ទើបតែបញ្ចេញ កម្មវិធី evasi0n 1.0.3 កាលពីម្សិលមិញ ដើម្បីកែបញ្ហា ជាប់គាំងរូបអេបផល នៅលើ iPad mini 2 ឥឡូវ ក្រុម evad3rs បានបញ្ចេញ កម្មវិធី evasi0n កំណែទំរង់ថ្មី 1.0.4 ហើយ ដើម្បី កែបញ្ហា ជាប់គាំងរូបអេបផល នៅលើ iPad mini 2 ជាចុងក្រោយ ព្រមទាំងកែ ចន្លោះប្រហោង សុវត្ថិភាព សំខាន់ 2 ដែលបានរាយការណ៍ដោយ លោក winocm ដែលមួយទាក់ទងនឹង kernel payload និង មួយទៀត ទាក់ទងនឹង bootstrap tar file verification។ អ្នកដែលមិនទាន់ Jailbreak អាចដោនឡូដ កំណែទំរង់ថ្មីនេះ ពីវិុបសាយ: http://evasi0n.com/។
សំរាប់ អ្នកដែលបាន Jailbreak រួចហើយ evad3rs បានណែនាំ អោយអាប់ដេត កញ្ចប់មួយឈ្មោះ evasi0n 7.x untether នៅក្នុង Cydia។
ដើម្បីអាប់ដេត សូមបើក កម្មវិធី Cydia រួចរង់ចាំអោយវា Reload អោយចប់។ បន្ទាប់មក ចូលទៅ Changes-> ចុចលើកញ្ចប់មួយឈ្មោះ evasi0n 7.x untether -> Modify-> Upgrade-> Confirm រួចចុច Reboot Device ជាការស្រេច៕
No comments:
Post a Comment