Tuesday, October 8, 2013

របៀប​បិទ Port USB Drive ក្នុង​ Window 7 មិន​ឲ្យ​ដំណើរ​ការ

លោកអ្នកប្រហែល​ជាចង់បិទ ឬផ្អាក USB port ឬបិទ​មិនឲ្យ​ដោត USB drive ក្នុងវីនដួសេវេន​ដោយ​ផ្អែក​លើ​មូល​ហេតុជាច្រើន។ បើអ្នក​មិនជាចាំ​បាច់​ ក្នុងការ​ប្រើ USB drive យល់ល្អអ្នក​គួរតែ​បិទវា ដើម្បី​បង្ការ​ពី​ការឆ្លង​មេរោគនានា​ដោយ​ចៃដន្យ រាល់ពេល​ដោត​ USB Drive ចូល​ក្នុងម៉ាស៊ីន​របស់​អ្នក​ម្តងៗ។
usb-virus-300x200

ដើម្បីបិទ USB port ឬ USB drive ក្នុង​ Windows 7

សូមចុចលើប៊ូតុង Start រួចវាយ regedit ក្នុង​ប្រអប់​ស្វែងរក។ នៅក្នុងផ្ទាំង regedit សូមចូលទៅកាន់ទីតាំងនេះ៖ HKEY_LOCAL_MACHINESYSTEMCurrentControlSetServicesUSBSTOR ។

​សូម​ចុច​ពីរដង​លើ Start key

នៅប្រអប់​ខាងឆ្វេង (left panel) ហើយ​ផ្លាស់ប្តូរតម្លៃ​របស់វាទៅជា ៤វិញ (តម្លៃដើមគឺ ៣)។ វិធីនេះ​វានឹង​បិទ USB drive ឬ USB port ក្នុង​កុំព្យូទ័រ​របស់អ្នក​ហើយ។
ចំណាំ៖ ដើម្បី​បើកវិញ​គ្រាន់តែ​ប្តូរតម្លៃទៅជា ៣វិញ​ជាការស្រេច ។


លោកអ្នក​នឹង​មាន​សុវត្ថិភាព​បន្ទាប់​ពី​បាន​បិទ ដោយ​លែង​បារម្ភ​ពី​ការ​ឆ្លង​មេរោគ​ដោយ​ចៃដន្យ និង​អាច​នាំឲ្យ​បាត់​បង់​ឯកសារ​យ៉ាង​ងាយ​បំផុត ។
ប្រពភពី​​   .sombokit.com

No comments:

Post a Comment

Sunday VCD Vol 185 | Khmer MV 2017

Sunday VCD Vol 185 | Khmer MV 2017 Tracklist :  01. Neuk Kloun Eng (Eva)  |  Download 02. Aroam Chhkout Lorb (Jame)  |  Download 03....