សំរាប់លោកអ្នក ដែល លេង FreeMyApps សន្សំពង់ ដូរយកកាតកោស iTunes ដើម្បី ទិញអីវ៉ាន់ ក្នុង App Store ឬ លោកអ្នក ដែលប្រើ កម្មវិធី Pandora/Spotify ប្រាកដជា ស្គាល់អ្វីទៅ VPN ឬប្រើ VPN មិនខាន។ ការប្រើ VPN គឺជា ការបញ្ឆោត កម្មវិធី ថា iPhone/iPad យើង ប្រើ IP នៅប្រទេសផ្សេង។ ថ្ងៃនេះ យើងសូមណែនាំ កម្មវិធី បើក VPN ដែលឥតគិតថ្លៃ ហើយងាយស្រួលប្រើ ដោយគ្រាន់តែ ចូលទៅបើក នៅក្នុង Settings ប៉ុណ្ណោះ។
តំរូវការជាមូលដ្ឋាន:
- គណនី Apple ID (មើលវិធីបង្កើតនៅទីនេះ: http://wp.me/p1DX6F-n6)
- iPhone, iPad ឬ iPod Touch iOS 5.1 ឡើងទៅ
- កម្មវិធី TunnelBear VPN ដោនឡូដ Free ពី App Store: http://georiot.co/2zVa
វិធីអនុវត្ត
1. ជាដំបូង សូមចូលបើក កម្មវិធី App Store រួចចូលទៅ ថេប Search ហើយវាយពាក្យ TunnelBear VPN រួចចុច FREE-> INSTALL APP រួចវាយ គណនី Apple ID ចូល ដើម្បីដំឡើង។2. បន្ទាប់មក បើកកម្មវិធី TunnelBear VPN នេះ ហើយចុច Create a free account។ រួចវាយ ព័ត៌មានផ្ទាល់ខ្លួន របស់លោកអ្នកចូល:
- First Name: ឈ្មោះ
- Last Name: ត្រកូល
- Email: អសយដ្ឋាន អីុម៉ែល របស់លោកអ្នក
- Password: លេខសំងាត់ សំរាប់បើកចូលកម្មវិធី
បន្ទាប់មក ចុចប៊ូតុង Create Free Account-> I Agree។ នោះ កម្មវិធីនេះ នឹងផ្ញើអីុម៉ែល ដើម្បីបញ្ជាក់ ការចុះឈ្មោះ ទៅកាន់ អីុម៉ែល របស់លោកអ្នក។
3. បើកកម្មវិធី Mail នៅលើ iPhone/iPad របស់លោកអ្នក រួចរកមើល ម៉ែល ដែលមានឈ្មោះ support@tunnelbear.com រួចចុចបើកវា។ បន្ទាប់មក ចុចលើលីង Verify my Account នោះលោកអ្នក នឹងបានឃើញសារថា “Thanks! Your email address has been confirmed.” ដែលនេះ បញ្ជាក់ថា លោកអ្នក បានសំរេចក្នុងការ ចុះឈ្មោះ ជាមួយ tunnelbear ហើយ។
4. បន្ទាប់មក បើកកម្មវិធី TunnelBear VPN ម្តងទៀត រួចវាយ អសយដ្ឋានអីុម៉ែល និងលេខសំងាត់ កាលពីជំហានទី 2 ចូល រួចចុចប៊ូតុង Login។ បន្ទាប់មក វានឹងចេញផ្ទាំង Install TunnelBear សូមចុច YES នោះវា នឹងបើកកម្មវិធី Safari។
សូមរំកិលចុះក្រោម រួចចុច ប៊ូតុង I’m Ready!។ រួចមក សូមចុច ប៊ូតុង Install-> Install Now ដើម្បីដំឡើង Profile ចូលទៅក្នុងម៉ាសីុន។ រួចចុច ប៊ូតុង Done ជាការស្រេច។ ការដំឡើង បានសំរេច នោះវា នឹងចេញផ្ទាំងថា Installation Complete! មិនខាន។
ចុច Open the App ដើម្បី បើកកម្មវិធី រួចមើល ផ្ទាំងណែនាំកម្មវិធី ហើយចុចប៊ូតុង Done។
ចំណាំ: កម្មវិធីនេះ នឹងផ្តល់ជូន ទំហំដោនឡូដ ឥតគិតថ្លៃ ចំនួន 500MB ជារៀងរាល់ខែ ហើយបើលោកអ្នក ប្រើមិនគ្រប់ អាចជាវ សេវាគិតថ្លៃ របស់វា បន្ថែមបាន។
វិធីបើកប្រើ VPN
5. ដើម្បីបើកប្រើ VPN នោះ លោកអ្នក គ្រាន់តែ បើកកម្មវិធី Settings-> General-> VPN ហើយក្នុងប្រអប់ Choose a Configuration… រើសយក VPN ប្រទេសណាមួយ ដែលចង់ប្រើ រួចចុចលើវា។ រួចហើយ ត្រង់ពាក្យថា VPN សូមចុចបើក ON ជាការស្រេច។ ការបើកប្រើ VPN បានសំរេច នោះលោកអ្នក នឹងបានឃើញ ពាក្យថា VPN នៅលើ Status Bar មិនខាន។សាកល្បងបើក កម្មវិធី FreeMyApps លមើល នោះ លោកអ្នក នឹងបានកម្មវិធី Sponsored ច្រើន ជាងមុន មិនខាន៕