ឫ​ក៏ RAID 5  ជា​មួយ​និង hardware RAID controllers ​ទោល​បាន​នោះ​ទេ។
ល្បឿន​ Bus Speed
4-share-speed-on-network
ទោះបី​ជា​អ្នក​មាន​ល្បឿន​ Hard Drives លឿន​យ៉ាងណា​ក៏​ដោយ data ក៏​នៅ​តែ​មាន​ការ transfer ពី hard drive ទៅ​កាន់ motherboard​ និង​តាម Network Card ដែរ។​Bus speed ធ្វើ​អោយ​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ។ឧទាហរណ៍​បើ​អ្នក​ប្រើ​ប្រាស់ older PCI bus នោះ data transfer rate ត្រឹម​តែ​ 133 MB/s។វា​មាន​សំឡេង​ខ្ពស់​ជាង​ អតិបរមា​សម្រាប់Gigabit Ethernet ។ក៏​ប៉ុន្តែ​ Bus ត្រូវ​បាន share ​ឆ្លង​កាត់ system ទាំង​មូល​ដូច​នេះ​អ្នក​ពិត​ជា​មិន​ដែល​ទទួល​បាន speed ទាំង​នោះ​ទេ។
PCI Express system ថ្មី​មួយ​នឹង​ជួយ​អ្នក​អោយ​ទទួល​បាន​ max of 250 MB/s ដែល  ធ្វើ​អោយ​មាន​ភាព​ខុស​គ្នា​ដ៏​សម្បើម។មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​ព្យាយាម transfer file ​ពី old computer និង​ទោះបី​ជា​អ្នក​ទិញ Gigabit Ethernet card ក៏​ដោយ​ក៏​វា​មិន​ទទួល​បាន​អត្រា​ transfer​ គ្រប់​ទី​កន្លែង​ ប្រមាណ​ 125 MB/s ដូច​ដែរ​ការ​រំពឹង​ទុក​នោះ​ដែរ។
អំពី Network Cables
5-share-speed-on-network
ការ​ប្រើ​ប្រាស់​ខ្សែ​ផ្សេងៗ​គ្នា​ បើ​សិន​ជា cables របស់​អ្នក​ចាស់​ឬក៏ cables ទាំង​នោះ​រាំង​ស្ទះ​ដល់​ប្រភព​ចំលង​ចរន្ត​ វា​នៅ​តែ​បន្ត​ដំណើរ​ការ​។ទាក់​ទង​និង​ប្រ​វែង​នៃ​​​ខ្សែ​ធ្វើ​អោយ​មាន​ភាព​ ខុស​គ្នា​ផង​​ដែរ​ប្រសិន​បើ​ខ្សែ​នោះ​វែង​ពេក។សម្រាប់​ការ​ផ្លាស់​ប្ដូរ​ ខ្សែ​វា​និង​មិន​ធ្វើ​អោយ​មាន​ភាព​ខុស​គ្នា​ប៉ុន្មាន​ទេ​។អ្នក​ត្រូវ​ច្បាស់ ​ថា​អ្នក​ត្រូវ​តែ​មាន​ខ្សែ​ CAT 5 ឫ​ក៏ CAT 6។
ចំណុច​ដែល​សំខាន់​ទទួល​បាន​ពី​ទី​នេះ​គឺ​ថា Hard Drive ត្រូវ​កំណត់​ជា​ចំ​បង​ហើយ​វា​ជា​ហេតុ​ផល​ដែល​អ្នក​នឹង​ឃើញ​លទ្ធ​ផល​នៃ range ចាប់​ពី​ 30 ទៅ​ 80 MB/s។ ដើម្បី​ទទួល​បាន high number អ្នក​និង​ត្រូវ​ការ RAID 0 ជា​មួយ​និង Hardware controllers។
អំពី​ឧបករណ៍ Network
6-share-speed-on-network
ចុង​ក្រោយ​អ្នក​គួរ​តែ​ព្យាយាម​ថែ​ទាំ​ម៉ាស៊ីន​ទាំង​ពីរ​របស់​អ្នក(NAS and PC)ដោយ connect ទៅ​កាន់ switch ​ឫ​ក៏ router ដូច​គ្នា។យើង​ត computer និង NAS ក្នុង switch ​តែ​មួយ​រួច connect ពី switch ​ទៅ​កាន់ wireless router។Switch ល្អ​ជាង router ​ដោយ​សារ​តែ ports នីមួយៗ​មាន​ការ​តម្រូវ​ទៅ​តាម bandwidth ចំណែក​ឯ router វិញ​បែង​ចែក​រវាង ports  និង ports។ចំពោះ​ភាព​រាំង​ស្ទះ​នៃ data នៅ​លើ switch មាន​តិច​ជាង​នៅ​លើ router or hub។
7-share-speed-on-network

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....