បកប្រែភាសា

Sunday, November 17, 2013

ដាក់ Internet Download Manager នៅ​លើ Firefox ឱ្យ​ដើរ​បាន​មាន​អី​ពិបាក

កម្មវិធី​ជំនួយ​សម្រាប់​ទាញ​យក​ឯកសារ​នានា ជា​ពិសេស​វីដេអូ​គឺ Internet Download Manger ​មាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ទន្ទឹម​នោះ ការ​ដំឡើង​ប្រើ​ក៏​ត្រូវ​ឱ្យ​តាម​របៀបរបប​ត្រឹមត្រូវ​ដែរ បើ​ពុំ​នោះ​ទេ មិន​ដំណើរការ​បាន​ឡើយ ទោះ​បី​ជា​បាន​ដំឡើង​រួចរាល់​នៅ​ក្នុង​ម៉ាស៊ីន​ហើយ​ក៏​ដោយ។

តាម​ដែល Sabay ទទួល​បាន​មតិ​ពី​ប្រិយមិត្ត​កន្លង​មក​ថា កម្មវិធី Internet Download Manager មាន​បញ្ហា ពោល​គឺ​ដំឡើង​ហើយ​មិន​បង្ហាញ​របារ​សម្រាប់​ទាញ​យក​សោះ។ សម្រាប់ Browser Google ហាក់​មិន​សូវ​ឮ​មាន​បញ្ហា ដូច Firefox នោះ​ទេ។ ទំព័រ​នេះ Sabay សូម​បង្ហាញ​ជូន​នូវ​របៀប​បញ្ចូល (Integrated) កម្មវិធី IDM នៅ​លើ Firefox ឱ្យ​ដើរ តាម​ជំហាន​ដូច​ខាង​ក្រោម៖
១. ចាត់​ទុក​ថា ​ប្រិយមិត្ត​កំពុង​ប្រើ Firefox 23.0.1 តែ​មិន​ដំណើរការ​ជា​មួយ IDM ដោយ​សារ version file Add-on  ដែល​មាន​ឈ្មោះ​ថា IDM CC មាន ​ version ទាប​ត្ររូវ​បាន Disable ឬ​ខ្លះ​មិនមាន​នៅ​លើ Firefox តែ​ម្ដង​បើ​ទោះ​បី​បាន​ដំឡើង IDM បាន​ full ហើយ​ក៏​ដោយ។ ​ដូច្នេះ​ប្រិយមិត្ត​ត្រូវ​ដំឡើង file Add On IDM CC ដែល​មាន​ទំហំ​ត្រឹមតែ380KB ប៉ុណ្ណោះ។ សូម​ ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក …
ដើម្បី​ទាញ​យក Internet Download Manager សូម​ចុច​ត្រង់​នេះ 
២. ឧបមា​ថា​អ្នក​បាន​ដំឡើង​កម្មវិធី IDM full បាន​ជោគជ័យ​លើ​កុំព្យូទ័រ​ហើយ តែ​មិន​ទាន់​ប្រើ​បាន ពោល​នៅ​ពេល​បើក​វីដេអូ​លើ Youtube មិន​ចេញ​របារ​ឱ្យ​ទាញ​យក។ ដូច្នេះ សូម​បើក file Add-On IDM CC ដែល​បាន​ទាញ​យក​មុន​នេះ ជា​មួយ​កម្មវិធី Firefox ដោយ​ចុច double-click លើ “idmmzcc.xpi” រួច​រើស​យក Select a program from a list of installed program រួច​ចុច OK → Browse.. ហើយ​​​ចូល​ទៅ​ទីតាំង​ដែល​កម្មវិធី Firefox ស្ថិត​នៅ (ឧទាហរណ៍ កម្មវិធី​នៅ​ក្នុង C:\Program Files\Mozilla Firefox) រួច​ហើយ​រក​មើល icon ដែល​មាន​ឈ្មោះ​ថា firefox.exe។​ចុច​លើ​ប៊ូតុងOpen → OK (មើល​រូប​ខាង​ក្រោម)។
ក្រោយ​ពី​នោះ​នឹង​បង្ហាញ​ផ្ទាំង Software Installation ដូច​រូប​ខាង​ក្រោម៖
ត្រង់​នេះ​សូម​រង់​ចាំ ៥វិនាទី រួច​ហើយ​ចុច​លើ​ប៊ូតុង Install ជា ​ការ​ស្រេច។ បន្ទាប់​មក Restart កម្មវិធី Firefox  រួច​ហើយ​ចូល​ទៅ Add-ons នៅ​លើ Firefox ដោយ​ចុច​ Ctrk។  បន្ទាប់​មក​បើក (Enable) IDM CC 7.3.60 ដែល​មាន​ដូច​រូប​ខាងក្រោម៖
ចុងក្រោយ​សាក​ល្បងបើកវីដេអូលើ Youtube មើល៍ តើ​មាន​របារ​ Download ហើយ​ឬ​នៅ?

No comments:

Post a Comment