English version, click here.
UPDATE: បើអ្នកមាន Jellybean ហើយ, អ្នកអាចចូលទៅ Root តែម្ដងក៏បាន។
UPDATE: បើអ្នកមាន Jellybean ហើយ, អ្នកអាចចូលទៅ Root តែម្ដងក៏បាន។
សំរាប់តែទូរសព្ទ LG Optimus Vu F100L ឬ S តែប៉ុណ្ណោះ។ F100L និង S គឺជាទូរស័ព្ទពីរម៉ាកតែមួយ គ្រាន់តែ L គឺជាប្រភេទសំរាប់ប្រទេសកូរ៉េ,Sគឺជាប្រភេទអន្តរជាតិ។ ទូរសព្ទត្រូវមានថ្មដែលអាចនៅបានប្រហែលមួយម៉ោង ឬយ៉ាងហោចណាស់ក៏ 20% ដែរ។ ការ Root និង ដំឡើងSystem File គឺជាការបំពានលើកិច្ចសន្យាធានាទូរស័ព្ទ។ ខ្ញុំបានសាកលើទូរសព្ទ LG Vu របស់ខ្ញុំ ហើយបានជោគជ័យ ទោះបីជាធ្វើឡើងវិញច្រើនដងក៏នៅតែជោគជ័យ តែយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនធានាលើទូរស័ព្ទអ្នកឡើយ បើសិនគាំងទូរស័ព្ទ តែខ្ញុំជឿថាបើសិនជាអ្នកធ្វើតាមអ្វីដែលខ្ញុំបង្ហាញបានដូច១០០% នោះអ្នកនឹងមិនជួបបញ្ហាឡើយ។
គោលបំណង៖
តំឡើង Android Jellybean 4.1.2 (មិនខ្វល់ថាពីមុន Version ណាក៏ដោយ)
Root
តំឡើងយូនីកូដខ្មែរ ទាំងពុម្ភអក្សរ និង ក្ដារវាយ
ប្រភពឯកសារ៖
តំរូវការ
ប្រព័ន្ធអ៊ីនធើណេតកុំព្យូទ័រដើម្បីដោនឡូដឯកសារ (ប្រហែល 750 Megabytes)
ប្រព័ន្ធអ៊ីនធើណេតទូរស័ព្ទ (WIFI ឬ ប្រព័ន្ធទូរស័ព្ទ) (ប្រហែល 1 Megabytes)
កំរិតលំបាក៖ លំបាកមធ្យម
ពេលវេលា៖ ប្រហែល 30 នាទី (ដោយមិនគិតពីពេលដោនឡូដ)
ឯកសារត្រូវដោនឡូដ៖ (ចុចដើម្បីដោនឡូដ)
បើមាន Link ណាដែលខូចមិនអាចដោនឡូដបាន សូមCommentប្រាប់ខ្ញុំផង ដើម្បីអោយខ្ញុំបង្ហោះថ្មី។
១- Official ROM: Jellybean 4.1.2
២- LG Driver
របៀបធ្វើ
ក- តំឡើង Jellybean
UPDATE: បើអ្នកមាន Jellybean ហើយ, អ្នកអាចរំលង តំណាក់កាល «ក» នេះបាន។
1- ពន្លា (Extract) ឯកសារ LG United Mobile Driver, AIO P990 toolkit និង LG Root Tool
2- ចូលក្នុងថត LG United Mobile Driver ហើយបើក LG United Mobile Driver
3- ចុច Next បន្តបន្ទាប់ ហើយរង់ចាំ ដើម្បី តំឡើង Driver អោយបានជោគជ័យ
4- ចូលមកថត AIO P990 Toolkit វិញ ហើយបើក AIO-ToolKit.cmd (ឯកសារទី៣)
5- នៅលើ Keyboard វាយលេខ 6 បន្តាប់មក អក្សរ C
6- រើស Select Type យក 3GQCT ហើយ Phone mode យក Emergency
7- កន្លែង Select kdz file សូមចូលយក ROM ដែលត្រូវនឹង ប្រភេទទូរសព្ទអ្នក(ឯកសារទី១)
AIO Upgrade Toolkit |
8- បិទទូរស័ព្ទ ហើយចុចលើប៊ូតុង Volume + អោយជាប់បណ្ដើរ ដោតខ្សែ USB បណ្ដើរ រហូតដល់ទូរសព្ទលោតថា “Download”
9- នៅលើកុំព្យូទ័ររង់ចាំ អោយវាតំឡើង Driver ហើយ ទើបចុច Normal upgrade test
1- ចុច Upgrade start
1- រើសប្រទេស ហើយចុច OK
