Saturday, December 7, 2013

បើកប្រើ VPN ងាយៗ ជាមួយ កម្មវិធី ឥតគិតថ្លៃ TunnelBear VPN

TunnelBear-VPN
សំរាប់លោកអ្នក ដែល លេង FreeMyApps សន្សំពង់ ដូរយកកាតកោស iTunes ដើម្បី ទិញអីវ៉ាន់ ក្នុង App Store ឬ លោកអ្នក ដែលប្រើ កម្មវិធី Pandora/Spotify ប្រាកដជា ស្គាល់អ្វីទៅ VPN ឬប្រើ VPN មិនខាន។ ការប្រើ VPN គឺជា ការបញ្ឆោត កម្មវិធី ថា iPhone/iPad យើង ប្រើ IP នៅប្រទេសផ្សេង។ ថ្ងៃនេះ យើងសូមណែនាំ កម្មវិធី បើក VPN ដែលឥតគិតថ្លៃ ហើយងាយស្រួលប្រើ ដោយគ្រាន់តែ ចូលទៅបើក នៅក្នុង Settings ប៉ុណ្ណោះ។

តំរូវការជាមូលដ្ឋាន:
- គណនី Apple ID (មើលវិធីបង្កើតនៅទីនេះ: http://wp.me/p1DX6F-n6)
- iPhone, iPad ឬ iPod Touch iOS 5.1 ឡើងទៅ
- កម្មវិធី TunnelBear VPN ដោនឡូដ Free ពី App Store: http://georiot.co/2zVa

វិធីអនុវត្ត

1. ជាដំបូង សូមចូលបើក កម្មវិធី App Store រួចចូលទៅ ថេប Search ហើយវាយពាក្យ TunnelBear VPN រួចចុច FREE-> INSTALL APP រួចវាយ គណនី Apple ID ចូល ដើម្បីដំឡើង។
TunnelBear-VPNTunnelBear-VPNTunnelBear-VPN
2. បន្ទាប់មក បើកកម្មវិធី TunnelBear VPN នេះ ហើយចុច Create a free account។ រួចវាយ ព័ត៌មានផ្ទាល់ខ្លួន របស់លោកអ្នកចូល:
- First Name: ឈ្មោះ
- Last Name: ត្រកូល
- Email: អសយដ្ឋាន អីុម៉ែល របស់លោកអ្នក
- Password: លេខសំងាត់ សំរាប់បើកចូលកម្មវិធី
បន្ទាប់មក ចុចប៊ូតុង Create Free Account-> I Agree។ នោះ កម្មវិធីនេះ នឹងផ្ញើអីុម៉ែល ដើម្បីបញ្ជាក់ ការចុះឈ្មោះ ទៅកាន់ អីុម៉ែល របស់លោកអ្នក។
TunnelBear-VPNTunnelBear-VPNTunnelBear-VPNTunnelBear-VPN
TunnelBear-VPN
3. បើកកម្មវិធី Mail នៅលើ iPhone/iPad របស់លោកអ្នក រួចរកមើល ម៉ែល ដែលមានឈ្មោះ support@tunnelbear.com រួចចុចបើកវា។ បន្ទាប់មក ចុចលើលីង Verify my Account នោះលោកអ្នក នឹងបានឃើញសារថា “Thanks! Your email address has been confirmed.” ដែលនេះ បញ្ជាក់ថា លោកអ្នក បានសំរេចក្នុងការ ចុះឈ្មោះ ជាមួយ tunnelbear ហើយ។
TunnelBear-VPNTunnelBear-VPNTunnelBear-VPNTunnelBear-VPN
4. បន្ទាប់មក បើកកម្មវិធី TunnelBear VPN ម្តងទៀត រួចវាយ អសយដ្ឋានអីុម៉ែល និងលេខសំងាត់ កាលពីជំហានទី 2 ចូល រួចចុចប៊ូតុង Login។ បន្ទាប់មក វានឹងចេញផ្ទាំង Install TunnelBear សូមចុច YES នោះវា នឹងបើកកម្មវិធី Safari។
TunnelBear-VPNTunnelBear-VPNTunnelBear-VPNTunnelBear-VPN
សូមរំកិលចុះក្រោម រួចចុច ប៊ូតុង I’m Ready!។ រួចមក សូមចុច ប៊ូតុង Install-> Install Now ដើម្បីដំឡើង Profile ចូលទៅក្នុងម៉ាសីុន។ រួចចុច ប៊ូតុង Done ជាការស្រេច។ ការដំឡើង បានសំរេច នោះវា នឹងចេញផ្ទាំងថា Installation Complete! មិនខាន។
ចុច Open the App ដើម្បី បើកកម្មវិធី រួចមើល ផ្ទាំងណែនាំកម្មវិធី ហើយចុចប៊ូតុង Done។
TunnelBear-VPNTunnelBear-VPNTunnelBear-VPNTunnelBear-VPN
TunnelBear-VPNTunnelBear-VPNTunnelBear-VPN
ចំណាំ: កម្មវិធីនេះ នឹងផ្តល់ជូន ទំហំដោនឡូដ ឥតគិតថ្លៃ ចំនួន 500MB ជារៀងរាល់ខែ ហើយបើលោកអ្នក ប្រើមិនគ្រប់ អាចជាវ សេវាគិតថ្លៃ របស់វា បន្ថែមបាន។

វិធីបើកប្រើ VPN

5. ដើម្បីបើកប្រើ VPN នោះ លោកអ្នក គ្រាន់តែ បើកកម្មវិធី Settings-> General-> VPN ហើយក្នុងប្រអប់ Choose a Configuration… រើសយក VPN ប្រទេសណាមួយ ដែលចង់ប្រើ រួចចុចលើវា។ រួចហើយ ត្រង់ពាក្យថា VPN សូមចុចបើក ON ជាការស្រេច។ ការបើកប្រើ VPN បានសំរេច នោះលោកអ្នក នឹងបានឃើញ ពាក្យថា VPN នៅលើ Status Bar មិនខាន។
TunnelBear-VPNTunnelBear-VPNTunnelBear-VPNTunnelBear-VPN
TunnelBear-VPN
សាកល្បងបើក កម្មវិធី FreeMyApps លមើល នោះ លោកអ្នក នឹងបានកម្មវិធី Sponsored ច្រើន ជាងមុន មិនខាន៕
TunnelBear-VPN

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....