កម្មវិធីជំនួយសម្រាប់ទាញយកឯកសារនានា ជាពិសេសវីដេអូគឺ Internet
Download Manger មានការពេញនិយមប្រើយ៉ាងច្រើននាពេលបច្ចុប្បន្ន។
ទន្ទឹមនោះ ការដំឡើងប្រើក៏ត្រូវឱ្យតាមរបៀបរបបត្រឹមត្រូវដែរ
បើពុំនោះទេ មិនដំណើរការបានឡើយ
ទោះបីជាបានដំឡើងរួចរាល់នៅក្នុងម៉ាស៊ីនហើយក៏ដោយ។
តាមដែល Sabay ទទួលបានមតិពីប្រិយមិត្តកន្លងមកថា កម្មវិធី Internet
Download Manager មានបញ្ហា
ពោលគឺដំឡើងហើយមិនបង្ហាញរបារសម្រាប់ទាញយកសោះ។ សម្រាប់ Browser
Google ហាក់មិនសូវឮមានបញ្ហា ដូច Firefox នោះទេ។ ទំព័រនេះ Sabay
សូមបង្ហាញជូននូវរបៀបបញ្ចូល (Integrated) កម្មវិធី IDM នៅលើ Firefox
ឱ្យដើរ តាមជំហានដូចខាងក្រោម៖
១. ចាត់ទុកថា ប្រិយមិត្តកំពុងប្រើ Firefox 23.0.1 តែមិនដំណើរការជាមួយ IDM ដោយសារ version file Add-on ដែលមានឈ្មោះថា IDM CC មាន
version ទាបត្ររូវបាន Disable ឬខ្លះមិនមាននៅលើ Firefox
តែម្ដងបើទោះបីបានដំឡើង IDM បាន full ហើយក៏ដោយ។
ដូច្នេះប្រិយមិត្តត្រូវដំឡើង file Add On IDM CC ដែលមានទំហំត្រឹមតែ380KB ប៉ុណ្ណោះ។ សូម ចុចត្រង់នេះ ដើម្បីទាញយក …
ដើម្បីទាញយក Internet Download Manager សូមចុចត្រង់នេះ …
ដើម្បីទាញយក Internet Download Manager សូមចុចត្រង់នេះ …
២. ឧបមាថាអ្នកបានដំឡើងកម្មវិធី IDM full
បានជោគជ័យលើកុំព្យូទ័រហើយ តែមិនទាន់ប្រើបាន
ពោលនៅពេលបើកវីដេអូលើ Youtube មិនចេញរបារឱ្យទាញយក។ ដូច្នេះ
សូមបើក file Add-On IDM CC ដែលបានទាញយកមុននេះ ជាមួយកម្មវិធី
Firefox ដោយចុច double-click លើ “idmmzcc.xpi” រួចរើសយក Select a program from a list of installed program រួចចុច OK → Browse.. ហើយចូលទៅទីតាំងដែលកម្មវិធី Firefox ស្ថិតនៅ (ឧទាហរណ៍ កម្មវិធីនៅក្នុង C:\Program Files\Mozilla Firefox) រួចហើយរកមើល icon ដែលមានឈ្មោះថា firefox.exe។ចុចលើប៊ូតុងOpen → OK (មើលរូបខាងក្រោម)។
ក្រោយពីនោះនឹងបង្ហាញផ្ទាំង Software Installation ដូចរូបខាងក្រោម៖
ត្រង់នេះសូមរង់ចាំ ៥វិនាទី រួចហើយចុចលើប៊ូតុង Install ជា
ការស្រេច។ បន្ទាប់មក Restart កម្មវិធី Firefox រួចហើយចូលទៅ Add-ons
នៅលើ Firefox ដោយចុច Ctrk។ បន្ទាប់មកបើក (Enable) IDM CC 7.3.60
ដែលមានដូចរូបខាងក្រោម៖
ចុងក្រោយសាកល្បងបើកវីដេអូលើ Youtube មើល៍ តើមានរបារ Download ហើយឬនៅ?
No comments:
Post a Comment