1.ការ Uninstall តាមរយៈ Control Panel
វិធីសាស្ត្រទីមួយនេះទាក់ទងនិងការ Uninstall តាម Control Panel ដែលភាគច្រើនយើងបានដឹងរួចមកហើយ ដែលវាមានភាពងាយស្រួលជាជាង Uninstall តាមវិធីសាស្ត្រដ៏ទៃ។ជាទូទៅអ្នកគ្រាន់តែចូលទៅក្នុងControl Panel -> Programs -> Programs and Features បន្ទាប់មកអ្នកធ្វើការជ្រើសរើសនូវកម្មវិធីណាមួយដែលអ្នកចង់ ធ្វើការ Uninstall។
2.ការ Uninstall តាមរយៈ Shortcut របស់កម្មវិធី
ជាទូទៅរាល់កម្មវិធីពេលដំឡើងរួចតែងតែមាន Uninstall Shortcut របស់វាសម្រាប់ធ្វើការ Uninstall កម្មវិធីទាំងនោះ។ដោយអ្នកគ្រាន់តែចូលទៅរកនៅក្នុង Start Menu សម្រាប់(Window vista និង Window 7)រីឯសម្រាប់ Window 8 យើងចូលទៅក្នុង Start Screen អ្នកនិងឃើញ។បន្ទាប់មកអ្នកគ្រាន់តែចុចទៅលើ Uninstall Shortcut ទៅជាការស្រេច។
3.ការ Uninstall តាមរយៈ Uninstall.exe
កម្មវិធីជាច្រើនតែងតែមាន File មួយដែលមានឈ្មោះថា Uninstall.exe ហើយUninstall.exeនេះអ្នកអាចឃើញវានៅទីតាំង Folder ដែលយើងបានធ្វើការ Install ។
4.ការ Uninstall តាមរយៈ Setup MSI File
ចំណែកឯនេះជាវិធីសាស្ត្រមួយទៀតដែលយើងនិងធ្វើការបង្ហាញពីការ Uninstall កម្មវិធីដោយប្រើប្រាស់ MSI File អោយអ្នកដឹង។
5.ការ Uninstall តាមរយៈ Start Screen ក្នុង Window 8
ដោយហេតុថានៅក្នុង Window 8 ការ Uninstall កម្មវិធីមានភាពងាយស្រួលនៅលើ Start Screen ដោយគ្រាន់តែ Right Click ទៅលើ Software ដែលអ្នកចង់ធ្វើការរួចចុចយកពាក្យ Uninstall ។
6.ការ Uninstall តាមរយៈកម្មវិធីជំនួយ
ចុងក្រោយនេះគឺជាវិធីសាស្ត្រមួយដែលយើងអាចធ្វើការ Uninstall នូវកម្មវិធីបានដោយប្រើប្រាស់កម្មវិធីជំនួយក្នុងការ Uninstall កម្មវិធីទាំងនោះ។ ចំពោះកម្មវិធីជំនួយនោះរួមមានដូចជា Your Uninstaller, Advanced System Care,Ashampoo Uninstaller 4.2, Revo Uninstaller Pro 2.5.5 ជាដើម។ លោកអ្នកអាចប្រើកម្មវិធីទាំងនោះ និងត្រូវចំណាយសម្រាប់ License វាឬឥតគិតថ្លៃទៅតាមប្រភេទនិងលក្ខខណ្ឌរបស់ Software និមួយៗ។
នៅទីបញ្ចប់លោកអ្នក នឹងអាចស្វែងយល់អំពីវិធីនៅក្នុងការ Uninstall កម្មវិធីទាំង ៦ យ៉ាងដែលយើងបានបង្ហាញនៅខាងលើ ហើយលោកអ្នកក៏អាចអនុវត្តនៅក្នុងការ Uninstall កម្មវិធី តាមរបៀបណាមួយក្នុងរបៀបទាំង ៦ បានយ៉ាងងាយស្រួល៕
No comments:
Post a Comment