ការពិតណាស់មនុស្សរាល់គ្នាដែលជាម្ចាស់កុំព្យូទ័រ
នឹងយល់ដឹងបានច្រើនចំពោះប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត។មនុស្សភាគ
ច្រើនព្រួយបារម្ភចំពោះពពួក malware ហើយ
យើងខ្ញុំជឿជាក់ថាមានតែកុំព្យូទ័រមួយចំនួនតូចដែលមិនបានដំឡើង
កម្មវិធីកម្ចាត់មេរោគឬក៏ប្រព័ន្ធសុវត្ថិភាពដទៃទៀតដែលទាក់ទង ផ្នែកទន់ឬហៅថា
Software។ ទោះជាយ៉ាងណាក៏ដោយមានឧបករណ៍កុំព្យូទ័រសំខាន់ៗមួយចំនួនដែលមនុស្ស
ភាគច្រើនមិននិយមប្រើតែបើទោះជាយ៉ាងនេះក៏ដំណើរការរបស់ពួកវា
មានភាពចាំបាច់ព្រមទាំងមានភាពទៀងទាត់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព ។
ប្រសិនបើ
អ្នកមិនប្រាកដថាអ្នកគូរតែធ្វើយ៉ាងដូចម្ដេចទើបល្អៗដូច្នេះ
ក្រោយអ្នកបានអានអត្ថបទនេះរួចខ្ញុំនឹងបង្ហាញអ្នកនូវឧបករណ៍ទាំង
ប្រាំមួយដែលនឹងធ្វើឱ្យការងាររបស់អ្នកធ្វើបានយ៉ាងងាយស្រួលជា
មួយកុំព្យូទ័ររបស់អ្នកព្រមទាំងទិន្នន័យក៏មានសុវត្ថិភាពហើយ
ប្រព័ន្ធកុំព្យូទ័រមួយចំនួនក៏នៅឋិតថេរ
សរុបមកគឺកុំព្យូទ័រដែលអ្នកបានសាកល្បងក៏មានភាពប្រសើរជាងមុន ផងដែរ។
ខាងក្រោមនេះគឺជាកម្មវិធីទាំងប្រាំមួយដែលយើងគ្រប់គ្នាមិនសូវប្រើ៖
១)កម្មវិធី Backup
តើអ្នកមានភាពពិបាកមែនទេ?
វាមិនដូចជាកម្មវិធី backup ទេ
គឺវាជាឧបករណ៍សម្ងាត់ដែលគ្មាននរណាម្នាក់ដឹង
ជាមួយគ្នានេះដែរមានមនុស្សភាគច្រើនមិនដែលខ្វាយខ្វល់រាល់ ទិន្នន័យរបស់ពួកគេទេ
ឬពួកគេក៏មិនដែលដំណើរការកម្មវិធីbackup
នៅឡើយដែរ។ដើម្បីជ្រាប់ច្បាស់សូមមើលពីខាងក្រោមជាបន្ត។
-ហេតុផលដើម្បីប្រើប្រាស់កម្មវិធីbackup៖
-អ្នកនឹងមានការចំលងទិន្នន័យរបស់អ្នកលើទីពីរក្នុងបញ្ហានេះការចំលងឯកសារផ្សេងៗដោយនឹងត្រូវបានបាត់បង់ឬខូច។
-ទិន្នន័យរបស់អ្នកគឺមានតម្លៃណាស់ការbackupនឹងជួយសន្សំសំចៃធនធានអ្នក ក្នុងការព្យាយាមស្វែងរកឯកសារដែលបានខូចឬបាត់បង់ត្រឡប់មកវិញ ។
-ការជ្រើសរើសកម្មវិធី Backup
មកប្រើគឺគេនិយមប្រើកម្មវិធី Fbackup សម្រាប់ backup
ដោយគ្មានភ្ជាប់អ៊ីនធឺណិត និង កម្មវិធី backup Mozy fory ដែល backup
តាមអ៊ីនធឺណិត(2GB free).
