Itkhmer.net សូមអគុណដល់ Bojs បង្កើតកម្មវិធីសំរាប់ HuaweiModemUnlockerv5.8.1b សំរាប់ដោះសោរសំរាប់ Huawei Modem។ ក្នុងនេះ itkhmer.net បានសោកល្បងដោះសោរ Modem របស់ QB Model: E1550 និង Huawei E173u-1 Rev 11.126.16.00.513 បានសំរេច។ យើងអាចសាកល្បង Model ផ្សេងទៀត។
តម្រូវការមូលដ្ធាន៖
- Modem E1550 និង Huawei E173u-1 Rev 11.126.16.00.513
- Internet- ទាញយក៖HuaweiModemUnlockerv5.8.1b
លេខសំងាត់គឺ itkhmer.net
កំណត់សំគាល់៖
- អ្នកត្រូវបិទកម្មវិធីទាំងអស់ដែលមានទំនាក់ទំនងជាមួយ Dongle/Modem
- បើសិន កូតមិនអាចដោះបានសូមកុំព្យាយាម ម្តងហើយម្តងទៀត ពីព្រោះ Dongle/Modem និងរាំងខ្ទប់។
របៀប Unlock Modem ដោះសោរ (Unlock)ដោយស្វយ័ប្រវត្តិ៖
១. តំឡើងកម្មវិធីដែលជាដៃគូ ឬ Driver របស់វាបើមិនទាន់បានតំឡើង។
២. បន្ទាប់ពីតំឡើង Driver បើកកម្មវិធី HuaweiModemUnlockerv5.8.1b ដែលបានទាញយក។
៣. ជ្រើសរើស Modem Port៖ ក្នុងប្រអប់នៃខ្សែគូសជុំវិញ DETECTED MODEM ជ្រើសរើស Huawei Mobile Connect - 3G PC UI Interface COMxx (COM Port វាអាចមានច្រើនសំរាប់ប្រើប្រាស់ទៅតាមឧបករណ៍របស់យើងដែលបានតំឡើង ឧទាហរណ៍ Port: COM9)។
៤. ក្រិសពីមុខ Auto-Unlock Modem រូចចុច Unlock រហូតដល់វាដំណើរការចប់ (អក្សរនិងប្រែជាពណ៌លឿង)
៥. ចូលទៅប្រអប់នៃខ្សែគូសជុំវិញ SERVICE គ្រិសយក CHECK STATUS (ដើម្បីបញ្ចាក់ Modem unlocked រួចឫនៅ) -> ចុច SERVICE យើងនិងឃើញពាក្យ Modem Status: SIM in Modem is accepted unlocked (យើងបានជោគជ័យក្នុងការដោះសោរ Modem)។
សូមមើលវីដេអូបន្ថែម៖
របៀប Unlock Modem ដោះសោរ (Unlock)ដោយដៃ៖
១. តំឡើងកម្មវិធីដែលជាដៃគូ ឬ Driver របស់វាបើមិនទាន់បានតំឡើង។
២. ដាក់ស៊ីមចូលដែលមិនមែនជាស៊ីមដើមរបស់វា ឧទាហរណ៍៖ បើស៊ីមដើមរបស់វាជាស៊ីម Cellcard យើងដោះវាចេញហើយដាក់ស៊ីម Beeline, Smart………..រួចភាប់វាជាមួយ USB។ បើសិនជាកម្មវិធី Modem ដំណើរការសូមបិទវា មុននឹងបន្តរទៅជំហាន៣។
៣. ដំណើរការ HuaweiModemUnlockerv5.8.1b ដែលបានទាញយក។
៤. ជ្រើសរើស Modem Port៖ ក្នុងប្រអប់នៃខ្សែគូសជុំវិញ DETECTED MODEM ជ្រើសរើស Huawei Mobile Connect - 3G PC UI Interface COMxx (COM Port វាអាចមានច្រើនសំរាប់ប្រើប្រាស់ទៅតាមឧបករណ៍របស់យើងដែលបានតំឡើង ឧទាហរណ៍ Port: COM9)។
៤. ចុចលើ CACULATE វានិងគណនាបង្ហាញ Code ចំលងលេខ ៨ ខ្ទង់ក្នុង NCK CODE ឫ UNLOCK CODE។
៥. ដំណើរការកម្មវិធី Modem ដែលបានតំឡើងវាហ្នឹងបង្ហាញផ្ទាំងមួយដែលសំរាប់អោយយើងវាយបញ្ចូល លេខទាំង ៨ ខ្ទង់នោះ រូចចុច OK ជាការស្រេច។
សូមមើលវីដេអូខាងក្រោម៖
http://www.youtube.com/watch?feature=player_embedded&v=sokyaE9QEKw
http://www.youtube.com/watch?feature=player_embedded&v=iqUC861Gqpw
No comments:
Post a Comment