Monday, November 4, 2013

វិធី​ root និង​តំលើង​ភាសារខ្មែរ​ Xperia Mini Pro


Xperia Mini Pro ជា​ទូរស័ព្ទ​មួយ​របស់​ក្រុម​ហ៊ុន SONY ដែល​ផលិត​មក​ដោយ​មាន​រូប​រាង​តូច​ ហើយ​ថែម​ទាំង​ keyboard ដែល​ងាយ​ស្រួល​ប្រើ​ប្រាស់​ទៀត​ផង។ តែអាល្អិត​មួយ​នេះ​មាន​សមត្ថ​ភាព​មិន​ធម្មតា​នោះ​ទេ ដោយ​វា​បំពាក់​ដោយ CPU ប្រភេទ Scorpion  ដែល​មាន​ប្រកង់​រហូត​ដល់ 1GHz និង​មាន GPU Andreno 205ទៀត​ផង។ ល្បឿន​ប៉ុណ្ណោះ​ធ្វើ​ទូរស័ព្ទ​នេះ​ ដំណើរ​ការ​បាន​ដោយ​ទាន់​ចិត្ត​និង​រលូន ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​វា​អាចប្រើ​ប្រាស់​ភាសារខ្មែរ នៅ Stock ROM ដោយ​មិន​បាច់​ flash MIUI ROM ដូច​ម៉ូដែល​ផ្សេងៗ​នោះ​ទេ។

វីធី​ root៖

ចំពោះ​វិធី​ root វា​វិញ​គឺ​ងាយ​ស្រួល​បំផុត​ដោយ​ សារ​ពេល​នេះ គឺ​បាន​ចេញ​នូវ​វិធី​ថ្មី​ដើម្បី root គឺ DooMLord_ZergRush ព្រោះ ​វិធី​នេះ​អាច​ Root បាន​ចំពោះ ទូរស័ព្ទ​ជំនាន់​ក្រោយ​ៗ​បាន​ដោយ​ប្រសិទ្ធភាព។ ចំនែក​របៀប​នៃ​ការ​ root វិញ​គឺ​មាន​ភាព​ងាយ​ស្រួល​មែន​ទែន ហើយ​វា​ដូច​ទៅ​នឹង​របៀប​ root Motorola Droid Razr ដែរ។ សូម​ធ្វើ​តាម​របៀប​ដែល​ណែ​នាំ​តាម​លំដាប់​ដើម្បី​ជៀស​វា​បញ្ហា​ផ្សេងៗ។ វិធី ​ដែល​ខ្ញុំ​ប្រាប់​នេះ គឺ​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ បាត់​បង់​ធានារ​ពី​ក្រុម​ហ៊ុន ហើយ​ខ្ញុំ​មិន​នឹង​ទទួល​ខុស​ត្រូវ​រាល់​បញ្ហា​ដែល​កើត​មាន​នោះ​ទេ។

វិធី​តំលើង​ភាសារ​ខ្មែរ៖

មុន​តំលើង​ភាសារ​ខ្មែរ​ត្រូវ​មាន​កម្មវិធី និង​ឯកសារ​មួយ​ចំនួន​ដូច​ជា៖
ជំហ៊ាន​ប្រតិ​បត្តិ
  • តំលើង​កម្មវិធី​Root Explorerចូល​ក្នុង​ទូរស័ព្ទ​(ចំលង​ rootexplorer.apk ដាក់​ចូល​ក្នុង​ sdcard រួច​បើក​កម្មវិធី​ astro file manager ដើម្បី​តំលើង)
  • ពន្លា​ khmer render for xpria family ដាក់​ក្នុង​ថត​មួយ​នៃ​ sdcard
  • បើក​កម្មវិធី Root Explorer
  • ចូល​ចំលង ឯកសារ​ពីរ​ ពី​ក្នុងkhmer render for xperia family គឺ libharbuzz.so និង libwebcore.so ដាក់​ចូល​ក្នុង​ /system/lib
  • ចំលង​ពុម្ព​អក្សរ​ nokora.ttf ដាក់​ក្នុង sdcard
  • បើកកម្មវិធី Custom Android Font Switcher រួច​ជ្រើសយក Local Font ហើយ​ចុច​លើ nokora.ttf  ដើម្បី​តំលើង ពុម្ពអក្សរ​ ហើយ reboot​ ទូរស័ព្ទ

បញ្ជាក់ៈ របៀប​នេះគឺ​អាច​តំលើង​បានគ្រប់ត្រកូល Xperia 2011 (Arc S, Ray, Mini, live walkman…)

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....