កម្មវិធីសម្រាប់ដោនឡូដវីដេអូ និង ឯកសារផ្សេងៗ
មានច្រើនណាស់សម្រាប់លោកអ្នកដែលប្រើកុំព្យូទ័រ ប៉ុន្តែនៅថ្ងៃនេះ
យើងសូមបង្ហាញពីកម្មវិធី Freemake Video Downloader
ដែលមានសមត្ថភាពអាចដោនឡូដវីដេអូពី Youtube, Vimeo, Vevo, Facebook,
Dailymotion បានយ៉ាងឆាប់រហ័ស និង អាចដោនឡូដវីដេអូពី Youtube
ជាលក្ខណៈ Playlist បានទៀតផង។ ដើម្បីធ្វើការដោនឡូដ សូមប្រិយមិត្តចុចត្រង់នេះ។
បន្ទាប់ពីដោនឡូដចប់សព្វគ្រប់ហើយ
លោកអ្នកត្រូវធ្វើការតម្លើងកម្មវិធីដោយ Right Click លើកម្មវិធីនោះ
ដូចបង្ហាញក្នុងរូប៖
បន្ទាប់មកចុចយក Yes និង ជ្រើសរើសយក English
និងចុចបំពេញតាមលក្ខខណ្ឌជាបន្តបន្ទាប់រហូតរង់ចាំដល់តម្លើងចប់
ដូចខាងក្រោម៖
បន្ទាប់ពីតម្លើងចប់សព្វគ្រប់ហើយ លោកអ្នកចាប់ផ្តើមបើកកម្មវិធីនោះ ដោយនឹងឃើញផ្ទាំងមួយលេចឡើងដូចរូប៖
ពេលនោះ លោកអ្នកគ្រាន់តែ Copy នូវ Video Link រួច Paste ចូលនៅទីនោះ អ្នកនឹងឃើញផ្ទាំងមួយដូចខាងក្រោម៖
នៅទីនេះ វាផ្តល់ជម្រើសដល់លោកអ្នក អោយជ្រើសរើសនូវប្រភេទ File
ដែលត្រូវដោនឡូដ និង ប្រាប់ពីទំហំផងដែរ
ហើយលោកអ្នកអាចជ្រើសរើសទីតាំងសម្រាប់រក្សាទុកវីដេអូទាំងនោះដោយ
Browse នៅកន្លែង Save to ក្នុងរូបខាងលើ។
ដូច្នេះ ប្រសិនបើលោកអ្នកចង់ដោនឡូដវីដេអូជាកញ្ចប់ Playlist
ដូចខាងលើនេះ គឺថា Freemake Video Downloader អាចជួយអ្នកបាន។
No comments:
Post a Comment