អ្វីដែលគួឲ្យចាប់ ចាប់អារម្មណ៍នោះគឺ Galaxy SII នៅកូរ៉េ អាចបំលែងមកប្រើ firmware សំរាប់ Galaxy SII សកលបានដោយគ្មានបញ្ហា។ នៅពេលបំលែងហើយ លោកអ្នកអាចសាកល្បងប្រើប្រាស់ firmware និងវិធីតម្លើងពុម្ពអក្សរខ្មែរ បានដូចគ្នា។
សូមអនុវត្តតាមជំហ៊ានខាងក្រោមដើម្បីដំឡើង៖
- ទាញយក firmware I9100XXKI3.rar (password: samfirmware.com)
- ពន្លា file (ក្នុងនោះវាមាន Odin មកស្រេចហើយ)
- តម្លើង driver (បើមិនទាន់មាន)
-
បិទទូរស័ព្ទ
- បើកវិញដោយចុចVol Down + Home + Power
- បន្ទាប់មកវានឹងចេញការបញ្ជាក់បន្ថែម (សូមចុចVol up)
- ជាបន្តវានឹងចេញពាក្យថាdownloading…
- ភ្ជាប់វាទៅនឹងកុំព្យូទ័រ
- បើកកម្មវិធី odin
- បើសិនស្គាល់នោះវានឹងចេញនូវពណ៌លឿងក្នុង textbox ព្រមជាមួយនឹងលេខ port
- ចុចប៊ូតុង PIT ហើយជ្រើសយក file pit ដែលបានពន្លា
- ចុចប៊ូតុង PDA ហើយជ្រើសយក file មានឈ្មោះ CODE នៅពីមុខ
- ចុចប៊ូតុង PHONE ហើយជ្រើសយក file មានឈ្មោះMODEM នៅពីមុខ
- ចុចប៊ូតុង CSC ហើយជ្រើសយក file មានពាក្យ CSC
- សូមមើលរូបគំរូខាងក្រោម៖
- ចុចប៊ូតុង start
- រងចាំមួយសំទុះ នោះវានឹងតម្លើងដោយខ្លួនឯង
No comments:
Post a Comment