២.ការគ្រប់គ្រងលេខសម្ងាត់
ប្រសិនឈ្មោះរបស់អ្នកមិនមែនជាទិន្នន័យ
អ្នកប្រហែលជាមានការពិបាកក្នុងការចងចាំភារកិច្ចជាច្រើននៅពេលបច្ចុប្បន្ន និង
ពេលបន្ទាប់។យ៉ាងណាក៏ដោយ ចំណុចទីមួយដែលអ្នកត្រូវធ្វើ
គួរតែមានលេខសម្ងាត់ខុសៗគ្នាសម្រាប់គ្រប់ account និង
ទីពីរលេខសម្ងាត់របស់អ្នកគួរតែឧស្សាហ៍ផ្លាស់ប្ដូរដើម្បីការពារ
ខ្លួនឯងពីជនអាក្រក់ដែលមានបំណងមិនល្អមកលើអ្នកក៏ដូចជា ទិន្នន័យទាំងមូល។
ហេតុផលក្នុងការគ្រប់គ្រងលេខសម្ងាត់៖
-មិនត្រូវភ្លេចលេខសម្ងាត់ម្ដងទៀត(គួររក្សាលេខសម្ងាត់ទុកកន្លែងណាមួយជៀសវាងការភ្លេច)
-គួរបញ្ចូលលេខសម្ងាត់ មានលេខ អក្សរ
និងនិមិត្តសញ្ញាលាយឡំគ្នាដើម្បីឱ្យ accountរបស់អ្នកមានសុវត្ថិភាព
ទោះបីជាវាមានភាពស្មុគស្មាញបន្តិចប៉ុន្តែវាអាចការពារពីពួកដែលមានបំណងមិនល្អចំពោះអ្នក។
ដូចនេះអ្នកគួរតែប្រើកម្មវិធីគ្រប់គ្រងលេខសម្ងាត់របស់អ្នកឬអ្នកគូរតែកត់ត្រាឱ្យបានច្បាស់និងជាក់លាក់បំផុត។
-ការគ្រប់គ្រងលេខសម្ងាត់ដែលគួរប្រើកម្មវិធីPassword Manager៖
ការប្រើកម្មវិធី LastPass ឆ្លងតាម platform
broswer plugin ដែលផ្ទុក និង
មានលេខសម្ងាត់របស់អ្នកនៅកន្លែងណាដែលអ្នកអាចទៅ។
សម្រាប់ការរក្សានៅទីតាំងណាមួយ(local storage) ខ្ញុំគិតថាគួរប្រើ កម្មវិធី
KeePass។
៣-ការប្រើកម្មវិធី ឬ Driver Update
-បច្ចុប្បន្នអ្នករាល់គ្នាគឺស្គាល់ពពួកមេរោគ
អ្នកក្លែងបន្លំ (Hackers)
ហើយនឹងការកំចាត់មេរោគលើប្រព័ន្ធសុវត្ថិភាពផ្សេងៗដែលមានការគំរាមកំហែង
ដែលបណ្ដាលឱ្យប្រព័ន្ធ online មាន ភាពយឺតយូរ។
ហើយខ្ញុំប្រាកដថាអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ឮអំពីរន្ធ
សុវត្ថិភាពក្នុងកម្មវិធីនីមួយៗដែរ។ កំឡុងពេលកម្មវិធីជាច្រើន
installប្រព័ន្ធសុវត្ថិភាពវានឹង updateដោយស្វ័យប្រវត្តិ
ហើយកម្មវិធីមួយចំនួននឹងមិនដំណើរការឡើយ បើទោះបីជា
អ្នកប្រើមិនបានចាប់ផ្ដើមកំណែទម្រង់(update)កម្មវិធីនេះ។
ហេតុផលដើម្បី Upgradeឧបករណ៍កុំព្យូទ័រ៖
-ជំនួយក្នុងការជួសជុលប្រព័ន្ធរន្ធសុវត្ថិភាព
-ជួយជួសជុលដើម្បីសម្លាប់ ហើយនឹងចាប់យករូបរាងថ្មី
-ឧបករណ៍Upgrade ដែលគួរប្រើ៖
ប្រហែលជាមូលហេតុនេះ
ដែលមនុស្សភាគច្រើនមិនប្រើឧបករណ៍កុំព្យូទ័រទាំងនេះគឺមកពីពួកគេ មិនមានបញ្ចូល
software ឬ hardware ។
យ៉ាងណាមិញពួកវានៅតែមានភាពងាយស្រួលប្រើក្នុងការត្រួតពិនិត្យព័ត៌មានថ្មីៗ
(update) ដោយខ្លួនឯង។ ខ្ញុំគិតថាកម្មវិធី Device Doctor ប្រើសម្រាប់ driver
updates រីឯ កម្មវិធីUpdate Notifier ប្រើសម្រាប់ស្វែងរក software updates
។
៤.កម្មវិធីUninstaller
យើងទាំងអស់គ្នាត្រូវដំឡើងផ្នែកទន់ (software)
ដើម្បី សាកល្បងវា
ហើយបន្ទាប់ពីដំឡើងមិនគួរប្រើវាម្ដងទៀតទេ។ដូច្នេះវាស្ថិតនៅ
កន្លែងដែលបានដំឡើងហើយក៏ចាប់យកផ្ទៃទំនេរ (space)។ ទោះបីខូច
វាប្រហែលជាចាប់ផ្ដើមជាមួយប្រព័ន្ធ Windows ហើយនៅមានទៀតក្នុងពេលបច្ចុប្បន្ន
និង ពេលបន្ទាប់ ហើយក៏ចាប់យកបញ្ហារបស់យើង។
វាប្រព្រឹត្តទៅមានភាពរឹងមាំ។ ហេតុអ្វីបានជាកម្មវិធី uninstaller វាមានភាពសាមញ្ញ?
