ជាធម្មតារបស់មនុស្ស ពេលដែលមានបញ្ហាសុខភាពតែងតែបង្ហាញ នូវសញ្ញាមកខាង ក្រៅ
ដូចជាការឈឺក្បាល វិលមុខ ចុកពោះជាដើម។ ចំណែកឯកុំព្យូទ័រ
ក៏មិនខុសពីមនុស្សនោះដែរ ។ ខាងក្រោមនេះ
គឺជាការបង្ហាញនូវរបៀបកត់សំគាល់មួយចំនួន
នៅពេលដែលមេរោគឆ្លងចូលក្នុងកុំព្យូទ័ររបស់លោកអ្នក៖
១. កុំព្យូទ័ររបស់លោកអ្នក មានដំណើរការខុសប្លែកពីសព្វដង ដូចជាមានដំណើរការនូវ services ផ្សេងៗទៀតដែលមិនធ្លាប់មានពីមុនមក។
២. កុំព្យូទ័ររបស់លោកអ្នកបង្ហាញនូវ Message ឬក៏រូបភាពផេ្សងៗ ដែលអ្នកមិនបានធ្វើវាឱ្យកើត ឡើង ។
៣. ឮនូវសំឡេងដែលមិនបានធ្វើ និង played ទៅមកៗ ។
៤. ដំណើរការកម្មវិធីដែលអ្នកមិនប្រើការ និង ប្រើ CPU ច្រើន
ដែលនឹងធ្វើឲ្យ CPU ឡើងខ្លាំងឆាប់ គាំងកុំព្យុទ័រ លោកអ្នកអាចចុច
Ctrl+Alt+Delete ដើម្បីមើលដំណើរការរបស់ CPU។
៥. លោកអ្នកមិនអាច Access ទៅកាន់ Drive របស់កុំព្យូទ័រអ្នកបាន ។
៦. លោកអ្នកឃើញ Menus កុំព្យូទ័ររបស់អ្នកខុសពីធម្មតា ។
៧. Personal firewall (Firewall របស់ windows)
ប្រាប់អ្នកថា មានកម្មវិធីមួយចំនួន ត្រូវការភ្ជាប់ទៅ កាន់ Internet
តាមពិតវាមិនមែន ជាកម្មវិធីដែលអ្នកបានដំណើរការនោះទេ ។
៨. មិត្តភ័ក្រ្តរបស់អ្នក ប្រាប់អ្នកថាពួកគេបានទទួល E-mail ពីអ្នកទាំងអ្នកមិនបាន ផ្ញើអី្វទៅពួកគេ សោះ ។
៩. កុំព្យូទ័ររបស់លោកអ្នក ដើរឈប់ៗញឹកញាប់ ឬក៏យឺតទៅៗ នៅពេលដែលលោកអ្នក ដំណើរ ការកម្មវិធីណាមួយ ។
១០. អ្នកទទូលបាននូវ Error message ជាច្រើនពី system របស់កុំព្យូទ័រលោកអ្នក ។
១១. OS របស់កុំព្យូទ័រលោកអ្នកនឹងមិនដំណើរការ
នូវពេលដែលលោកអ្នកចុច Button Start ឬ Files និង Folders ត្រូវបានលុបឬ
កែនូវទិន្នន័យ ឬក៏ Extension ។
១២. សកម្មភាព Web browser របស់លោកអ្នកខុសពីធម្មតាដូចជា លោកអ្នកមិនអាចបិទវាបាន ជាដើម ។
ចំនុចមួយចំនួនដើម្បីកម្ចាត់មេរោគកុំព្យូទ័រ
ជំហានទី១៖ នៅពេលលោកអ្នកដឹងថាកុំព្យូទ័រ
របស់អ្នកមានមេរោគ អ្នកត្រូវប្រញាប់ផ្តាច់កុំព្យូទ័រ របស់អ្នកពីប្រព័ន្ធ
Network និង Internet ដើម្បីកុំឲ្យមេរោគ
នៅលើកុំព្យូទ័ររបស់លោកអ្នកបំបែកទៅកាន់កុំព្យូទ័រផេ្សងៗទៀត ។
ជំហានទី២៖ ប្រសិនបើលោកអ្នកមានកម្មវិធីកម្ចាត់មេរោគ
ចូលអ្នកដំឡើងហើយ Scan នូវកុំព្យូទ័រ របស់អ្នក ។
អ្នកប្រាកដថាកម្មវិធីកម្ចាត់មេរោគរបស់អ្នកបាន Updated ទាន់ពេល
(កុំយកកុំព្យូទ័ររបស់អ្នកដែលមានមេរោគទៅ Update លើ Internet) ។
ជំហានទី៣៖ ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនអាច Load ដល់
Windows ទេនោះសូម restart កុំព្យូទ័រ របស់អ្នក ហើយចូលក្នុង Safe mode (ចុច
F8 ជ្រើសរើសយក Safe mode) បន្ទាប់មក Scan
ជាមួយកម្មវិធីកម្ចាត់មេរោគរបស់អ្នក ។
ជំហានទី៤៖ ក្នុងករណីដែលកុំព្យូទ័ររបស់អ្នកមិនអាចចូល
Safe Mode បានលោកអ្នកអាចប្រើនូវ CD សង្រ្គោះមួយចំនូនដូចជា Hirens’ boot CD
ជាដើម ។ បន្ទាប់ពី Boot តាមរយៈ CD សង្រ្គោះដល់ Window ហើយលោកអ្នកអាចស្វែង
រកនូវមេរោគ និងអាចលុបវាបាន (អ្នកអាច copy ទិន្នន័យរបស់អ្នកចេញសិនក៏បាន) ។
នៅពេលដែលមេរោគ នៅលើកុំព្យូទ័ររបស់អ្នក ត្រូវបានលុបនោះ
នឹងទទួលរងនូវការរំខានពី message ផ្សេងៗដែល message ទាំងនេះកើតឡើង
ពីតម្លៃដែលមេរោគបានបង្កើតនៅក្នុង registry
ជំហានទី៥៖ បន្ទាប់ពីប្រើនូវ CD សង្រ្កោះរួចមកលោកអ្នកគួរតែ Scan កុំព្យូទ័រលោកអ្នកជាមួយ នឹងកម្មវិធីកម្ចាត់មេរោគ ដែលបាន Update ម្តងទៀត ៕
No comments:
Post a Comment