សម្រាប់ ថ្ងៃនេះវិញ ខ្ញុំ នឹងបង្ហាញ ក៏ដូចជា ចែករំលែក ហ្គេមមួយនេះ ជូនដល់ ប្រិយមិត្ត សាជាថ្មី ម្តង ទៀតហើយ ប៉ុន្តែម្តងនេះ គឺសម្រាប់លេង នៅលើកុំព្យូទ័រ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលមាន កុំព្យូទ័រ អាចដំឡើង វាលេងបាន ដោយសេរី។ ហើយវាក៏ មិនទាមទារ កុំព្យូទ័រ អ្នកខ្ពស់ នោះទេ ត្រឹមតែ ដំណើរការ Windows 98, 2000, XP, Vista, 7, 8 និង 8.1។


ចំពោះការ លេងវិញពិតជា ពិសេសមែនទែន អាចលេង រហូតបាន ទាល់តែបី នាក់ឯណោះ។ មុននឹងដំណើរការ ហ្គេមនេះ បានអ្នកត្រូវ ចុចលេង 5 ដើម្បីដាក់កាក់ រួចចុចលេខ 1 សម្រាប់លេង ម្នាក់ឯង, ចុចលេខ 2 លេងពីរនាក់ និងចុចលេខ 3 សម្រាប់លេងគ្នា បីនាក់។
រីឯការបញ្ជាវិញ៖
ដៃទី 1
- ចុច ctrl នៅខាងឆ្វេងដើម្បីវាយ
- ចុច Alt លោត
- សញ្ញាព្រួញនៅខាងស្តាំដៃ សម្រាប់បញ្ជា ទៅមុខក្រោយ ឡើងលើ ចុះក្រោម
- ចុច អក្សរ A វាយ
- ចុចអក្សរ S លោត
- ចុចអក្សរ R, D, F, G សម្រាប់បញ្ជា ទៅមុខក្រោយ ឡើងលើ ចុះក្រោម
- ចុច ctrl នៅខាងស្តាំដើម្បីវាយ
- ចុច Shift នៅខាងស្តាំ សម្រាប់លោត
- ចុចអក្សរ I, J, K, L បញ្ជាទៅមុខក្រោយ ឡើងលើ ចុះក្រោម
No comments:
Post a Comment