កាលពីលើកមុនគឺមានលេចចេញនូវ Android 4.3 តែមិនមែននៅក្នុងសន្និសីទ Google I/O នោះទេ។ វាបែជាចេញនូវក្នុងព្រឹតិ្តការណ៍មួយក្នុងប្រទេសសៀមទៅវិញ។ បន្ទាប់មកវាហាក់ដូចជាស្ងាត់បន្តិចនូវពត៌មានផ្សេងៗដែលទាក់ទងនឹង Android ជំនាន់ចុងក្រោយបំផុតនេះ។
បន្ទាប់ពីការចេញលក់នូវ Galaxy S4 និង HTC One ដែលប្រើប្រាស់កម្មវីធីផ្ទាល់ពី Google នោះ គឺស្រាប់តែ Android 4.3 នេះបានលេខមុខជាថ្មីម្តងទៀត។ មុននេះមួយថ្ងៃគឺគ្រាន់តែមានពត៌មានមិនទាន់ច្បាស់ការណ៍ តែនៅពេលនេះលោកអ្នកអាចតម្លើងសាកល្បងវាដើម្បី ប្រើប្រាស់និងទទួលយកបទពិសោធន៍ថ្មីរបស់ Android 4.3។
អ្វីដែលកំពុងមាននេះ គឺមិនទាន់ចេញជាផ្លូវការទូទៅសំរាប់ទូរស័ព្ទផ្សេងៗនោះទេ តែវាប្រើតែសំរាប់ Galaxy S4 (GT-I9505G) របស់ Google តែប៉ុណ្ណោះ។ តែវាមិនមែនបានន័យថាយើងមិនអាចប្រើប្រាស់បានឯណា។ អ្នកអភិវឌ្ឍន៍កម្មវីធីបានកែច្នៃដើម្បីឲ្យ firmware របស់ GT-I9505G អាចប្រើប្រាស់នៅលើ GT-I9505ធម្មតាដែលប្រើប្រាស់ Chip Snap-dragon បាន។
ចំពោះបញ្ហាផ្សេងៗគឺមិនមាននោះទេ(យោងតាមប្រភពពត៌មាន) ហើយបើសិនជាចង់តម្លើងវិញសូមមើល របៀបតម្លើង Android 4.3 នៅលើGalaxy S4 (GT-(9505)។
No comments:
Post a Comment