សំរាប់ លោកអ្នក ដែលទិញ iPhone 4/5 មួយតឹក សូមប្រយ័ត្ន ប៉ះ ទូរស័ព្ទ Original Unlock ក្លែងក្លាយ ព្រោះឥឡូវ មានល្បិចខូច បន្លំកែ ជើងសីុមភ្ជាប់ទ្រនាប់សីុមជាស្រេច ហើយគេប្រាប់ថា ជា iPhone Original Unlock។ លោក អ៊ូ បវរ និងលោក Viche Bon នៃក្រុម Facebook ឈ្មោះថា iOS Khmer Users បានព្រមាន អំពីគ្រោះថ្នាក់នេះ។ លោក Viche Bon បានសរសេប្រាប់ សមាជិកក្រុមលោកថា:
” ព័ត៌មានពិសេស៖ រំលឹកអតីតកាលពីរខែមុនបង អ៊ូ បវរ បានជួបប្រទះនឹង អាយហ្វូន របស់ភ្ញៀវដែលយកមកអោយគាត់ ឡើងជំនាន់ 7.x.x ពេលឡើងហើយ មិនអាចឆែកលុយ ក៏គាត់បាន Check iMei ម្តងទៀត បង្ហាញថាវាជាប្រភេទ Lock ទើបដោះម៉ាស៊ីនមើលឃើញថា មានគេកែជើងស៊ីម ដែលធ្វើអោយយើង មើលពីក្រៅមិនដឹង ហើយដែលភ្ញៀវបានទិញវា ពីអ្នកលក់ដែលគេប្រាប់ថាវាជាប្រភេទ Original Unlock. មកដល់ឥឡូវនេះ ខ្ញុំទទួលបានពត៌មានដូចរឿងខាងលើម្តងទៀត គឺអ្នកទិញនៅផ្សារឃ្លាំងរំសែវ ដែលជាបងរបស់ Admin Veasna Smile(ជនរងគ្រោះ) ដែលគាត់ទិញពីអ្នកលក់។ ដូច្នេះ មុននឹងអ្នកសំរេចចិត្តទិញ អាយហ្វូន ថ្មី ឬ មួយទឹក សូមប្រយត្ន័ចំពោះរឿងនេះ ធ្វើតាមរបៀបខាងក្រោម៖
- បើ Model ZA or ZP កុំខ្វល់ វាដឹងតែ Original Unlock ហើយ
- ប៉ុន្តែបើក្រៅពីហ្នឹង ចំណាយលុយ ១ ដុល្លា សំរាប់អោយគេ Check iMei (ច្បាស់ ១០០ ភាគរយ) ឬ ឆែកវេបសាយនេះ http://iphoneimei.info/ (មិនច្បាស់១០០ភាគរយ) សំរាប់ជំនាន់៥ ឬ ៦
- ប៉ុន្តែបើជំនាន់ ៧ វិញ ធ្វើការឆែកលុយ ប្រសិនវា មិនបង្ហាញលុយអោយយើងទេ បែរជាចុច Call ទៅវិញ មានន័យថា អាយហ្វូននឹងជាប្រភេទ Lock ហើយ “
ដូចខ្លឹមសារ ខាងលើ សូមធ្វើការ ប្រុងប្រយ័ត្ន មុននឹងទិញ iPhone មួយតឹក ហើយបើទិញ គួរទិញហាង ឬអ្នកស្គាល់គ្នាណា ដែលគួរទុកចិត្តបាន៕
No comments:
Post a Comment