ជាមួយនឹងកម្មវិធី Android Device Manager អ្នកអាចធ្វើឲ្យឧបករណ៍របស់អ្នកបញ្ចេញសំឡេងរោទ៍ ចាក់សោដោយលេខសំងាត់ និងថែមទាំងអាចលុបទិន្នន័យចេញពីរឧបករណ៍ផងដែរ ។ ខាងក្រោមគឺជា ការណែនាំខ្លះៗពីការប្រើកម្មវិធី Android Devie Manager ។
បើកឲ្យដំណើរការកម្មវិធី Android Device Manager ៖
- បើកកម្មវិធី Google Setting របស់ឧបករណ៍
- ជ្រើសយក Android Device Manager
- បើកឲ្យដំណើរការ Remotely locate this device : ចូលទៅកាន់ Google Settings > Location > Access location រួចបើកឲ្យដំណើរការ (turn on)
- Allow remote lock and factory reset(អនុញ្ញាត ឲ្យ remote ឧបករណ៍) : មុខងារនេះ គឺ អាចធ្វើការ lock ឧបករណ៍ និងលុបទិន្នន័យទាំងអស់របស់វា ហើយអ្នកក៏អាចប្ដូរ lock screen passcode ផងដែរ ។ សូម Touch ទៅលើមុខងារនេះ ហើយធ្វើជ្រើសយក Activate ដើម្បីបើកឲ្យដំណើរការ (turn on) ។
(Credit: Screenshot by Ed Rhee/CNET)
ស្វែងរកឧបករណ៍៖
- ដំបូងត្រូវ Sign in គណនី Google Account នៅគេហទំព័រ Android.com/devicemanager ប្រសិន បើអ្នកកំពុងប្រើកម្មវិធី Google Apps account អ្នកនឹងត្រូវ Sign in នៅលើទំព័រ My Devies របស់អ្នក ។ បន្ទាប់មកអ្នកនឹងទទួលបានពីឈ្មោះឧបករណ៍ដែលអ្នកកំពុងប្រើគណនី Google Account ហើយនឹងទទួលបានការជូនដំណឹងពីការស្នើឲ្យបើកដំណើរការកម្មវិធី Android Device Manager ។
- ជ្រើសរើសឧបករណ៍ណាមួយដែលអ្នកចង់ដំណើរការ(ករណីមានឧបករណ៍លើស
ពី ១ ដែលត្រូវបានចុះឈ្មោះប្រើជាមួយគណនី Google តែមួយ)
និងចុចយក Edit icon ដើម្បីប្ដូរឈ្មោះ ឧបករណ៍ ។
ស្វែងរកទីតាំងឧបករណ៍របស់មិត្ត (Locate a friend’s device)៖
ប្រសិនបើមិត្តរបស់អ្នកបាត់ឧបករណ៍របស់គេ ពួកគេអាច sign in ទៅកាន់ Android Device Manager នៅលើកម្មវិធី Chrome browser នៅក្នុងឧបករណ៍របស់អ្នក ហើយក៏អាចប្រើកម្មវិធី browser ផ្សេងៗទៀតនៅលើឧបករណ៍ដទៃទៀតផងដែរ ។ ពួកគេអាចនឹងតម្រូវឲ្យធ្វើតាមការណែនាំខាងក្រោម
- បើក Chrome និងបើក tab ថ្មីមួយ
- បើកឲ្យគេ sign in ទៅក្នុងគណនី Google Account ដែលបានប្រើនៅក្នុងឧបករណ៍ដែលបាត់
- បន្ទាប់ពីទទួលបានទីតាំងរបស់ឧបករណ៍មិត្តរបស់អ្នកគេអាចធ្វើ ការបញ្ជាដោយ Lock, ឬ លុប និងបង្កើតសំឡេងរោទ៍ឲ្យទូរស័ព្ទ ឬកុំព្យូទ័របន្ទះស្ដើងនោះ
- បន្ទាប់ពីគេបានធ្វើការរួចរាល់ហើយ សូមធ្វើការបិទ Chrome tab នោះចេញ
ការបង្កើតសំឡេងរោទ៍ lock ឬលុបទិន្នន័យរបស់ឧបករណ៍ (Remotely ring, lock, or erase your device)៖
នៅពេលដែលអ្នកបានរកឃើញនៅទីតាំងរបស់ឧបករណ៍អ្នកហើយអ្នកអាច ធ្វើការ បញ្ជាដោយ Lock, ឬ លុប និងបង្កើតសំឡេងរោទ៍ឲ្យទូរស័ព្ទ ឬកុំព្យូទ័របន្ទះស្ដើងនោះដោយងាយស្រួល ។ទាញយក Android Device Manager ប្រើសិនបើអ្នកមិនទាន់បានដំឡើង ៖
បញ្ជាក់ កម្មវិធីខាងលើវដំណើរការបានលុះត្រាឧបករណ៍របស់អ្នកមានតាម លក្ខខណ្ឌ ដូចជាការណែនាំខាងលើ (GPS, remote lock Activate) ហើយឧបករណ៍នោះត្រូវមានភ្ជាប់ទៅកាន់អ៊ីនធឺណិត តាមរយៈនេះ ប្រហែលជាងាយទទួលបានសម្រាប់លោកអ្នកដែលនិយមលេងបណ្ដាញសង្គម Facebook ៕
ប្រភព www.porpok.com
No comments:
Post a Comment