[ចំណេះដឹង] របៀបតំឡើង Font ខ្មែរលើ Samsung Galaxy S4 ដោយមិនបាច់ Root

មានរបាយការណ៍មួយចំនួនបានបង្ហាញថា Flip Font ( Khmer.apk )ពេលតំឡើងលើ Galaxy S4 គឺវាមិនអាចដំណើរការបានទេ។ ដូច្នេះហើយខាងក្រោមនេះ យើងខ្ញុំនិងបង្ហាញពីរបៀបដែលអាចឲ្យ Flip Font ( Khmer.apk ) អាចដំណើរការបាន ៖
តំរូវការក្នុងការអនុវត្តន៍៖
+ ទាញយក Flip Font (Khmer.apk)
របៀបធ្វើ ៖
១. ជាដំបូងយើងត្រូវតំឡើងកម្មវិធី iFont ជាមុនសិន (អាចទាញយក Free ពី Play Store)

២. បន្ទាប់មកធ្វើការតំឡើង Flip Font ( Khmer.apk )ដែលបានទាញយកពីខាងលើ
៣. ពេលតំឡើងហើយ ចូលទៅកាន់ Setting => Display => Font Style ធ្វើការជ្រើស Font ណាមួយដែលក្រៅពី Default Font និង Khmer Font

៤. ហើយបើកកម្មវិធី iFont ហើយចុចលើ Tab Install បន្ទាប់មកទៀត ជ្រើសយក Khmer ហើយចុច Set រួចជាការស្រេច។

ឥឡូវសូមសាកល្បងអនុវត្តន៍ទាំងអស់គ្នា!!!! 
No comments:
Post a Comment