Monday, November 4, 2013

កន្លងមកនេះ សំបុកអាយធី បានលើកយក របៀប Online គណនី Skype ពីរដំណាលគ្នាក្នុងកុំព្យូទ័រតែមួយ‍ មកបង្ហាញជូនប្រិយមិត្ត សំបុកអាយធី ម្ដងរួចទៅហើយ។ មាន​ប្រិយ​មិត្ត​ជា​ច្រើន​លើក​ជា​សំនួរ​សួរថា ចុះយើងអាចបើកគណនី Facebook ពីរក្នុងកម្មវិធីរុករក (browser) តែមួយបានដែរឫទេ?
ជាការពិតណាស់ យើងពិតជាអាចបើកគណនី Facebook ពីរដំណាលគ្នាក្នុង browser តែមួយបាន។ នេះមិនមែនជារឿងចម្លែកនោះទេ ខណៈដែលប្រិយមិត្ត សំបុកអាយធី ជាច្រើនមាន គណនី Facebook ឫ Social Network ដទៃទៀត ចំនួនពីរឫបី ដែលត្រូវការបើកក្នុងពេលដំណាលគ្នា សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងធ្វើការងារផ្សេងៗជាដើមនោះ។ នៅពេលនេះ សំបុកអាយធី នឹងបង្ហាញគន្លឹះមួយនេះ ដោយចាប់ផ្តើមជាមួយកម្មវិធីល្បីៗចំនួនពីរគឺ Mozilla Firefox និង Google Chrome ដូចតទៅ៖

១. ចំពោះកម្មវិធី Mozilla Firefox

ក.វិធីទីមួយ ប្រើ Add on

សូមដំណើរការកម្មវីធី រួចចូលទៅ កម្មវិធីបន្ថែម (Add-ons)ឫ ចុច Ctrl+Shift+A
Add-ons menu in Firefox
បន្ទាប់មកលោកអ្នកត្រូវបញ្ចូលឈ្មោះ កម្មវិធីបន្ថែមនេះ “Multifox” ទៅក្នុងប្រអប់ស្វែងរក និងចុចប៊ូតុង “ដំឡើង” (ឫ install) នៅលើ Multifox 2.0.6 ដែលទើបនឹងស្វែងរកបាននោះ។
លោកអ្នកក៏អាចចូលទៅដំឡើងពីគេហទំព័រដើមដោយផ្ទាល់ តាមរយៈ តំណរភ្ជាប់នេះ
02
បន្ទាប់មកទៀត សូមបិទ និងបើកឡើងមកវិញនូវកម្មវិធី Mozilla Firefox ពេលនេះលោកអ្នកនឹងទទួលបានកម្មវិធីបន្ថែមនោះ និងមាន icon របស់កម្មវិធីនៅខាងស្តាំដូចក្នុងរូប។ បន្ទាប់មក សូមចូលទៅកាន់គេហទំព័រ Facebook.com (ឫគេហទំព័រ social network ដទៃទៀត) និងធ្វើការ log in។​
03
ដើម្បីធ្វើការ log in ចូលគណនីមួយផ្សេងទៀត លោកអ្នកគ្រាន់តែចុចលើ icon របស់កម្មវិធីបន្ថែម multifox នោះ រួចចុចលើពាក្យថា New ។
ពេលនោះលោកអ្នកនឹងទទួលបានផ្ទាំង New page របស់ Mozilla Firefox មួយផ្សេងទៀតលេចឡើងមក។ លោកអ្នកគ្រាន់តែចូលទៅគេហទំព័រ Facebook.com និង log in ជាមួយគណនីមួយទៀតជាធម្មតា ជាការស្រេច។
04
ចំណាំ លោកអ្នកមានលទ្ធភាពអាចធ្វើការបញ្ចូល tab (ផ្ទាំង) ទាំងពីរបញ្ចូលគ្នាបាន ប៉ុន្តែពេលនោះ គណនីទីពីរនឹងប្រែក្លាយជាគណនីទីមួយមួយរំពេច។

ខ.វិធីទីពីរ តាមរយៈ Private Browsing Mode

វិធីនេះគឺពិតជាមានភាពងាយស្រួលមែនទែន ដោយលោកអ្នកគ្រាន់ log in គណនីទីមួយជាធម្មតា និងចុចលើ New Private Window នៅ menu​ និងបន្ទាប់មកធ្វើការ log in គណនីទីពីរជាការស្រេច។
05

២. ចំពោះកម្មវិធី Google Chrome

ដូចគ្នានេះដែរ លោកអ្នកអាចធ្វើការ log in ចូលគណនីពីរក្នុងពេលតែមួយបានដោយប្រើប្រាស់ Incognito mode (browse in private) ដោយគ្រាន់តែចុច Ctrl+Shift+N តែប៉ុណ្ណោះ។
លោកអ្នកក៏អាចបង្កើត profile ថ្មី ក្នុង Google Chrome​ ផងដែរ ដើម្បីធ្វើការប្រើប្រាស់ផ្ទាល់ខ្លួន ឫការងារផ្សេងៗជាដើម ដោយចូលទៅក្នុង Settings > Users > Add new user ឫវាយ chrome://settings/createProfile ក្នុង Address bar និងចុច Enter។
06
លោកអ្នកក៏អាចធ្វើការប្រើប្រាស់នូវ Third-party software ដូចជា Social Proបានផងដែរ។
07
ពេលនេះ លោកអ្នកមិនចាំបាច់ log in/log out ឆ្លាស់គ្នាដូចពីមុនទេ ដូចនេះកុំភ្លេច LIKE និង SHARE :D

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....