ដោយសារតែ Samsung ជាពពួកទូរស័ព្ទមិនជាប់ lock bootloader នោះទេ ជាហេតុធ្វើឲ្យយើងអាច flash kernel និង system firmware តាម recovery បានដោយមិនបាច់មានជំនួយពីកុំព្យូទ័រនោះទេ។ អ្វីដែលជាផលលំបាកនោះគឺ វានឹងធ្វើឲ្យក្រុមហ៊ុនពិបាកនឹងវាយតម្លៃថាតើ ទូរស័ព្ទដែលខូចពេលចូលទៅក្រុមហ៊ុនវិញគឺខូចដោយសារមូលហេតុអ្វី។
កាលពីលើកមុន Samsung បានដាក់ flash counter ដើម្បីរាប់ឲ្យដឹងថាតើយើងបាន flash recovery ឬ kernel ដែលមិនមែនជារបស់ Samsung ប៉ុន្មានដងហើយ។ តែក៏មានដំណោះស្រាយដោយប្រើប្រាស់ reset counter ចេញពីលោកច្រវាក់ភ្លើង(ChainFire)។
ពេលនេះ Samsung បានចេញ នូវវិធីថ្មីមួយទៀតគឺ RegionLock ដោយចាក់សោរមិនឲ្យប្រើស៊ីមនៅពេលទូរស័ព្ទប្រើនៅប្រទេសផ្សេង។ វិធីថ្មីនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នារអ៊ូរទាំយ៉ាងខ្លាំង ព្រោះបើសិនជាទូរស័ព្ទ ដែលចេញនៅតំបន់ណាមួយគឺមិនអាចប្រើនៅស៊ីមកាតនៅតំបន់ផ្សេងទៀតបាននោះទេ។
ដើម្បីជាដំណោះស្រាយលោក ChainFire (ច្រវាក់ភ្លើង) បានបង្កើតជាកម្មវិធីតូចមួយដែលមានឈ្មោះថា RegionLock Away ដើម្បីបំបាត់បញ្ហាជាប់កូដស៊ីមកាតនេះ។ កម្មវីធីនេះបានប្រើប្រាស់សាកល្បងនៅលើ Galaxy Note 3 មកពីអាមេរិច((GT-N9005)។
ទាញយក RegionLock Away
របៀបប្រើប្រាស់៖សូមមើលវីដេអូនេះ
http://www.youtube.com/watch?feature=player_embedded&v=cE7wrCBUs_Y
No comments:
Post a Comment