Tuesday, October 8, 2013

បំបាត់បញ្ហា​ RegionLock នៅលើ Galaxy Note 3

samsung-galaxy-note-3
ដោយ​សារ​តែ Samsung ជាពពួក​ទូរស័ព្ទ​មិន​ជាប់ lock bootloader នោះ​ទេ ជាហេតុ​ធ្វើ​ឲ្យ​យើង​អាច flash kernel និង system firmware តាម recovery បាន​ដោយ​មិន​បាច់​មាន​ជំនួយ​ពី​កុំព្យូទ័រ​នោះ​ទេ។ អ្វី​ដែល​ជា​ផល​លំបាក​នោះ​គឺ​ វា​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពិបាក​នឹង​វាយតម្លៃ​ថាតើ ទូរស័ព្ទ​ដែល​ខូច​ពេល​ចូល​ទៅ​ក្រុមហ៊ុន​វិញ​គឺខូច​ដោយ​សារ​មូល​ហេតុអ្វី។
កាល​ពី​លើក​មុន Samsung បាន​ដាក់ flash counter ដើម្បី​រាប់​ឲ្យ​ដឹង​ថាតើយើងបាន flash recovery ឬ kernel ដែលមិនមែន​ជា​របស់ Samsung ប៉ុន្មាន​ដងហើយ។ តែក៏មានដំណោះ​ស្រាយ​ដោយប្រើប្រាស់ reset counter ចេញពីលោកច្រវាក់ភ្លើង(ChainFire)។
ពេលនេះ​ Samsung បាន​ចេញ នូវ​វិធី​ថ្មី​មួយ​ទៀតគឺ RegionLock ដោយ​ចាក់សោរ​មិន​ឲ្យប្រើស៊ីម​នៅ​ពេល​ទូរស័ព្ទ​ប្រើនៅប្រទេស​ផ្សេង។ វិធី​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​រអ៊ូរទាំយ៉ាង​ខ្លាំង ព្រោះ​បើសិន​ជា​ទូរស័ព្ទ ដែលចេញ​នៅ​តំបន់ណាមួយគឺមិនអាចប្រើនៅស៊ីមកាតនៅតំបន់​ផ្សេង​ទៀត​បាន​នោះ​ទេ។
ដើម្បី​ជា​ដំណោះ​ស្រាយ​លោក ChainFire (ច្រវាក់ភ្លើង) បាន​បង្កើត​ជាកម្មវិធី​តូច​មួយ​ដែលមានឈ្មោះ​ថា RegionLock Away ដើម្បី​បំបាត់​បញ្ហា​ជាប់កូដស៊ីមកាត​នេះ។ កម្មវីធី​នេះ​បានប្រើប្រាស់សាកល្បង​នៅលើ Galaxy Note 3 មកពីអាមេរិច​((GT-N9005)។

ទាញយក RegionLock Away

របៀបប្រើប្រាស់៖
សូមមើលវីដេអូនេះ

http://www.youtube.com/watch?feature=player_embedded&v=cE7wrCBUs_Y

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....