បន្ទាប់ពី Galaxy Note II និង Galaxy S4 បានទទួលកំណែថ្មី របស់ Android គឺ 4.3នោះ គឺពេលនេះវាកំពុងតែបន្តវត្តមានមកលើ Flagship ២០១២ គឺ Galaxy S3។ តែវាគ្រាន់តែជា ROM ដែលលេចធ្លាយមកតែប៉ុណ្ណោះ ហើយវាអាចមានបញ្ហាច្រើនជាង តែបើតាមប្រភពបានបញ្ជាក់វា វាអាចប្រើប្រាស់ជាប្រចាំថ្ងៃបានដោយគ្មានបញ្ហានោះទេ។
អ្វីដែលថ្មីរបស់ Android 4.3 របស់ Galaxy S3 នេះ ក៏មិនខុសគ្នាទៅនឹង Galaxy S4 ឬ Galaxy Note II នោះទេ។ ស្នូលនៃ User Interface ត្រូវបានផ្លាស់ប្តូរទាំងស្រុង សូម្បីតែ Setting ក៏ត្រូវបានប្តូទៅជា Tab តាមផ្នែកៗរបស់វាដែរ។ បើទោះជាវាបានផ្លាស់ប្តូរក៏ដោយ តែវានៅតែបន្តប្រើប្រាស់ Launcher ចាស់របស់វាដដែល រួមទាំង Widget ផងដែរ។
ខាងក្រោមនេះជារបៀប Flash firmware Android 4.3 នៅលើ Galaxy S3៖
- Download: I9300XXUGMJ9_I9300VFGGMJ5_I9300BUUGMJ3_VFG.zip
- ពន្លាI9300XXUGMJ9_I9300VFGGMJ5_I9300BUUGMJ3_VFG.zip
- បើកម្មវិធី Odin
- បិទទូរស័ព្ទ
- បើកទូរស័ព្ទចូលក្នុង download mode (Home + Power + Volume down)
- ដោតទូរស័ព្ទទៅ USB
- ចុចប៊ូតុង AP ហើយជ្រើសយក AP_I9300XXUGMJ9_1902166_REV00_user_low_ship.tar.md5
- ចុចប៊ូតុង BL ហើយជ្រើសយ BL_I9300XXUGMJ9_1902166_REV00_user_low_ship.tar.md5
- ចុចប៊ូតុង CP ហើយជ្រើសយ MODEM_I9300BUUGMJ3_REV02_REV04_CL1413323.tar.md5
- ចុចប៊ូតុង CSC ហើយជ្រើសយ CSC_VFG_I9300VFGGMJ5_1986192_REV00_user_low_ship.tar.md5
- ត្រូវតែច្បាស់ថាមិនបាន Tick លើ re-partition
- ចុច Start
- រង់ចាំទូរស័ព្ទ reboot ជាការស្រេច
- ដោះថ្មចេញ ហើយដាក់ចូលវិញ
- ចូលក្នុង recovery (Home + Power + Volume up)
- ជ្រើសយក wipe/factory reset
No comments:
Post a Comment