ហេតុផលដើម្បីប្រើប្រាស់កម្មវិធី Uninstaller ៖
-ជួយបន្ថែមផ្ទៃទំនេរលើ hard drive របស់អ្នក។
-ដំឡើងល្បឿនប្រព័ន្ធដំណើរការរបស់អ្នក បើសិនផ្នែកទន់ (software)ចាប់ផ្ដើមជាមួយប្រព័ន្ធ Windows ។
-ជួយធ្វើឲ្យ Start menu របស់អ្នកមិនរាយប៉ាយ។
កម្មវិធី Uninstaller ដែលគួរប្រើ៖
កម្មវិធី Uninstaller វាភ្ជាប់មកជាមួយ
window។ ទោះបីជាផ្នែកទន់ (software) មិនបញ្ជាក់នូវការងារនេះក៏ដោយ
ក៏វានៅតែធ្វើការបានល្អ! គេនិយមប្រើកម្មវិធី Revo Uninstaller និងកម្មវិធី
IObit Uninstaller ។
៥. កម្មវិធី Defragmenter
វាគ្មានបញ្ហាទេដែល file system
អ្នកមាននៅលើផ្ទៃ hard drive របស់អ្នក ហើយនៅពេល file system កាន់តែ ច្រើនការ
Refresh ក៏កាន់តែច្រើនដែរ។ បែបនេះហើយដែល hard drive
របស់អ្នកដើរយឺត។ចូលត្រួតពិនិត្យអត្ថបទនៅលើ file system
ខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។
ហេតុផលដើម្បីប្រើប្រាស់កម្មវិធី Defragmenter ៖
-ជួយធ្វើឲ្យ hard drive ដើរលឿន។
-កម្មវិធី Defragmenter ដែលគួរប្រើ៖
Defraggler ហើយនឹង Auslogics Disk Defrag គឺជាកម្មវិធីដែលជួយតម្រាបឯកសាររបស់អ្នកឲ្យមាន
សណ្ដាប់ធ្នាប់។
៦-ប្រព័ន្ធ Maintenance Software
ឧបករណ៍ប្រព័ន្ធ maintenance
ជាឧបករណ៍សម្រាប់សម្អាត (remove) បណ្ដោះអាសន្ននូវឯកសារឥតប្រយោជន៍
ជួយសម្អាតប្រព័ន្ធកុំព្យូទ័រព្រមទាំង boost ដើរលឿន។តាមពិតទៅប្រព័ន្ធ
maintenance software ភាគច្រើនវាភ្ជាប់មកជាមួយនឹងកម្មវិធី uninstaller,
defragmenter នឹងជួយការពារពពួក malware។
ដូច្នេះពួកវាទាំងអស់រួមបញ្ចូលក្នុងឧបករណ៍តែមួយដើម្បីរក្សាកុំព្យូទ័ររបស់អ្នកនៅក្នុងរូបរាងដ៏ល្អបំផុត។
ហេតុផលដើម្បីប្រើប្រាស់ប្រព័ន្ធ Maintenance Software ៖
-ជំនួយក្នុងការសម្អាត (remove) ឯកសារឥតប្រយោជន៍ ព្រមទាំងបន្ថែមផ្ទៃទំនេរ (space) ទៀត។
-ជួយជួសជុលប្រព័ន្ធសំឡេង នឹងប្រព័ន្ធ boost ដើរលឿនទៀតផង។
-ជួយសម្អាតរាល់ឯកសារ browser ក្នុងកន្លែងតែមួយ។
-២ប្រព័ន្ធ Maintenance Software ដែលគួរប្រើ៖
នេះគឺកម្មវិធី Glary Utilities នឹងកម្មវិធី Ccleaner ។ វាមានតួនាទីសម្អាតឯកសារឥតប្រយោជន៍ ជួយ
ថែរក្សាកុំព្យូទ័ររបស់អ្នកដើរលឿន ថែមទាំងជួយសម្អាតឯកសារ browser ទៀតផង។
ប្រភព៖http://korkhorkhmer.wordpress.com
No comments:
Post a Comment