ជាការពិតណាស់ យើងពិតជាអាចបើកគណនី Facebook ពីរដំណាលគ្នាក្នុង browser តែមួយបាន។ នេះមិនមែនជារឿងចម្លែកនោះទេ ខណៈដែលប្រិយមិត្ត សំបុកអាយធី ជាច្រើនមាន គណនី Facebook ឫ Social Network ដទៃទៀត ចំនួនពីរឫបី ដែលត្រូវការបើកក្នុងពេលដំណាលគ្នា សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងធ្វើការងារផ្សេងៗជាដើមនោះ។ នៅពេលនេះ សំបុកអាយធី នឹងបង្ហាញគន្លឹះមួយនេះ ដោយចាប់ផ្តើមជាមួយកម្មវិធីល្បីៗចំនួនពីរគឺ Mozilla Firefox និង Google Chrome ដូចតទៅ៖
១. ចំពោះកម្មវិធី Mozilla Firefox
ក.វិធីទីមួយ ប្រើ Add on
សូមដំណើរការកម្មវីធី រួចចូលទៅ កម្មវិធីបន្ថែម (Add-ons)ឫ ចុច Ctrl+Shift+Aលោកអ្នកក៏អាចចូលទៅដំឡើងពីគេហទំព័រដើមដោយផ្ទាល់ តាមរយៈ តំណរភ្ជាប់នេះ។
បន្ទាប់មកទៀត សូមបិទ
និងបើកឡើងមកវិញនូវកម្មវិធី Mozilla Firefox
ពេលនេះលោកអ្នកនឹងទទួលបានកម្មវិធីបន្ថែមនោះ និងមាន icon
របស់កម្មវិធីនៅខាងស្តាំដូចក្នុងរូប។ បន្ទាប់មក សូមចូលទៅកាន់គេហទំព័រ
Facebook.com (ឫគេហទំព័រ social network ដទៃទៀត) និងធ្វើការ log in។
ដើម្បីធ្វើការ log in ចូលគណនីមួយផ្សេងទៀត លោកអ្នកគ្រាន់តែចុចលើ icon របស់កម្មវិធីបន្ថែម multifox នោះ រួចចុចលើពាក្យថា New ។
ពេលនោះលោកអ្នកនឹងទទួលបានផ្ទាំង New page របស់ Mozilla Firefox មួយផ្សេងទៀតលេចឡើងមក។ លោកអ្នកគ្រាន់តែចូលទៅគេហទំព័រ Facebook.com និង log in ជាមួយគណនីមួយទៀតជាធម្មតា ជាការស្រេច។
ចំណាំ លោកអ្នកមានលទ្ធភាពអាចធ្វើការបញ្ចូល tab (ផ្ទាំង) ទាំងពីរបញ្ចូលគ្នាបាន ប៉ុន្តែពេលនោះ គណនីទីពីរនឹងប្រែក្លាយជាគណនីទីមួយមួយរំពេច។
ខ.វិធីទីពីរ តាមរយៈ Private Browsing Mode
វិធីនេះគឺពិតជាមានភាពងាយស្រួលមែនទែន
ដោយលោកអ្នកគ្រាន់ log in គណនីទីមួយជាធម្មតា និងចុចលើ New Private Window នៅ
menu និងបន្ទាប់មកធ្វើការ log in គណនីទីពីរជាការស្រេច។
២. ចំពោះកម្មវិធី Google Chrome
ដូចគ្នានេះដែរ លោកអ្នកអាចធ្វើការ log in
ចូលគណនីពីរក្នុងពេលតែមួយបានដោយប្រើប្រាស់ Incognito mode (browse in
private) ដោយគ្រាន់តែចុច Ctrl+Shift+N តែប៉ុណ្ណោះ។
លោកអ្នកក៏អាចបង្កើត profile ថ្មី ក្នុង
Google Chrome ផងដែរ ដើម្បីធ្វើការប្រើប្រាស់ផ្ទាល់ខ្លួន
ឫការងារផ្សេងៗជាដើម ដោយចូលទៅក្នុង Settings > Users > Add new user
ឫវាយ chrome://settings/createProfile ក្នុង Address bar និងចុច Enter។
លោកអ្នកក៏អាចធ្វើការប្រើប្រាស់នូវ Third-party software ដូចជា Social Proបានផងដែរ។
ពេលនេះ លោកអ្នកមិនចាំបាច់ log in/log out ឆ្លាស់គ្នាដូចពីមុនទេ ដូចនេះកុំភ្លេច LIKE និង SHARE
No comments:
Post a Comment