បន្ទាប់ពីSamsung ទើបតែបានបញ្ចេញនូវ Android 4.3 កាលពីប៉ុន្មានសប្ហាហ៍មុននេះនៅលើ GT-I9505 ដំណើរការនៅលើ Snapdragon 600នោះ ពេលនេះ Android ជំនាន់ចុងក្រោយបំផុតរបស់ Android ផ្តើមវត្តមានរបស់ខ្លួននៅលើ Galaxy S4 GT-I9500 ដែលប្រើប្រាស់ Exynos ថែមទៀត។
ប្រទេសដែលនឹងទទួលបាននូវកំណែថ្មីនេះមុនគេនោះ គឺចាប់ផ្តើមពីនៅឥណ្ឌា និងឥណ្ឌូណេស៊ី។ ចំនែកប្រទេសផ្សេងៗទៀតនឹងទទួលបានកំណែថ្មីនេះជាបន្តបន្ទាប់។ អ្វីដែលថ្មី ចំពោះកំណែថ្មីនេះក៏មិនខុសគ្នាទៅនឹងអ្វីដែលបានចេញរួចមកហើយនៅលើ GT-I9505 ។ ចំនុចសំខាន់ៗមានដូចជា៖
- ប្រើជាមួយ Open GL 3.0
- ប្រើជាមួយ Galaxy Gear បាន
- បង្កើនល្បឿនកាន់តែលឿនជាមុន
- មាន Samsung Wallet
- កែប្រែការប្រើប្រាស់ RAM
- browser ថ្មី
- កាមេរ៉ា firmware ថ្មី
- ប្រើប្រាស់ Keyboard ថ្មី
- ចំនុចជាច្រើនតូចៗទៀត
No comments:
Post a Comment