លោកអ្នកប្រហែលជាធ្លាប់បានប្រើប្រាស់ហើយ នូវកម្មវិធី Activator ដែលមានក្នុង iPhone ដែលបានបំបែកគុក (Jailbreaked ) ដែលកម្មវិធីមាននាទីជាច្រើនដែលទាក់ទង ទៅនិងសកម្មភាព និងចលនាក្នុងការប្រើប្រាស់iPhone។ក្នុងអត្ថបទនេះខ្ញុំនិង បង្ហាញពីប្រើប្រាស់ខ្លះពីមុខងាររបស់កម្មវិធីនេះ៖
ចំណាំ៖ iPhone របស់អ្នកត្រូវតែJailbreak ហើយ
បើ iPhone របស់ពុំមានកម្មវិធីនេះ ទេយើងអាចទាញយកមកប្រើប្រាស់បានដោយគ្រាន់តែចូលក្នុង Cydia បន្ទាប់មក Search ស្វែងរក
- អូសពីឆ្វេងមកស្តាំនៅលើStatus barជំនួស Power button
- ចូលក្នុងកម្មវិធី Activator
- ចុចលើ Anywhere
- Scroll ចុះមកក្រោយ ហើយរកមើលក្រុម Status bar->Swipe Right
- Scroll មកក្រោមជ្រើសយក Lock/Unlock
ពេលនេះលោកអ្នកអាចធ្វើការLock Screen ដោយគ្រាន់តែយកម្រាមដៃយើង អូសពីឆ្វេងមកស្តាំ លើ Status bar ជំនួស Power Button។
2. ចុចម្តងលើ Status bar ជំនួស Home Button
- ចូលActivator
- ជ្រើសយក Anywhere
- រំកិលចុះមកក្រោម ត្រង់ក្រុម Status bar -> Single Tap
- ជ្រើសយក Home Button
ដូចនេះអ្នកនិងលែងពិបាកទៀតហើយ ក្នុងការប្រើប្រាស់ Home Button ព្រោះអ្នកប្រើប្រាស់ភាគច្រើនចូលចិត្តប្រើប្រាស់ EasyTouch ដែលជាការសម្រាល់ដល់ការប្រាស់ Home Button ដែលជៀសវាងពីការខូច។
សំខាន់៖ លោកអ្នកអាចរៀនប្រើប្រាស់កម្មវិធីនេះដោយខ្លួនឯង ដែលវាមានលក្ខណៈច្រើនណាស់..
អរគុណសម្រាប់ការអាន អត្ថបទរបស់ខ្ញុំ ចូលរួមចែករំលែក!
No comments:
Post a Comment