Tuesday, July 2, 2013

[ចំណេះដឹង] របៀបតំឡើង​ Font ខ្មែរ​លើ​ Samsung Galaxy S4 ដោយ​មិន​បាច់​ Root

[ចំណេះដឹង] របៀបតំឡើង​ Font ខ្មែរ​លើ​ Samsung Galaxy S4 ដោយ​មិន​បាច់​ Root

មាន​របាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា Flip Font (​ Khmer.apk )​ពេលតំឡើង​លើ​ Galaxy S4 គឺវា​មិន​អាច​ដំណើរ​ការ​បាន​ទេ។ ដូច្នេះ​ហើយ​ខាង​ក្រោម​នេះ​ យើង​ខ្ញុំនិង​បង្ហាញពី​របៀប​ដែល​អាច​ឲ្យ​ Flip Font (​ Khmer.apk )​ អាច​ដំណើរ​ការ​បាន ៖
តំរូវ​ការ​ក្នុង​ការ​អនុវត្តន៍៖
+ ទាញយក Flip Font (Khmer.apk)
របៀបធ្វើ ៖
១. ជាដំបូង​យើង​ត្រូវ​តំឡើងកម្មវិធី iFont ជាមុន​សិន (អាចទាញ​យក​ Free ពី​ Play Store)
២. បន្ទាប់មក​ធ្វើ​ការ​តំឡើង Flip Font (​ Khmer.apk )​ដែល​បាន​ទាញយកពីខាងលើ
៣. ពេល​តំឡើង​ហើយ​ ចូល​ទៅ​កាន់ Setting => Display => Font Style ធ្វើ​ការ​ជ្រើស​ Font ណា​មួយ​ដែល​ក្រៅពី Default Font និង Khmer Font
៤. ហើយ​បើក​កម្មវិធី​ iFont ហើយ​ចុច​លើ​ Tab Install បន្ទាប់​មក​ទៀត​ ជ្រើស​យក​ Khmer ហើយ​ចុច​ Set រួចជា​ការ​ស្រេច។
ឥឡូវ​សូម​សាកល្បង​​អនុវត្តន៍​ទាំង​អស់​គ្នា!!!! :-)

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....