Tuesday, July 2, 2013

[ព័ត៌មាន] Semi-Restore បានបញ្ជេញហើយ សម្រាប់ Mac និង PC

Semi-Restore គឺជា ដំណោះស្រាយមួយសម្រាប់ iPhone, iPad, និង iPod touch ដែលអាចអោយលោអ្នក លុប​ឯកសារ​ក្នុងឧបករណ៏របស់អ្នក ហើយត្រឡប់​មើលទៅដូចថ្មី ដោយមិនបាត់បង់ការ Jailbreak។
បានបង្កើតឡើងដោយ CoolStar។ ដំណើរការគឺនឹង Restore ឧបករណ៏របស់អ្នកដែលដំណើរការដោយ iOS 5.0 រហូតដល់ 6.1.2 ទៅដូចនឹងថ្មី ទើបតែនឹង Restore​ អញ្ជឹង។ វាជា​កម្មវិធី​មួយមាន​លក្ខណៈសមាញ្ញ ដោយគ្រាន់តែចុចម្តងប៉ុនោះ។ កម្មវិធីនេះបានបញ្ជេញមកសម្រាប់ Mac, Windows និង Ubuntu ផងដែរ។
តើកម្មវិធីនេះនឹងធ្វើអ្វីខ្លះ?
● លុបចោលនៅកញ្ជប់កម្មវិធីទាំងអស់នៅក្នុង Cydia
● កែនូវឯកសារ host នៅពេលមានបញ្ហា
● លុបឯកសារអ្នកប្រើប្រាស់ទាំងអស់
● កែនូវ permissions
● កែនូវ activation ពេលមានបញ្ហា
● កែនូវ iMessage/Facetime
● កែនូវ Safe mode ពេលមានបញ្ហា ដែលតែងតែលេចឡើង
● តម្លើង Cydia ឡើងវិញ (ជាការពិតវាបានលុបចោលពេលកម្មវិធីកំពុងដំណើរការ)
ហើយតើកម្មវិធីនេះនឹងមិនធ្វើអ្វីខ្លះ?
● Upgrade iOS របស់អ្នក ទៅស៊េរីថ្មី
● Downgrade iOS របស់អ្នក ទៅស៊េរីចាស់
● Jailbreak iOS របស់ឧបករណ៏លោកអ្នក
● កែនូវ ឯកសារ System ដែលខូតខាត
ចំណាំ:
● SemiRestore ដំណើរការបានពី Windows XP SP3 ឫក៏ ខ្ពស់ជាងនេះ, OS X 10.6 ឫក៏ ខ្ពស់ជាងនេះ, និង Ubuntu 12.10 ឫក៏ ខ្ពស់ជាងនេះ (ឬសមមូលនៃ Linux) ។
● ប្រហែលជាមានដំណោះស្រាយខ្លះដើម្បីដោះស្រាយបញ្ហារបស់អ្នក។ ដូចជា កែនូវបញ្ហា “Safe Mode” អ្នកអាចលុបចោលនូវ Mobile Substrate ចេញ​ពី Cydia។
● សូមធ្វើការរក្សាទុកនៅឯកសាររបស់អ្នក បើអ្នកចង់ប្រាស់ឯកសារទាំងនោះពេលក្រោយទៀត។
● កុំព្យាយាមប្រើ ឧករណ៏របស់អ្នក ឫក៏ អ្វីផ្សេងៗទៀតដែលទាក់ទងទៅនឹង iTunes ឫក៏ XCode នៅពេលកម្មវិធី Semi-Restore កំពុងដំណើរការ។
● ដំណើរការនេះមិនទៅ កែឯកសារ system នោះទេ។
● ឧបករណ៏របស់អ្នកនឹង ធ្វើការ respring ឫ reboot ខ្លះៗក្នុងកំឡុងពេល ដំណើរការ Semi-Restore។
អ្នកអាចទាញយកបាននូវ កម្មវិធី Semi-Restore នេះបានដោយ ចុចទីនេះ
សូមចងចាំថា កុំភ្លេច backup ឯកសាររបស់អ្នកមុននឹងប្រើកម្មវិធីនេះ។
ប្រភពពី៖ http://semi-restore.com/

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....