Sunday, November 10, 2013

Galaxy S4 (GT-I9500) Exynos Octa-Core ទទួលបានកំណែ Android 4.3

android-4.3-galaxy-s41
បន្ទាប់ពីSamsung ទើបតែបានបញ្ចេញនូវ Android 4.3 កាលពីប៉ុន្មានសប្ហាហ៍មុននេះនៅលើ GT-I9505 ដំណើរការនៅលើ Snapdragon 600នោះ ពេលនេះ Android ជំនាន់ចុងក្រោយបំផុតរបស់ Android ផ្តើមវត្តមានរបស់ខ្លួននៅលើ Galaxy S4 GT-I9500 ដែលប្រើប្រាស់ Exynos ថែមទៀត។
ប្រទេសដែលនឹងទទួលបាននូវកំណែថ្មីនេះមុនគេនោះ គឺចាប់ផ្តើមពីនៅឥណ្ឌា និងឥណ្ឌូណេស៊ី។ ចំនែកប្រទេសផ្សេងៗទៀតនឹងទទួលបានកំណែថ្មីនេះជាបន្តបន្ទាប់។ អ្វីដែលថ្មី ចំពោះកំណែថ្មីនេះក៏មិនខុសគ្នាទៅនឹងអ្វីដែលបានចេញរួចមកហើយនៅលើ GT-I9505 ។ ចំនុចសំខាន់ៗមានដូចជា៖
  • ប្រើជាមួយ Open GL 3.0
  • ប្រើជាមួយ Galaxy Gear បាន
  • បង្កើនល្បឿនកាន់តែលឿនជាមុន
  • មាន Samsung Wallet
  • កែប្រែការប្រើប្រាស់ RAM
  • browser ថ្មី
  • កាមេរ៉ា firmware ថ្មី
  • ប្រើប្រាស់ Keyboard ថ្មី
  • ចំនុច​ជាច្រើនតូចៗទៀត
យើង​អាច​បន្ទាន់សម័យ​ទៅកាន់ជំនាន់នេះ​តាមរយៈ Odin បាន​បើសិនជាមិន​អាច​រង់ចាំបានតាមរយៈ OTA នោះទេ។

ទាញយក XXV-I9500XXUEMJ5-20131021111245.zip

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....