Wednesday, August 14, 2013

របៀបទម្លាក់ ឬ តម្លើងវែសិន iPhone 3GS/4 ដោយពឹងលើ SHSH

មានបងប្អូនខ្លះគាត់ប្រើវែសិនទាបពេក វាមិន Support New Apps
មានបងប្អូនខ្លះគាត់ប្រើវែសិនខ្ពស់ពេកមិនអាច JailBreak បាន (No Cydia)
ដូចនេះបើចង់ទម្លាក់ ឬ តម្លើងវែសិន សូមធ្វើតាមរបៀបខាងក្រោម៖
តម្រូវការ៖
1. Tinyumbrella-6.14.00.exe
2. iFaith-v1.5.9.exe
3. iTune latest version
4. iREB-r7.exe
5. Firmware (ចាំទាញយកក្រោយគេបន្ទាប់ពីទាញ SHSH បានសិន)
ចាប់ផ្ដើមធ្វើ៖
1. Install iTune មុនគេ Install រួចកុំអាលបើកប្រើវា ចាំតិចសិន
2. បើក Tinyumbrella
(ដើម្បីអាចបើក Tinyumbrella បានទាល់តែ Install Java.exe សិន)
[ចុចលើរូបដើម្បីពង្រីក]
Tinyumbrella
*ឃើញមាន SHSH version ប៉ុន្មានខ្លះនោះមានន័យថា
ទូរស័ព្ទអ្នកប្រហែលជាអាចទម្លាក់ ឬ តម្លើងទៅវែសិនទាំងនោះបាន។
3. បើក iFaith
ដើម្បីផ្សំ SHSH ដែលទាញយកបាននោះជាមួយ Original Firmware
ហើយហ្វាល់ Firmware ថ្មីដែលបានពីផ្សំគ្នានេះហៅថា Signed Firmware.
(Firmware ថ្មីមួយនេះ ប្រើស្រាប់តែទូរស័ព្ទដើមមួយនេះប៉ុណ្ណោះ) :(
- របៀបផ្សំហ្វាល់ SHSH + Original Firmware
ចុច OK – Build *signed* IPSW w/Blobs – Browse for SHSH blobs
ចូលទៅរើស SHSH វែសិនណាដែលអ្នកចង់ប្រើការ ដែល SHSH នោះនៅទីតាំង
=> C:\Documents and Settings\Administrator\.shsh
ពេលនេះវាចំណាយពេល 3វិនាទី ដើម្បីត្រួត SHSH របស់អ្នក
បើ SHSH អ្នកអាចប្រើបានវាប្រាប់ថា៖
The provided apticket looks valid!
ចុច OK – Browse for an IPSW ចូលទៅរើស Original Firmware
យកអាវែសិនដែលត្រូវជាមួយវែសិនរបស់ SHSH ដែលអ្នកកំពុងប្រើ
ពេលរើសរួចវាចំណាយពេលបន្តិចដើម្បីត្រួត Firmware អ្នកថាតើត្រឹមត្រូវអត់?
បើត្រឹមត្រូវហើយវាផុសប៊ូតុង Build IPSW ចុចលើវាទៅដើម្បីបង្កើត Signed Firmware.
ពេលចប់អ្នកបាន Firmware ថ្មីមួយនៅលើ Desktop កុំព្យទ័រ។ (ចប់ Build Signed Firmware)
* ចំណុចសំខាន់៖
សូមចូលទៅ C:\WINDOWS\system32\drivers\etc
លុបហ្វាល់ hosts.umbrella ចោលទៅ (ហ្វាល់នេះកើតឡើងកាលយើងបើក Tinyumbrella)
បើមិនលុបទេអ្នកនឹងជួបបញ្ហា Error 3194 ពេលកំពុង Restore. :D
4. បើក iReb
ចុចលើប៊ូតុងដែលមានឈ្មោះប្រភេទទូរស័ព្ទរបស់អ្នក
សូមធ្វើតាមការនែនាំរបស់កម្មវិធីបន្ត…
ងាកមកខាងទូរស័ព្ទ ចុចប៊ូតុង Power 5វិនាទី ថែម Home Key 10វិនាទី
លែងប៊ូតុង Power តែ Home Key នៅតែទប់ដដែល… 10វិនាទីក្រោយ
វារាវរក Driver DFU ចប់វានឹងដាក់ទូរស័ព្ទរបស់អ្នកទៅក្នុង DFU Mode.
* ចំណាំ
កាលណាប្រើ Custom Firmware ដើម្បី Restore ទូរស័ព្ទត្រូវតែដាក់ទៅ DFU Mode
តែការដាក់ដោយមិនប្រើកម្មវិធីផ្សេងៗគឺមិនអាច Restore បានទេ
មានន័យថាវានឹង Error ពេល Restore,
ដូចនេះត្រូវប្រើ iReb or Other Softwares.
ព្រោះវានឹងបញ្ចូលកូនហ្វាល់ឈ្មោះ Pwned DFU ទៅក្នុងទូរស័ព្ទសិន
ទើបយើងអាច Restore កើត។
5. បើក iTune
iTune នឹងរកឃើញទូរស័័ព្ទអ្នកស្ថិតក្នុងលក្ខខណ្ឌត្រូវការ ការ Restore
iTune
ចុច OK – ចុច Shift (លើក្ដាចុចរបស់កុំព្យូទ័រ) + ចុចប៊ូតុង Restore iPhone (លើ iTune)
ពេលនេះវាអោយអ្នករើស Firmware ដើម្បីធ្វើការ Restore
សូមរើសយក Signed Firmware ដែលទើបតែធ្វើបានក្ដៅៗនោះមក។
ពេលនេះវាចាប់ផ្ដើម Restore ហើយ រងចាំវាប្រហែល 10 to 15 នាំទី
ចប់

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....