បកប្រែភាសា

Tuesday, July 2, 2013

វិធី​តម្លើង​ខ្មែរ​យូនីកូដ​លើ Galaxy Note 10.1 (GT-N8000)

jelly-bean-ota
នៅជំនាន់​ថ្មីៗ​ចុង​ក្រោយ​របស់ Samsung បាន​បង្កលក្ខណៈ​ងាយ​ក្នុង​ការ​តម្លើង​ពុម្ពអក្សរ​យូនីកូដ​ ដោយ​មិន​ចាំ់​បាច់ root។ យើង​ក៏សូម​ថ្លែង​អំណរគុណដល់លោក​ ដាញ់ ហុង ដែល ​បាន​បង្កើត​នូវ​ពុម្ព​អក្សរ និង​កម្មវិធី  Khmer.apk ដែល​សំរាប់​ប្រើ​ប្រាស់​តម្លើង​ដាក់​ទូរស័ព្ទ Samsung និង Android ផ្សេងៗ​ទៀត​ដែល​ប្រើប្រាស់​ flipfont។
ជំហ៊ាន​ខាងក្រោម​គឺជា​វិធី​ដែលប្រើ​សំរាប់​តម្លើង​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ដាក់​លើ Galaxy S advance៖
 1.  បន្ទាន់​សម័យ​ទៅ Jelly Bean 4.1.2
  • លោក​អ្នក​ត្រូវ​តែ​ upgrade ទូរស័ព្ទ​របស់លោក​អ្នក​ទៅ​កាន់ Android 4.1.2 តាម​វិធី​ខាងក្រោម៖
   •  ពន្លាវាទុកមួយឡែក
   • ទាញយក Odin
   • តម្លើងdriver (បើសិនជាមិនទាន់មាន)
   • បិទទូរស័ព្ទ
  • បើកវិញដោយចុចVol Down + Home + Power
  • បន្ទាប់មកវានឹងចេញការបញ្ជាក់បន្ថែម (សូមចុចVol up)
  • ជាបន្តវានឹងចេញពាក្យថាdownloading…
  • ភ្ជាប់វាទៅនឹងកុំព្យូទ័រ
   • បើកកម្មវិធី odin
   • បើសិនស្គាល់នោះវានឹងចេញនូវពណ៌លឿងក្នុង textbox ព្រមជាមួយនឹងលេខ port
   • ចុចប៊ូតុង PDA
   • ជ្រើសយកfirmware ដែលបានពន្លានៅក្នុងជំហ៊ានទី៣
   • ចុចប៊ូតុង start
   • រងចាំមួយសំទុះ នោះវានឹងតម្លើងដោយខ្លួនឯង
 2. បន្ទាប់​ពី​តម្លើង ទៅកាន់ Jelly Bean ហើយ​សូម​ទាញយក Khmer.apk
 3. តម្លើង Khmer.apk តាម​ធម្មតា (ចំលងចូល sdcard ហើយ​តម្លើង)
 4. ចូល​ទៅកាន់ Settings => Display => font style => Khmer
លោក​អ្នក​អាច​មើល​និង​សរសេរ​ខ្មែរ​បាន​ហើយ​(សូមបញ្ជាក់​ផង​ដែរ​ថា​វា​នឹង​មិន​អាច​ប្រើ​បាន​នៅលើ Browser របស់​ Samsung បាន​ទេ។ ដូច​នេះ​បើ​ចង់​មើល​គឺ​ត្រូវ​តែ​ root។)

No comments:

Post a Comment