Friday, September 13, 2013

Mozilla Firefox (ភាសាខ្មែរ) ជំនាន់ចុងក្រោយ

យោង​តាម​ប្រកាស​​ផ្សាយ​របស់​​គេហទំព័រ សហគមន៍ Mozilla ខ្មែរ បាន​ឲ្យ​​ដឹង​ថា «នៅ​ពេល​​នេះ​​កម្មវិធី Mozilla Firefox ជំនាន់ 23.0 មាន​ជា​​ភាសា​ខ្មែរ​ទៀតហើយ» យើង​អាច​​ធ្វើ​ការ​ទាញ​យក​​ទៅ​ប្រើ​ប្រាស់​បាន​​ដោយ​សេរី និង​ឥត​គិត​ថ្លៃ​​ផង​ដែរ។
នៅ​ក្នុង​​អត្ថបទ​​ដើម ឯ​គេហទំព័រ​​សហគមន៍​​នោះ ក៏​មាន​ការ​សំណូម​​ពរ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ទាំង​អស់​គ្នា មេត្តា​សហការ​​គ្នា​ជួយ​ផ្ដល់​មតិ​កែ​លម្អ​ការ​បក​ប្រែ ឲ្យ​កាន់​តែ​មាន​ភាព​ច្បាស់​លាស់ និង​ល្អ​ថែម​ទៀត។តើ​អ្នកបាន​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់ Mozilla Firefox 23.0 ជា​ភាសា​ខ្មែរ​ហើយឬនៅ?  ចូលរួម​ទាំង​អស់​​គ្នា ប្រើ​កម្មវិធី​ជា​​ភាសា​ខ្មែរ ដើម្បី​លើក​​តម្កើង​ភាសា​ខ្មែរ​ក្នុង​វិស័យ​​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ឲ្យ​កាន់​តែ​រីក​​ចម្រើន​​ឡើង​​ទៀត។
 ទាញយក Mozilla Firefox (ភាសាខ្មែរ)សម្រាប់៖

Windows

Mac OS X

Linux

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....