Sunday, August 25, 2013

[គន្លឹះ] របៀបដោះសោរ Huawei E173u-1 ជា​អចិន្ត្រៃ​យ៍​ Revosion: 11.126.16.00.513

Itkhmer.net សូម​អគុណដល់​ Bojs ​បង្កើត​​​កម្ម​វិ​ធី​​សំរាប់​ HuaweiModemUnlockerv5.8.1b សំរាប់​ដោះ​សោរ​សំរាប់​ Huawei Modem។ ក្នុង​នេះ​ itkhmer.net បាន​សោក​ល្បង​ដោះ​សោរ​ Modem របស់​ QB Model: E1550 និង​ Huawei E173u-1 Rev 11.126.16.00.513 បាន​សំរេច​។ យើង​អាច​សាក​ល្បង​ Model ផ្សេង​ទៀត​។

slide.JPG

Unlock OK.JPG

តម្រូវ​ការ​មូល​ដ្ធាន​៖
- Modem E1550 និង​ Huawei E173u-1 Rev 11.126.16.00.513
- Internet- ទាញ​យក​៖HuaweiModemUnlockerv5.8.1b
លេខ​សំងាត់​គឺ​ itkhmer.net

កំណត់​សំគាល់​៖
- អ្នក​ត្រូវ​បិទ​កម្ម​វិធី​ទាំង​អស់​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ Dongle/Modem
- បើសិន​ កូត​មិន​អាច​ដោះ​បាន​សូម​កុំ​ព្យា​យាម​ ម្តង​ហើយ​ម្តង​ទៀត​ ពី​ព្រោះ​ Dongle/Modem និង​រាំងខ្ទប់​​។

របៀប​ Unlock Modem ដោះ​សោរ​ (Unlock)ដោយ​ស្វយ័​ប្រ​វត្តិ​៖
១. តំឡើង​កម្ម​វិធី​ដែល​ជា​ដៃគូ ឬ Driver របស់​វា​បើ​មិន​ទាន់​បាន​តំឡើង​។
២. បន្ទាប់​ពី​តំឡើង​​ Driver​ បើក​កម្ម​វិ​ធី​ HuaweiModemUnlockerv5.8.1b ដែល​បាន​ទាញ​យក​។
៣. ជ្រើស​រើស​​ Modem Port៖ ក្នុង​ប្រអប់​នៃ​ខ្សែគូស​ជុំវិញ​​​ DETECTED MODEM ជ្រើស​រើស​ Huawei Mobile Connect - 3G PC UI Interface COMxx (COM Port វាអាច​មាន​ច្រើន​​សំរាប់​ប្រើ​ប្រាស់ទៅ​តាម​ឧបករណ៍​របស់​យើង​ដែល​បាន​តំឡើង​ ​ ឧទាហរណ៍​ Port: COM9)។
៤. ក្រិស​ពីមុខ​ Auto-Unlock Modem រូច​ចុច​ Unlock រហូត​ដល់​វា​ដំណើរ​ការ​ចប់​ (អក្សរ​និង​ប្រែ​ជា​ពណ៌​លឿង​)
៥. ចូលទៅ​​​ប្រអប់​នៃ​ខ្សែគូស​ជុំវិញ​ SERVICE គ្រិស​យក​ CHECK STATUS (ដើម្បី​បញ្ចាក់​ Modem unlocked រួច​ឫ​នៅ​) -> ចុច​ SERVICE យើង​និង​ឃើញ​ពាក្យ​ Modem Status: SIM in Modem is accepted unlocked (យើង​បាន​ជោគ​ជ័យ​ក្នុង​ការ​​ដោះ​សោរ​ Modem)។

សូម​មើល​វីដេ​អូ​បន្ថែម​៖

របៀប​ Unlock Modem ដោះ​សោរ​ (Unlock)ដោយដៃ​​៖
១. តំឡើង​កម្ម​វិធី​ដែល​ជា​ដៃគូ ឬ Driver របស់​វា​បើ​មិន​ទាន់​បាន​តំឡើង​។
២. ដាក់​ស៊ីម​ចូល​ដែល​មិន​មែន​ជា​ស៊ី​ម​ដើម​របស់​វា​ ឧទាហរណ៍​៖ បើ​ស៊ីម​ដើមរបស់​វា​ជា​​ស៊ីម​ Cellcard យើង​ដោះ​វា​ចេញ​ហើយ​ដាក់​ស៊ីម​ Beeline, Smart………..រួច​ភាប់​វា​ជា​មួយ​ USB។ បើ​សិន​ជា​កម្មវិធី​ Modem ដំណើរ​ការ​សូម​បិទ​វា​ មុន​នឹង​បន្តរ​ទៅ​ជំហាន​៣។
​៣. ដំណើរ​ការ​ HuaweiModemUnlockerv5.8.1b ដែល​បាន​ទាញ​យក​។
៤. ជ្រើស​រើស​​ Modem Port៖ ក្នុង​ប្រអប់​នៃ​ខ្សែគូស​ជុំវិញ​​​ DETECTED MODEM ជ្រើស​រើស​ Huawei Mobile Connect - 3G PC UI Interface COMxx (COM Port វាអាច​មាន​ច្រើន​​សំរាប់​ប្រើ​ប្រាស់ទៅ​តាម​ឧបករណ៍​របស់​យើង​ដែល​បាន​តំឡើង​ ​ ឧទាហរណ៍​ Port: COM9)។
៤.​ ចុច​លើ​ CACULATE វា​និង​គណនា​បង្ហាញ​ Code ចំលងលេខ​ ៨ ខ្ទង់​ក្នុង​ NCK CODE ឫ UNLOCK CODE។
៥. ដំណើរ​ការ​កម្មវិធី​ Modem ដែល​បាន​តំឡើង​វា​ហ្នឹង​បង្ហាញ​ផ្ទាំង​មួយ​​​ដែល​សំរាប់​អោយ​យើង​វាយ​បញ្ចូល ​លេខ​ទាំង​ ៨​ ខ្ទង់​នោះ​ រូច​ចុច​ OK ជា​ការ​ស្រេច​។

សូម​មើល​វីដេអូខាងក្រោម​៖


http://www.youtube.com/watch?feature=player_embedded&v=sokyaE9QEKw


http://www.youtube.com/watch?feature=player_embedded&v=iqUC861Gqpw

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....