
ឥលូវនេះអ្នកប្រើប្រាស់បានងាកទៅរកនិងប្រើប្រាស់ Windows 8 ជាបន្តបន្ទាប់ ខណៈដែលអ្នកប្រើ
ប្រាស់មួយចំនួនមានបញ្ហាក្នុងការតម្លើង .Net Framework 3.5 ឡើងទៅម្ដងៗត្រូវការទាញយក
ទិន្នន័យដ៏ធំពីអិនធើណេត។ តែតាមពិតទៅ .Net Framework 3.5 ត្រូវបានភ្ជាប់មកជាមួយ
Windows 8 រួចជាស្រេចគ្រាន់តែពេលតម្លើង Windows វាមិនត្រូវបាន Install ដោយស្វ័យប្រវត្តិ
នោះទេ។ តែក៏នៅមានវិធីតម្លើងវាមកវិញដែរដោយធ្វើតាមជំហានខាងក្រោម:
1. ដំបូងត្រូវដាក់ Windows 8 DVD ឬ USB Bootable ចូលកុំព្យូទ័រ
2. Right-Click លើ Start Menu ចូលទៅកាន់ Command Prompt (Run as Admin)
3. បន្ទាប់មកចម្លងកូដខាងក្រោមទៅបិតភ្ជាប់ រួចចុច Enter
dism.exe /online /enable-feature /featurename:NetFX3 /Source:G:\sources\sxs /LimitAccess
ចំណាំ: ត្រង់ Source:G: ត្រូវកែប្រែតាម Drive របស់ Windows (DVD ឬ USB Flash)
4. សូមរងចាំរហូតដល់ 100% នោះលោកអ្នកនឹងបានតម្លើង .Net Framework 3.5 រួចរាល់ជាមិនខាន
No comments:
Post a Comment