Friday, September 13, 2013

វិធីសាស្ត្រ​​៦យ៉ាង​ក្នុង​ការ​ Uninstall កម្មវិធី​យ៉ាង​មាន​ប្រសិទ្ធភាព

ជា​ធម្មតា​ការ​ដំឡើង​កម្មវិធី​មួយ​វា​មាន​ភាព​ងាយ​ ស្រួល​ទោះ​បី​ជា​ក្នុង​កាល​ទេស​ណា​ក៏​ដោយ។ក៏​ប៉ុន្តែ​ការ​ដែល​យើង​ចង់​ ធ្វើ​ការ​ Uninstall កម្ម​វិធី​នោះ​វិញ​វា​ក៏​មិន​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាន​ដែរ​ ដោយ​ហេតុ​ថា​ កម្ម​វិធី​មួយ​ចំនួន​វា​មិន​មែន​សុទ្ធតែ​ងាយ​ស្រួល​ក្នុង​ការ​ Uninstall​ ។ហេតុ​ដូច្នេះ​ហើយ​យើង​និង​ធ្វើ​ការ​លើក​យក​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ ក្នុង​ការ​ Uninstall កម្ម​វិធី​ទាំង​នោះ។ហើយ​វិធីសាស្ត្រ​ទាំង​នោះ​យើង​និង​បង្ហាញ​ដូច​ខាង​ក្រោម ​៖

1.ការ​ Uninstall តាមរយៈ Control Panel
វិធី​សាស្ត្រ​ទី​មួយ​នេះ​ទាក់ទង​និង​ការ​ Uninstall តាម​ Control Panel ដែល​ភាគ​ច្រើន​យើង​បាន​ដឹង​រួច​មក​ហើយ ដែល​វា​មាន​ភាព​ងាយ​ស្រួល​ជា​ជាង Uninstall តាម​វិធី​សាស្ត្រ​ដ៏​ទៃ។ជា​ទូ​ទៅ​អ្នក​គ្រាន់​តែ​ចូល​ទៅ​ក្នុងControl Panel -> Programs -> Programs and Features បន្ទាប់​មក​អ្នក​ធ្វើ​ការ​ជ្រើស​រើស​នូវ​កម្ម​វិធី​ណា​មួយ​ដែល​អ្នក​ចង់​ ធ្វើ​ការ Uninstall។
1-remove-program
2.​ការ Uninstall តាមរយៈ Shortcut របស់​កម្មវិធី
ជា​ទូទៅ​រាល់​កម្ម​វិធី​ពេល​ដំឡើង​រួច​តែង​តែ​មាន Uninstall Shortcut របស់​វា​សម្រាប់​ធ្វើ​ការ Uninstall កម្ម​វិធី​ទាំង​នោះ។ដោយ​អ្នក​គ្រាន់​តែ​ចូល​ទៅ​រក​នៅ​ក្នុង Start Menu សម្រាប់(Window vista និង Window 7)រី​ឯ​សម្រាប់ Window 8 យើង​ចូល​ទៅ​ក្នុង Start Screen អ្នក​និង​ឃើញ។បន្ទាប់​មក​អ្នក​គ្រាន់​តែ​ចុច​ទៅ​លើ Uninstall Shortcut ទៅ​ជា​ការ​ស្រេច។
2-remove-program
3.ការ​ Uninstall តាមរយៈ Uninstall.exe
កម្ម​វិធី​ជា​ច្រើន​តែង​តែ​មាន File មួយ​ដែល​មាន​ឈ្មោះ​ថា Uninstall.exe ហើយ​Uninstall.exeនេះ​អ្នក​អាច​ឃើញ​វា​នៅ​ទី​តាំង Folder ដែល​យើង​បាន​ធ្វើ​ការ Install ។
3-remove-program
4.ការ​ Uninstall តាម​រយៈ Setup MSI File
ចំណែក​ឯ​នេះ​ជា​វិធីសាស្ត្រ​មួយ​ទៀត​ដែល​យើង​និង​ធ្វើ​ការ​បង្ហាញ​ពី​ការ Uninstall កម្មវិធី​ដោយ​ប្រើ​ប្រាស់ MSI File អោយ​អ្នក​ដឹង។
4-remove-program
5.ការ​ Uninstall តាម​រយៈ Start Screen ក្នុង​ Window 8
ដោយ​ហេតុ​ថា​នៅ​ក្នុង​ Window 8 ការ​ Uninstall កម្មវិធី​មាន​ភាព​ងាយ​ស្រួល​នៅ​លើ Start Screen ដោយ​គ្រាន់តែ Right Click ទៅ​លើ Software ដែល​អ្នក​ចង់​ធ្វើ​ការ​រួច​ចុច​យក​ពាក្យ Uninstall ។
5-remove-program
6.ការ​ Uninstall តាមរយៈ​កម្មវិធី​ជំនួយ
ចុង​ក្រោយ​នេះ​គឺ​ជា​វិធីសាស្ត្រ​មួយ​ដែល​យើង​អាច​ធ្វើការ Uninstall នូវ​កម្មវិធី​បាន​ដោយ​ប្រើប្រាស់​កម្មវិធី​ជំនួយ​ក្នុង​ការ​ Uninstall កម្មវិធី​ទាំង​នោះ។ ចំពោះ​កម្មវិធី​ជំនួយ​នោះ​រួម​មាន​ដូចជា Your Uninstaller, Advanced System Care,Ashampoo Uninstaller 4.2, Revo Uninstaller Pro 2.5.5 ជា​ដើម​។ លោក​អ្នក​អាច​ប្រើ​កម្មវិធី​ទាំងនោះ​ និង​ត្រូវ​ចំណាយ​សម្រាប់​ License វា​ឬ​ឥត​គិត​ថ្លៃ​ទៅ​តាម​ប្រភេទ​និង​លក្ខខណ្ឌ​របស់ Software និមួយៗ។
1348997212_your-uninstaller
នៅ​ទី​បញ្ចប់​លោក​អ្នក នឹង​អាច​ស្វែង​យល់​អំពី​វិធី​នៅ​ក្នុង​ការ Uninstall កម្មវិធី​ទាំង​ ៦ យ៉ាង​ដែល​យើង​បាន​បង្ហាញ​នៅ​ខាង​លើ​ ហើយ​លោក​អ្នក​ក៏​អាច​អនុវត្ត​នៅ​ក្នុង​ការ Uninstall កម្មវិធី​ តាម​របៀប​ណា​មួយ​ក្នុង​របៀប​ទាំង​ ៦ បាន​យ៉ាង​ងាយ​ស្រួល៕

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....