ថ្វីត្បិតតែទូរស័ព្ទចេញមកយូរហើយក្តី តែវាទទួលការពេញនិយមគួសមនៅក្នុងទីផ្សារប្រទេសកម្ពុជា។ Cambodroid ធ្លាប់បានសរសេរម្តងហើយនៅក្នុងប្រកាសមុនៗ អំពីរបៀបដំឡើង ខ្មែរយូនីកូដ នៅលើ Galaxy Ace (Cooper) GT-S5830 តែស្ថិតនៅលើ Gingerbread (2.3.7) តែប៉ុណ្ណោះ។
ពេលនេះខ្ញុំសូមណែនាំ អំពីរបៀបតម្លើងខ្មែរយូនីកូដដាក់ Galaxy Ace និងតម្លើងជំនាន់ Android ដល់ 4.2.2 (Jelly Bean) តែម្តង។សូមអនុវត្តតាមជំហ៊ានខាងក្រោម៖
- ទាញយក Fimware Galaxy Cooper-JellyBean-khmer.zip
- ទាញយក recovery-clockwork-5.0.2.6-galaxyace-fix.zip
- ចំលង file ដែលបាន ទាញយកដាក់ចូលក្នុង sdcard
- បិទទូរស័ព្ទ
- បើកទូរស័ព្ទចូលក្នុង stock recovery ដោយចុច Home + Power
- ជ្រើសយក update from external storage
- ជ្រើសយក recovery-clockwork-5.0.2.6-galaxyace-fix.zip ហើយជ្រើសយក yes
- reboot ទូរស័ព្ទម្តងទៀត នោះលោកអ្នកនឹងចូលទៅកាន់ CWM ហើយ
- wipe data/factory reset
- ជ្រើសយក install zip from sdcard
- ជ្រើសយក Galaxy Cooper-JellyBean-khmer.zip ហើយរង់ចាំឲ្យវា flash ចប់
- reboot ទូរស័ព្ទជាការស្រេច
បញ្ជាក់៖ firmware នេះមានមកជាស្រេចនូវ ពុម្ពអក្សរខ្មែរយូនីកូដ។ លោកអ្នកគ្រាន់តែទាញយក keyboard ពី Playstore គឺជាការស្រេច។