1- រង់ចាំរហូតដល់ឃើញពាក្យ S/W Upgrade Complete! (ប្រហែល15នាទី)។ ក្នុងពេលការតំឡើងបានប្រហែល 96% ទូរស័ព្ទនឹង Restart ខ្លួនវា ដូច្នេះមិនបាច់ធ្វើអ្វីវាទេ។
1- រួចរាល់
ខ- របៀប Root
UPDATE: បើអ្នកមាន Jellybean ហើយ, សូមតំឡើង Driver (តំណាក់កាលទី ក២ ដល់ ក៣) រួចទើបបន្តធ្វើតាមខាងក្រោម៖
1- នៅក្នុងទូរស័ព្ទ ចូល Setting ហើយ Security ហើយធីកយក Unknown Sources។
2- នៅក្នុងទូរស័ព្ទដដែល ចូល Setting ហើយ Developer ហើយធីក USB Debugging
3- ហើយនៅក្នុង Setting ចូល PC Connection ហើយយក USB Mode រើសយក MTP
4- ដោតឌុយចូលទូរស័ព្ទ
5- បើក LG_Root_Pack.exe (ឯកសារទី២)
6- រង់ចាំរហូតវាបញ្ចប់ ដោយចេញ Press any key to continue… សឹមវាយអក្សរអ្វីក៏បានលើ Keyboard
7- ទូរស័ព្ទនឹង Restart
8- រួចរាល់
គ- របៀប តំឡើងយូនីកូដខ្មែរ
1- នៅក្នុងទូរស័ព្ទ ចូល Setting ហើយ ចូល PC Connection ហើយយក USB Mode រើសយក Mass Storage។
2- ដោតឌុយទូរសព្ទចូលកុំព្យូទ័រ
3- កូពី ឯកសារ Kh F100L 4.1.2.zip ចូលក្នុងទូរសព្ទ (ដោយទុកវាអោយនៅជា ZIP អញ្ចឹងហើយ)
4- នៅក្នុងទូរស័ព្ទ បើកកម្មវិធី 2nd-Init Recovery
5- ចុច Install 2nd-init CWM Recovery ហើយចុច Reboot recovery។
6- ទូរសព្ទនឹងRestart ខ្លួនវាដើម្បីចូល CWM Recovery Mode
7- ដោយប្រើប៊ូតុងVolume ដើម្បីរំកិល ហើយប៊ូតុងបិទទូរស័ព្ទដើម្បីជ្រើសរើស, សូមរំកិលយក install zip from sdcard ហើយ choose zip from sdcard ហើយរំកិលរក Kh F100L 4.1.2.zip ហើយរើសយក Yes – Install Kh F100L 4.1.2.zip ហើយរង់ចាំអោយវាបញ្ចប់។
8- ហើយរំកិលយក Go Back ហើយ Reboot System។ ទូរសព្ទនឹង Restart ខ្លួនវា។
9- ដំឡើង Keyboard ខ្មែរ ដោយស្វែងរក Phum Keyboard for LG នៅក្នុង Play Store ហើយ Download។
UPDATE: Phum Keyboard គឺជាកម្មវិធី Keyboard ដែលទ្រទ្រង់ថវិការក្នុងការបង្កើតមកដោយ LG ដូច្នេះ វាគឺជា Keyboard ដែលដើរល្អជាមួយ LG។ តែបើអ្នកមិនចូលចិត្តអ្នកអាចដោនឡូដ Keyboard ផ្សេងដូចជា MultiLing ក៏មិនថ្វីដែរ។
UPDATE: Phum Keyboard គឺជាកម្មវិធី Keyboard ដែលទ្រទ្រង់ថវិការក្នុងការបង្កើតមកដោយ LG ដូច្នេះ វាគឺជា Keyboard ដែលដើរល្អជាមួយ LG។ តែបើអ្នកមិនចូលចិត្តអ្នកអាចដោនឡូដ Keyboard ផ្សេងដូចជា MultiLing ក៏មិនថ្វីដែរ។
10- ដាក់ Keyboard ខ្មែរអោយដំណើរការ ដោយចូលក្នុង Setting ចូល Language & Input ហើយធីកយក Phum Keyboard ហើយប្ដូរDefault Keyboard ទៅជា Phum Keyboard។
សូមចូលរួមរីករាយជាមួយនឹង ទូរសព្ទ LG Vu Jellybean របស់អ្នក។
No comments:
Post a Comment