បកប្រែភាសា

Friday, September 13, 2013

FaceMoji : រីករាយ​នឹង​ការ​ប្រើ​កូន​​រូបភាព Stickers និង Emoticons ក្នុង Facebook លើ​កុំព្យូទ័រ

   បាន​សួស្ដី​! កាល​ពី​លើក​មុន​ខ្ញុំ​ធ្លាប់​បាន​បង្ហាញ​​ពី​រូបភាព Emoticons សម្រាប់ Facebook ខ្លៗ​មក​ហើយ, ឥឡូវ​ថ្ងៃ​នេះ​ប្លក​​អាក្បាលធំ​មាន​គន្លឹះ​ល្អ​មួយ ក្នុង​ការ​ប្រើប្រាស់​កូន​រូបភាព​ជា​ច្រើន​ទាំង Stickers (រូបភាព​បិទ​ក្នុង​ប្រអប់ Chat) និង Emoticons (កូន​រូប​បង្ហាញ​ពី​អារម្មណ៍) យក​មក​ប្រើ​លើ​កុំព្យូទ័រ ក្នុង​កម្មវិធី​រុករក​អ៊ីនធឺណិត Firefox និង Chrome។


   Facebook stickers គឺ​ជា​រូបភាព​​កំប្លែង​ប្រើ​ក្នុង​ពេល Chat សម្រាប់​ពពួក​ទូរស័ព្ទ iPhone ឬ Android ដែល​ទូរស័ព្ទ​ទាំងនោះ​តម្រូវ​ឲ្យ​ដំឡើង​កម្មវិធី Facebook Home ដែល​ជាប្រភេទ launcher បន្ត​ផ្ទាល់​ដំណឹង​ពី facebook បង្ហាញ​ពេញ​ផ្ទៃ​អេក្រង់​ខាង​មុខ​របស់​ទូរស័ព្ទ នឹងអាច chat នៅ​ខាង​មុខ​នោះ​ផ្ទាល់​តែ​ម្ដង។ តែ​សម្រាប់​អ្នក​ប្រើ desktop វិញ​អត់​ទាន់​មាន​ឲ្យ​ប្រើ​ទេ!! ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ប្រើ​នៅ​លើ deskrop នៅ​ខាង​ក្រោម​នេះ។
Facebook home Android models


   Emoticons ជា​រូបភាព​បង្ហាញ​ពី​អារម្មណ៍ អាច​ប្រើ​គ្រប់​ទី​កន្លែង​ក្នុង Facebook ដូចជា ប្រអប់ chat កន្លែង​ដាក់​មតិ បន្ទាត់​ពេល​ ជាដើម។ តែ​កូន​រូប Emoticons ដែល Facebook ផ្ដល់​ឲ្យ​ប្រើ​មាន​តិចតួច​ពេក មិន​អាច​បំពេញ​តាម​តម្រូវ​ចិត្ត​អ្នក​ប្រើ​បាន​ ដូច្នេះ​យើង​ត្រូវ​តែ​រក​របស់​ជំនួយ​បន្ថែម ដើម្បី​ដើរ​ឲ្យ​ទាន់​សភាពការណ៍ ដែល​គេ​កំពុង​និយម។

៙ FaceMoji : រីករាយ​នឹង​ការ​ប្រើ​កូន​​រូបភាព Stickers និង Emoticons ក្នុង Facebook លើ​កុំព្យូទ័រ ៖

   កូន​កម្មវិធី​បន្ថែម FaceMoji សម្រាប់​បញ្ចូល​បន្ថែម​នូវ​រូបភាព Stickers និង Emoticons សម្រាប់​បើ​ជាមួយ FireFox និង Chrome នៅ​លើ desktop បាន​យ៉ាង​ងាយស្រួល។ FaceMoji មាន​រូបភាព  Stickers ជា​ច្រើន​ក្រុម​ដូចជា មុខ​កូន​ក្មេង ដើម​ដំបងយក្ស កូន​ឆ្មា សត្វ​ខ្ញែរ​សមុទ្រ ស្វា រុយ និង​រូប​សំភារៈ​ប្រើប្រាស់​រាល់​ថ្ងៃ​ជា​ច្រើន ទុក​ឲ្យ​ប្រើ​នៅ​ពេល chat។ FaceMoji ថែម​ទាំង​មាន​រូប Emoticons ​ស្អាតៗ​ជា​ច្រើន បន្ថែម​ពី​លើ Emoticons របស់ Facebook ឲ្យ​កាន់តែ​សម្បូរ​ប្រើ។

- សម្រាប់ Firefox ចុច​ទី​នេះ
- សម្រាប់ Chrome ចុច​ទី​នេះ 

ចំណាំ :  FaceMoji មាន​ទំហំ​ប្រហែល 2MB ទៅ 3MB , បន្ទាប់​ពី​ដំឡើង​​ចប់​ វា​តម្រូវ​ឲ្យ​យើង​ធ្វើការ Log In ហើយ​នឹង refresh រាល់ Page ទាំង​អស់​ដែល​អ្នក​បាន​បើ ​ទើប​វា​ដំណើរការ។ បើ​ប្រើ​ទៅ​​សុខៗ​វា​ឲ្យ Log In ទៀត​នៅ​សូម​ធ្វើ​តាម​វា​ទៅ។

 ចុច​លើ icon របស់ FaceMoji ដើម្បី​យក​រូប​មក​ប្រើ





សម្រាប់​នៅ​លើ​បន្ទាត់​ពេល​របស់​អ្នក

ប្រភព៖ អាក្បាលធំ

No comments:

Post a Comment