ចំណាំ មុននឹងអនុវត្តតាមអត្ថបទនេះ សូមធ្វើការ Backup ទិន្នន័យពី USB Flash drive របស់លោកទុក ជាមុនសិន ។សូមទាញយកកម្មវិធី EaseUS Partition Master ដោយឥតគិតថ្លៃ នៅទីនេះ ។ បន្ទាប់ពីដំឡើងរួច សូមដំណើរការកម្មវិធី និងជ្រើសយក Go to main screen ។
បន្ទាប់មក លោកអ្នកនឹងឃើញមាន Unallocated នៅត្រង់ partition របស់ USB Flash របស់លោកអ្នក
សូមចុច Select លើ Drive របស់ USB Flash របស់លោកអ្នក និងធ្វើការ Format ឫ Delete ប៉ុន្តែដើម្បីជាភាពងាយស្រួល សូមចុច Delete តែម្តង ។
បន្ទាប់មក សូមចុច Select លើ Unallocated របស់ USB Flash Drive របស់លោកអ្នកម្តងទៀត និងធ្វើការ Create
បន្ទាប់មកទៀត លោកអ្នកនឹងឃើញផ្ទាំងនេះបង្ហាញឡើង។ សូមកំណត់លក្ខណៈមួយចំនួន ដូចជា ឈ្មោះ(Partition Label) ប្រភេទរបស់ប្រព័ន្ធ(File System) ជាដើម និងចុច OK ។
ជាចុងក្រោយ សូមចុច Apply និងធ្វើការរង់ចាំ ជាការស្រេច។
សូមរីករាយជាមួយនឹង ទំហំដើមរបស់ USB Flash របស់លោកអ្នកជាថ្មីម្តងទៀត។